ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករកម្ពុជាធ្វើការស្របច្បាប់ក្រៅប្រទេស១លាន៣សែននាក់ និងផ្តល់ប្រាក់មកស្រុកប្រមាណ២ពាន់៧រយលានដុល្លារក្នុង១ឆ្នាំ

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា គិត​មក​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា​បាន​បញ្ជូន​ពលករ​ស្របច្បាប់​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ចំនួន​១​លាន​៣​សែន​នាក់ ហើយ​ពួក​គេ​បាន​ផ្តា​ល់​ប្រាក់ខែ​របស់​ខ្លួន​មក​ស្រុក​កំណើត​ប្រមាណ​២​ពាន់​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ។ ឯកឧត្តម អ៊ិ​ត…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា គិត​មក​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា​បាន​បញ្ជូន​ពលករ​ស្របច្បាប់​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ចំនួន​១​លាន​៣​សែន​នាក់ ហើយ​ពួក​គេ​បាន​ផ្តា​ល់​ប្រាក់ខែ​របស់​ខ្លួន​មក​ស្រុក​កំណើត​ប្រមាណ​២​ពាន់​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ។

ឯកឧត្តម អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ថា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​នៅ​ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៣​ថា រាជរដ្ឋាភិបាល​បាន​ផ្តល់​ឱកាស​ការងារ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើការ​នៅ​ក្រៅប្រទេស ដោយ​អនុវត្ត​ពលករ​ទេស​ន្ត​ប្រវេសន៍​ដោយ​សុវត្ថិភាព​គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០២៣ មាន​ពលករ​ចំនួន​ប្រមាណ​១​លាន​៣​សែន​នាក់ កំពុងធ្វើការ​នៅ​ក្រៅប្រទេស ក្នុង​នោះ​នៅ​ប្រទេស​ថៃ​ចំនួន​១​លាន​២​សែន​នាក់ កូរ៉េ​៤​ម៉ឺន​៩​ពាន់​នាក់ ម៉ា​ឡេ​ស៊ី​២​ម៉ឺន​២​ពាន់​នាក់ ជប៉ុន​១​ម៉ឺន​៩​ពាន់​នាក់ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ពលករ​ដែល​កំពុងធ្វើការ​នៅ​ក្រៅប្រទេស​សុទ្ធតែ​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេង​ៗ​តាម​ច្បាប់​នៃ​ប្រទេស​នីមួយ​ៗ​រួម​ទាំង​ប្រាក់​ឈ្នួល និង​របប​សន្តិសុខ​សង្គម ។ ពលករ​បាន​ផ្ញើ​ប្រាក់​មក​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត​ពី​គ្រប់​ប្រទេស​មាន​ប្រមាណ​ចំនួន​២​ពាន់​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ពលករ​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស​សុទ្ធតែ​ទទួល​បាន​ចំណេះ​ជំនាញ និង​ជា​ធនធានមនុស្ស​ដ៏​មាន​តម្លៃ​នៅ​ពេល​មក​ប្រទេស​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ