លោក Honda បន្លុយពាក្យមួយឃ្លាមុនគោព្រៃកម្ពុជា ប៉ះបង់ក្លាដែស ស្អែកនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រោមការដឹកនាំលើកដំបូងរបស់លោក Felix Dalmas គ្រូបង្វឹកសញ្ជាតិ
រាជធានីភ្នំពេញ ៖ ក្រោមការដឹកនាំលើកដំបូងរបស់លោក Felix Dalmas គ្រូបង្វឹកសញ្ជាតិ
រាជធានីភ្នំពេញ ៖ ក្រោមការដឹកនាំលើកដំបូងរបស់លោក Felix Dalmas គ្រូបង្វឹកសញ្ជាតិ
អាហ្សង់ទីន ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលមានរហស្សនាមថា«គោព្រៃកម្ពុជា»នឹងត្រូវ
ប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នាវេលាម៉ោង៧យប់ថ្ងៃទី១៥ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
មុនការប្រកួតចាប់ផ្ដើម លោក Honda អតីតអ្នកចាត់ការក្រុមគោព្រៃកម្ពុជា បានបន្លុយពាក្យមួយឃ្លាទៅកាន់ក្រុមជម្រើសជាតិកម្ពុជាថា៖ «សូមអរគុណចំពោះការផ្ញើសារ ហើយសូមឲ្យសំណាងល្អក្នុងការប្រកួតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣»។
ក្នុងពេលជាមួយគ្នានេះដែរក៏មានការចោទសួរក្នុងចំណោមអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើស
ជាតិកម្ពុជាផងដែរ ថាតើលោក Felix Dalmas អាចបំបែកតំណត់ត្រាមិនដែលឈ្នះរបស់ក្រុម
ជម្រើសជាតិកម្ពុជាបានឬអត់? ខណៈ៥ប្រកួតចុងក្រោយក្រុមគោព្រៃកម្ពុជា មិនដែលឈ្នះបង់ក្លាដែសទាល់តែសោះ ពោលគឺស្មើ១លើក និងចាញ់៤លើក។
គួរឲ្យដឹងថា នេះគឺជាជំនួបដំបូងហើយរបស់លោក Félix Dalmás ដែលដឹកនាំក្រុមកម្ពុជាប្រកួត បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសតែងតាំង ជាគ្រូបង្គោលថ្មីកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ជំនួសលោក Honda ក្រោយបញ្ចប់ភារកិច្ចប្រកួតស៊ីហ្គេមលើកទី៣២។
សម្រាប់បញ្ជីរាយនាមបឋមកីឡាករជម្រើសជាតិកម្ពុជាដែលមានចំនួន៣០នាក់នោះត្រូវបានជ្រើសរើសចេញពីក្លិបចំនួន៥ មានវិសាខាចំនួន ១១នាក់, ភ្នំពេញក្រោន ចំនួន៧នាក់,
ព្រះខ័នរាជស្វាយរៀង ចំនួន៦នាក់ ណាហ្គាវើលដ៍ ចំនួន៣នាក់ និងបឹងកេត ចំនួន៣នាក់៕
ចែករំលែកព័តមាននេះ