បង់ក្លាដែស បញ្ចេញសារគំរា.មគោព្រៃកម្ពុជា មុនពេលប៉ះគ្នាស្អែកនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស បានយកឈ្នះក្រុម Tiffy Army ដោយ
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស បានយកឈ្នះក្រុម Tiffy Army ដោយ
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស បានយកឈ្នះក្រុម Tiffy Army ដោយលទ្ធផល១-០ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ កាលពីរសៀលថ្ងៃទី១២ ខែមិថុនា នៅកីឡដ្ឋានស្តាតចាស់ មុនប៉ះគ្នាជាមួយក្រុមគោព្រៃកម្ពុជា ក្នុងជំនួបមិត្តភាពនាស្អែកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការយកឈ្នះលើក្រុម Tiffy Army របស់ក្រុមជម្រើសជាតិបង់ក្លាដែស ចាត់ទុកថាជាសារគំរា.មមួយទៅលើក្រុមគោព្រៃកម្ពុជាដែលដឹកនាំដោយលោក Felix Dalmas ផងដែរ ។ ជាមួយគ្នានេះក៏មានការចោទសួរទៅលើសមត្ថភាពរបស់ក្រុមគោព្រៃកម្ពុជានាពេលនេះថាតើអាចបំបែកកំណត់ត្រាយកឈ្នះក្រុមភ្ញៀវមួយនេះបានឬអត់? ខណៈប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយ ក្រុមគោព្រៃកម្ពុជាមិនដែលស្គាល់ពាក្យថាឈ្នះម្ដងណាឡើយ ពោលគឺស្មើ១លើក និងចាញ់៤លើក ។
ខាងក្រោមនេះ ជាប្រវត្តិជួបគ្នា៥លើកចុងក្រោយរវាងក្រុមទាំងពីរ៖
-ថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៦ បង់ក្លាដែស
២-១ កម្ពុជា (ពាន AFC Challenge Cup)
-ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៧ បង់ក្លាដែស
១-១ កម្ពុជា (ពាន Nehru Cup)
-ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៩ បង់ក្លាដែស
១-០ កម្ពុជា (ប្រកួតមិត្តភាពអន្តរជាតិ)
-ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ កម្ពុជា ០-១ បង់ក្លាដែស (ប្រកួតមិត្តភាពអន្តរជាតិ)
-ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជា ០-១ បង់ក្លាដែស (ប្រកួតមិត្តភាពអន្តរជាតិ)។
តាមរយៈលទ្ធផល៥ប្រកួតចុងក្រោយខាងលើបង្ហាញឱ្យឃើញថា ទោះបីក្រុមគោព្រៃកម្ពុជា ចាញ់ក្រុមបង់ក្លាដែស មែន តែចាញ់ក្នុងលទ្ធផលគ្រាប់បាល់មិនលើសពី១គ្រាប់នោះទេ ។ ដូច្នេះអ្នកគាំទ្រនៅតែមានសង្ឃឹមថា ក្រោមការដឹកនាំរបស់លោក Felix Dalmas គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ក្រុមគោព្រៃកម្ពុជាដែលមានសមាជិកចំនួន៣០នាក់ចម្រាញ់ចេញពីក្លិបធំៗចំនួន៥នោះនឹងធ្វើបានល្អជាងមុន ពោលគឺអាចបំបែកកំណត់ត្រាចាស់កសាងប្រវត្តិសាស្ត្រថ្មីយកឈ្នះក្រុមជម្រើសជាតិបង់ក្លាដែសដើម្បីបំពេញចិត្តអ្នកគាំទ្រដែលកំពុងស្រេកឃ្លានជ័យជម្នះជាក់ជាមិនខាន៕
ចែករំលែកព័តមាននេះ