ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធ​រចុះ​ទៅ​ឃ្លុំ​ដី​ផ្នូរ​​បាន​៣ថ្ងៃ​ ស្រាប់តែ​មាន​មនុស្ស​៣​នាក់​​មក​កាយ​ផ្នូ​រស-ព​ចេញ​​វិញ​

10 ខែ មុន
  • កំពត

ខេត្តកំពត ៖ ​ដី​ដែល​មាន​ទំនាស់​រវាង​បងថ្លៃ​និង​ប្អូនថ្លៃ​ នៅ​ភូមិ​បឹង​ធំ​ឃុំ​អង្គ​សូរ​ភី​ស្រុក​កំពង់ត្រាច​ខេត្តកំពត ​ ត្រូវ​បាន​ផ្ទុះ​ឡើង​សារ​ជា​ថ្មី​ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ​បាន​ចុះ​មក​ធ្វើការ​ឃ្លុំដី​ផ្នូរ​សព​ទាំង​6​ នៅ​លើ​ដី​មាន​ជម្លោះ​គឹ​បងថ្លៃ​ឈ្មោះ​លី​យោង​ ភេទ​ស្រី​…

ខេត្តកំពត ៖ ​ដី​ដែល​មាន​ទំនាស់​រវាង​បងថ្លៃ​និង​ប្អូនថ្លៃ​ នៅ​ភូមិ​បឹង​ធំ​ឃុំ​អង្គ​សូរ​ភី​ស្រុក​កំពង់ត្រាច​ខេត្តកំពត ​ ត្រូវ​បាន​ផ្ទុះ​ឡើង​សារ​ជា​ថ្មី​ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ​បាន​ចុះ​មក​ធ្វើការ​ឃ្លុំដី​ផ្នូរ​សព​ទាំង​6​ នៅ​លើ​ដី​មាន​ជម្លោះ​គឹ​បងថ្លៃ​ឈ្មោះ​លី​យោង​ ភេទ​ស្រី​ អាយុ​76​ឆ្នាំ​ រួមដៃគ្នា ​ប្ដឹង​ជំទាស់​ជាមួយ​ឈ្មោះលី​ យិ​ ភេទ​ស្រី ​អាយុ​64​ឆ្នាំ​ និង​ភាគី​ជម្លោះ​ប្អូនថ្លៃ​សាច់ថ្លៃ​ស្ត្រី​ឈ្មោះ​អ៊ុ​ក​ ណា​រិ​ន​ ។ សូមរំលឹកថា ៖ ជម្លោះ​រវាង​បងថ្លៃ​និង​ប្អូនថ្លៃ ​រឿង​ដី​ផ្នូរ​​ទាំង​ចំនួន៦​​កន្លែង

​​ជម្លោះ​រឿង​ដី​ប្អូនថ្លៃ​ស្រី​ជា​អ្នក​ធ្វើ​ប្លង់​កម្ម​សិទ្ធិនោះ​ ត្រូវ​បាន​ដោះស្រាយ​ក្រៅ​ប្រ​ព័ន្ធតុលាការ​រួច​មក​ហើយដោយ​ភាគី​ដើមបណ្ដឹង​ទាម​ទារយក​ដី​ពី​ប្អូនថ្លៃ​ចំនួន​25​ម៉ែត្រ ​តែ​ខាង​ប្អូនថ្លៃ​យល់ព្រម​ផ្ដល់​ដី​អោយ​តែ​10​ម៉ែត្រ ​ដោយសា​តែ​ប្អូនថ្លៃ​មិន​ព្រមអោយ​អាជ្ញាធរ​ស្រុក​កំពង់ត្រាច ​យក​លិខិត​បង្គាប់​ពី​ឯកឧត្តម​អភិបាលខេត្ត​អាន ​អោយ​ភាគី​ទាំង​សងខាង​ស្ដាប់​ និងឃ្លុំ​ដី​ផ្នូរ​សព​ទាំង​6​កន្លែង​ផ្សេង​ៗ​ផ្នូរ​សព​នីមួយ​ៗ​ត្រូវ​ជំនាញ​ខ្លំ​ដី​ចំនួន​10​ម៉ែត្រ​4​ជ្រុង ​និង​រៀបចំ​បោះបង្គោល​ព្រំ​កាលពី​ព្រឹក​ថ្ងៃ​ទី​9​ខែ​មិថុនា​ឆ្នាំ​2023​ ។​

ដោយឡែក​ ផ្នូរ​សព​មួយ​ត្រូវ​បាន​ភាគី​ឈ្មោះ​លី ​យោង​ ដាំ​បង្គោល​ជុំវិញ​ និង​ពូន​ផ្នូរ​សព​ឡើង​វិញ​ស្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១១ មិថុនា មាន​​ក្រុម​កម្មករ​ចំនួន​3នាក់​​ទៅ​បួន​នាក់​ មក​រុះរើ​របង​បន្លា​លួស​ចោល​និង​កាយ​ផ្នូ​សព ​។ ​ធ្វើ​មិន​ហើយ​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​12​ មិថុនា​ នេះ​ កម្មក​រចំនួន​បី​នាក់​បាន​កាយ​ផ្នូរ​សព​អោយ​រាប​ដល់​ដី​វិញ ​។ ​ឈ្មោះ​យួន​ យ៉ា​ ភេទ​ប្រុស​ អាយុ​32​ឆ្នាំ ​ជា​អ្នក​ចាំ​ដី​បាន​និយាយ​ថា​ ដី​គេ​ទិញ​មាន​ចំនួន​33​ម៉ែត្រ ​និង​ទៅ​ក្រោយ​ជាមួយ​រយ​ម៉ែត្រ​ឈ្មោះ​គង្គារ​នេះ​ បាន​ទិញ​និង​មាន​ប្លង់​ត្រឹមត្រូវ​ចុះ​ហេតុ​អ្វី​បានជា​នាំ​គ្នា​មក​ពូន​ផ្នូរខ្មោច​លើ​ដី​គេ​អីចឹង​ ។

​​​ម្យ៉ាងទៀត​ ម្ចាស់​ដី​មិន​បានដឹង​ទាល់តែ​សោះ​ ដូចនេះ​ម្ចាស់​ដី​គេ​ត្រូវ​កាយ​និង​រុះរបង​ផ្នូរ​សព​នេះ​ចេញ​វិញ​។ ​លោក​ឡោ​ សុ​ខន ​អភិបាលរង​ស្រុក​កំពង់ត្រាច​បាន​និយាយ​កាលពី​ព្រឹក​មិ​ញ​ថា​អាជ្ញា​ធរ​ស្រុក​ចុះ​មក​វាស់វែង​ និង​ខ្លុំ​ដី​ជុំវិញ​ផ្នូរ​សព​នេះ​ មាន​បទបញ្ជា​ពី​ឯកឧត្តម​អភិបាល​ខេត្តកំពត​ និង​ដី​លក់​ហើយក៏​ហើយ​ចុះ​តែ​ដី​នៅ​សល់​អ្នក​ណា​លក់ក៏​មិន​បាន​ដែរ ​ដោយឡែក​ អ្នក​កាយ​ផ្នូ​រសព​ត្រូវ​បាន​នគរបាល​ហៅ​ទៅ​សួរនាំ​ៗ​ ។

អត្ថបទសរសេរ ដោយ