ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រសួងសុខាភិបាល ណែនាំពីវិធានការទប់ស្កាត់ជំងឺគ្រុនឈាម

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ជំងឺគ្រុនឈាម ក្នុងអំឡុង ២១សប្តាហ៍ នាដើមឆ្នាំ២០២៣ នេះ មានចំនួន ៣៤៣៩​ករណី​។…

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ជំងឺគ្រុនឈាម ក្នុងអំឡុង ២១សប្តាហ៍ នាដើមឆ្នាំ២០២៣ នេះ មានចំនួន ៣៤៣៩​ករណី​។ ការចម្លងជំងឺគ្រុនឈាម បានចាប់ផ្តើម​កើនឡើងនៅតាមភូមិ​ឃុំ និងទីប្រជុំជននៃបណ្តា​ខេត្តមួយចំនួន ជាពិសេស ខេត្ត ដែលមានការដ្ឋាន​សំណង់​ច្រើន និងមានប្រជាជនរស់នៅច្រើនកុះករ។

ក្រសួងសុខាភិបាល ប្រកាសថា កំណើន​នៃករណីជំងឺគ្រុនឈា​មនាពេលនេះ តម្រូវ​ឱ្យ​មាន​ការយកចិត្តទុកដាក់ខ្ពស់ និង​ការចូលរួម​ពីបងប្អូន​ប្រជាពលរដ្ឋគ្រប់រូប ក្នុងការពង្រឹង​អនុវត្តវិធានការ​ការពារសុខភាពឱ្យបានល្អ ចៀសផុត​ពីការឆ្លងជំងឺគ្រុនឈាម ដោយសារសត្វមូស​ខ្លាញីខាំ ដែលបានកើតឡើងដោយសារពពួកដង្កូវទឹក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ