ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមម្នាក់ចង់លេងប៉ាហ៊ី យកលុយដុល្លារក្លែងក្លាយ ៥ម៉ឺនដុល្លារដូរលុយថៃ ជាង១លានបាតជាប់អន្ទា.ក់សមត្ថកិច្ច

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀម​រាម​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់ ពាក់ព័ន្ធ​ឆបោក ដោយ​បម្រុង​លេង​ប៉ា​ហ៊ី យក​លុយ​ដុល្លារ​ក្លែងក្លាយ​ចំនួន​៥​ម៉ឺន​ដុល្លារ មក​ដូរ​លុយ​ថៃ​ជាង​មួយ​លាន​បាត…

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀម​រាម​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់ ពាក់ព័ន្ធ​ឆបោក ដោយ​បម្រុង​លេង​ប៉ា​ហ៊ី យក​លុយ​ដុល្លារ​ក្លែងក្លាយ​ចំនួន​៥​ម៉ឺន​ដុល្លារ មក​ដូរ​លុយ​ថៃ​ជាង​មួយ​លាន​បាត តែ​ល្បិច​កល​ទុច្ចរិត​ជាក់ស្តែង​នោះ​ទើប​ជាប់អន្ទាក់​របស់​សមត្ថកិច្ច ។

ជនសង្ស័យ​ឈ្មោះ ឡេវ ទេវ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ ជនសង្ស័យ​បាន​និយាយ​ប្រាប់​ជន​រង​គ្រោះ​ឈ្មោះ ស៊ិ​ន សូ​ភី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ដែល​រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​.​ខេត្តសៀមរាប ជាមួយ​គ្នា​ថា​រូបគេ​បាន​ស្គាល់​អ្នករក​ស៊ី​នៅ​ប្រទេស​ថៃ​ម្នាក់​មាន​ប្រាក់​ដុល្លារ​យ៉ាងច្រើន ហើយ​គេ​ត្រូវការ​យក​ប្រាក់​នោះ​មក​ប្តូរ​ជា​ប្រាក់​បាត​វិញ ដោយ​អត្រា​ប្តូរ​ប្រាក់​របស់​គេ គឺ​ប្រាក់​ដុល្លារ​ចំនួន​៥០០០០ ដុល្លារ (​ប្រាំ​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) គេ​យក​មក​ប្តូរ​ប្រាក់​បាត​តែ​ចំនួន​១២០៥០០០ (​មួយ​លាន​ពីរ សែន​ប្រាំ​ពាន់​បាត​) ទេ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ដោយ​មើលឃើញ​ពី​ផល​ចំណេញ​ខ្ពស់​បែប​នេះ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៣ ជន​រង​គ្រោះ​បាន​យក​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន​៣៦០៥៤.២២ ដុល្លារ (​បី​ម៉ឺន​ប្រាំមួយ​ពាន់​ហាសិប​បួន​ដុល្លារ​ចុច​ម្លៃ​ពីរ​សេន​) ទៅ​ប្តូរ​ប្រាក់​នៅ​ទីតាំង​យី ហោ ហ៊ុយ គាំង ផ្សា​រលើ ដើម្បី​ប្តូរ​យក​ប្រាក់​បាត​ចំនួន​១,២០៥,០០០B (​មួយ​លាន​ពីរ​សែន​ប្រាំ​ពាន់​បាត​) ហើយ​ទៅ​អង្គុយ​រង​ចាំ​ជនសង្ស័យ​មុន​ជា​ស្រេច ។

លុះដល់​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៣ ជនសង្ស័យ (​ឡេវ ទេវ​) បាន​នាំ​ជន​រង​គ្រោះ​ឈ្មោះ ស៊ិ​ន សូ​ភី និង​ម្នាក់​ទៀត​ទៅ​ជួប​ម្ចាស់​ប្រាក់​ដែល​នៅ​ចាំ​ត្រង់​ចំណតរថយន្ត​មុខ​ប្រាសាទ​អង្គរតូច ពេល​នោះ​ភាគី​ទាំង​២​ក៏​បាន​ជួប​គ្នា​ដែល​មាន​មនុស្ស​តែ​ចំនួន​៣​នាក់ (​ជនជាតិ​ខ្មែរ​២​នាក់ និង​ជនជាតិ​ថៃ​ម្នាក់​) ដើម្បី​ចូល​រាប់​ប្រាក់​នៅ​ក្នុង​រថយន្ត ដែល​គេ​បាន​វេច​ខ្ចប់​ដាក់​ក្នុង​សាមី​ក្រដាស​A4 ពណ៌ លឿង​នៅ​បាំង​ខាងក្រោយ ។

ពេល​រាប់​លុយ​ភាគី​រង​គ្រោះ​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ច្បាស់លាស់​អស់ហើយ ពិតជា​ប្រាក់សុទ្ធ​របស់​គេ​មែន មាន​ចំនួន​៥០ ០០០ ដុល្លារ​អា​មេ​រិ​ក និង​គ្រប់​ចំនួន​ដូច​បាន​ធានា​អះអាង​តាម​រយៈ​ទូរស័ព្ទ ។

ភ្លាម​នោះ​ឈ្មោះ មួន មាឌ និង​មនុស្ស​ម្នាក់​ទៀត​ជា​អ្នក​កាន់​កញ្ចប់​ប្រាក់​(​ជា​ជនជាតិ​ថៃ​) បាន​នាំ​គ្នា​ដើរ​សំដៅ​ទៅ​យក​ប្រាក់​ពី​ជន​រង​គ្រោះ​ឈ្មោះ ស៊ិ​ន សូ​ភី ដែល​ចត​រថយន្ត​នៅ​ចាំ​ប្រហែល​៥០​ម៉ែត្រ លុះ​ពេល​ចេញ​ទៅ​បាន​ប្រហែល​១០​ម៉ែត្រ ស្រាប់តែ​ជនជាតិ​ថៃ​បាន​ត្រឡប់​មក​ក្រោយ​វិញ រួច​ទៅ​ឈរ​ចាំ​ក្បែរ​រថយន្ត ពេល​នោះ​ឈ្មោះ មួន មាឌ បាន​យក​កញ្ចប់​ប្រាក់​បាត​ប្រគល់​ឲ្យ​ទៅ​ជនជាតិ​ថៃ ហើយ​ថៃ​ក៏​បាន​ប្រគល់​កញ្ចប់​ប្រាក់​ដុល្លារ​ឲ្យ​មក​ឈ្មោះ មួន មាឌ ហើយ​ជនសង្ស័យ​ក៏​បាន​បិត​ទ្វា​រថយន្ត​បើក​គេចខ្លួន​តែ​ម្តង​ទៅ ។

ពេល​ជនសង្ស័យ​ចេញ​ទៅ​ផុត​នោះ​ឈ្មោះ មួន មាឌ និង​ឈ្មោះ ស៊ិ​ន សូ​ភី មិន​អស់ចិត្ត​បាន​បើក​កញ្ចប់​ប្រាក់​នោះ​ពិនិត្យ​មើល​ម្តងទៀត​ទើប​ដឹង​ថា ជា​ប្រាក់​ក្លែងក្លាយ​ទាំងអស់ (​កញ្ចប់​ប្រាក់​ត្រូវ​បាន​គេ​លួច​ប្តូរ​) តែ​យ៉ាងណា​ជន​រង​គ្រោះ​ក៏​បាន​ធ្វើការ​ឃាត់​ជនសង្ស័យ​ឈ្មោះ ឡេវ ទេវ ប្រគល់​ឲ្យ​មក​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ