ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​អត់​លុយ​សង មាន​តែ​លុតជង្គង់​សំពះសុំទោស ក្រោយ​បង្ក​គ្រោះ​ផ្អើល​ស្តុ​ប​លូ​ប្រាំ

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​២​នាក់​ចេញពី​ផឹកស៊ី​ស្រវឹង ហើយ​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម បំពាន​ភ្លើងស្តុប រួច​ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​តូ​យ៉ូ​តា​ព្រុស បណ្ដាល​ឲ្យ​រង​ការ​ខូចខាត លុះ​ពេល​ម្ចាស់​រថយន្ត​ទារ​សំណង់ បុរស​រូប​នេះ​អត់​មាន​លទ្ធផល​សង បាន​ត្រឹមតែ​លើកដៃ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​២​នាក់​ចេញពី​ផឹកស៊ី​ស្រវឹង ហើយ​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម បំពាន​ភ្លើងស្តុប រួច​ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​តូ​យ៉ូ​តា​ព្រុស បណ្ដាល​ឲ្យ​រង​ការ​ខូចខាត លុះ​ពេល​ម្ចាស់​រថយន្ត​ទារ​សំណង់ បុរស​រូប​នេះ​អត់​មាន​លទ្ធផល​សង បាន​ត្រឹមតែ​លើកដៃ​សំពះសុំទោស បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច​ស្តុ​ប​លូ​ប្រាំ ផ្លូវ​វេ​ង​ស្រេង កែង​ផ្លូវ​លូ​ប្រាំ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ប្តី​ប្រពន្ធ​២​នាក់​បើករថយន្ត​ម៉ាក​តូ​យូ​តា​ព្រុស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2BH 7340 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លូ​ប្រាំ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវបំបែក​ជា​បួន ហើយ​មាន​ភ្លើងស្តុប​អ​ទិ​ភាព អ្នកបើកបរ​រថយន្ត​បាន​បើក​បន្តដំណើរ​ទៅ​មុខ​ទៀត តែ​គាប់​ជួន​ពេល​នោះ ស្រាប់តែ​បុរស​២​នាក់​មិនដឹង​ថា តើ​ចេញពី​ផឹកស៊ី​នៅ​ទីណា​នោះ​ទេ? បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1HL 9625 បោះពួយ​តាម​បណ្ដោយ​ផ្លូវ​វែង​ស្រេង ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង ថែម​ទាំង​មិន​គោរព​ភ្លើងស្តុប​ទៀត ក៏​ជ្រុល​ទៅ​បុក​និង​រថយន្ត​ចំ​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ បាក់​កញ្ចក់​មើល​ក្រោយ និង​ក្រពឹត​ទ្វារ​រថយន្ត​ទៀត តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយឡែក​ខាង​ម៉ូតូ​វិញ រង​ការ​ខូចខាត​វៀច​ជំ​ពាស់​ខាង​មុខ ព្រមទាំង​ធ្វើ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​រង​របួស​ដៃជើង និង​បែក​មាត់​ហូរ​ឈា​.​ម សន្លប់​ស្តូក​មួយសន្ទុះ​ក៏​ដឹងខ្លួន​វិញ​។

ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ បន្ទាប់​ពី​អ្នក​បើក​ម៉ូតូ​ដឹងខ្លួន​វិញ​ហើយ សមត្ថកិច្ច​បានអោយ​ភាគី​ទាំង​សងខាង​យក​មធ្យោបាយ​អែប​កៀន ហើយ​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​ទាមទារ​សំណង​ចំនួន​១០០​ដុល្លារ តែ​ខាង​ម៉ូតូ​វិញ​អត់​មាន​លទ្ធផល​សង​នោះ​ទេ គឺ​មាន​តែ​ទូរ​សព្ទ័​មួយ​គ្រឿង​ប៉ុណ្ណោះ ហើយ​ក៏​លើកដៃ​សំពះសុំទោស និង​លត់​ជង្គង់​សុំ​ទោស​ភាគី​ខាង​រថយន្ត​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​មានការ​អធ្យាស្រ័យ​ពី​ខាង​រថយន្ត គឺ​មិន​ទាមទារ​សំណង​ពី​ខាង​ម៉ូតូ​នោះ​ទេ គឺ​សុខចិត្ត​យក​មធ្យោបាយ​ទៅ​ជួសជុល​រៀង​ៗ​ខ្លួន ដើម្បី​បញ្ចប់រឿង​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ