ជម្លោះរវាងបងថ្លៃនិងប្អូនថ្លៃ រឿងដីផ្នូរទាំងចំនួន៦កន្លែង
- កំពត
ខេត្តកំពត ៖ អាជ្ញាធរស្រុកកំពង់ត្រាច ដឹកនាំដោយលោកឡោ សុខន អភិបាលរងស្រុក កាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ2023 បានចុះមកពិនិត្យនិងធ្វើការវាស់វែងដីបញ្ចុះសពចំនួន៦ ស្ថិតនៅភូមិបឹងធំ ឃុំអង្គសូរភី ស្រុកកំពង់ត្រាច ខេត្តកំពត ។

ដោយមានភាគីជម្លោះទាំងសងខាងបានចូលរួម រវាងបងថ្លៃនិងប្អូនថ្លៃ រួមទាំងមន្ត្រីរៀបចំដែនដីនគររូបនីយកម្មស្រុក ជាអ្នកវាស់វែងផងដែរ ។ លោកឡោ សុខន អភិបាលរងស្រុកកំពង់ត្រាច បានមានប្រសាសន៍ថា ជម្លោះរឿងដីបញ្ចុះស-ពនេះ គឺដើមបណ្ដឹងឈ្មោះលី យោង ភេទស្រី អាយុ76ឆ្នាំ នៅភូមិបឹងធំ រួមទាំងស្ត្រីម្នាក់ទៀតត្រូវជាប្អូនស្រីឈ្មោះលី យិ អាយុ64ឆ្នាំ និងភាគីចុងចោទឈ្មោះអ៊ុក ណារិន ត្រូវជាប្អូនថ្លៃស្រីសាច់ថ្លៃ ដែលប្អូនប្រុសឈ្មោះលី ផុង ត្រូវជាប្ដីនាងអ៊ុយ ណារិន បានស្លាប់ចោលទៅ ។

ប៉ុន្តែដីកេរ្តិ៍មរតកដូនតាពីដើម មានបងៗលីយោង និងបងស្រីលី យិ បានអោយប្អូនប្រុសលី ផុង ដែលបានស្លាប់ទៅហើយនោះ ជាធ្វើប្លង់ ។ ដោយឡែក ដីបញ្ចុះសពដូនតា ត្រូវបានអ្នកកាន់កាប់ប្លង់ជាប្អូនថ្លៃសាច់ថ្លៃបានលក់ខ្លះ និងផ្នូរសពខ្លះទៀត មិនទានបានឈូសឆាយ តែត្រូវបានមន្ត្រីមូលដ្ឋានរួមទាំងមន្ត្រីសាលាស្រុកបានជួលគ្រឿងចក្រវាយព្រៃលើដីមានទំនាស់ហើយឆ្លើយដាក់គ្នា។

លោកអភិបាលរងស្រុកកំពង់ត្រាចបានមានប្រសាសន៍ទៀតថា រឿងជម្លោះដីទាំងមានប្លង់ និងដីអត់ប្លង់បញ្ចុះសពនេះ បងថ្លៃស្រីនិងប្អូនថ្លៃសាច់ថ្លៃជាកាន់ប្លង់បានដោះស្រាយចំនួនបីដងហើយ ។ ហើយសំណុំរឿងនេះ បានទៅដល់ឯកឧត្តមអភិបាលខេត្តហើយដែរ ។ ប៉ុន្តែអភិបាលខេត្តបានអោយខាងស្រុកចុះមកឃ្លុំដីផ្នូរសពទាំង6នៅលើដីមានទំនាស់ កុំឱ្យមានការប៉ះពាល់ ដោយផ្នូរសពនីមួយទុកដីផ្នូរជុំវិញផ្នូរសពចំនួន10ម៉ែត្រ 4ជ្រុង ។ ព្រោះអ៊ុក ណារិន មិនព្រមចែកដីទៅឱ្យឈ្មោះលី យោង ត្រូវជាបងថ្លៃ តាមប្រសាសន៍ណែនាំរបស់ឯកឧត្តមអភិបាលខេត្តកំពតទេ ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។













ចែករំលែកព័តមាននេះ