ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ដំបូង! ​អតីត​ប្រធានាធិបតី​អា​មេ​រិ​កមួយ​រូប​ជាប់ចោទ​តុលាការ​សហព័ន្ធ

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​នា​ថ្ងៃ​ទី​៨​មិថុនា​ថា លោក​ទទួល​ការ​ចោទប្រកាន់ របស់​

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​នា​ថ្ងៃ​ទី​៨​មិថុនា​ថា លោក​ទទួល​ការ​ចោទប្រកាន់ របស់​តុលាការ​សហព័ន្ធ​ពី​បទ​ទាក់ទិន​ការ​គ្រប់គ្រង​បណ្ដា​ឯកសារ​របស់​សេត​វិមាន​។

តាម​បណ្ដាញ​សង្គម​TRUTH SOCIAL របស់​លោក លោក​ត្រាំ​សរសេរ​យោង​ដល់​កេស​កា​តុង​ដាក់​ឯកសារ ដែល​លោក​នាំ​យក​មក​ជាមួយ ពេល​លោក​ចាក​ចេញពី​សេត​វិមាន​ថា រដ្ឋការ​ពុក​រលួយ​របស់​លោក​ចូ​បៃ​ដិ​ន បាន​ប្រាប់​ដល់​បណ្ដា​មេធាវី​របស់ខ្ញុំ​ថា រូប​ខ្ញុំ​ត្រូវ​គេ​ធើ្វ​ការ​ចោទប្រកាន់​ហើយ ប្រហែលជា​ដោយសារ​រឿង​ក្លែងក្លាយ​នៃ​ប្រអប់​ឯកសារ ដែល​លោក​នាំ​យក​ពី​សេត​វិមាន​ពេល​ចាក​ចេញពី​ទីនោះ​។

លោក​ត្រាំ​ដែល​ផ្ទះ​របស់​លោក​នៅ​ផ្ល​រី​ដា​ក៏ ត្រូវ​ចូល​ឆែកឆេរ​ដែរ ដោយ​ពួក​ភ្នាក់់ងារ​FBI តាម​រក​ឯកសារ​ទាំងនេះ​ឲ្យ​ដឹង​ទៀត​ថា លោក​ត្រូវ​គេ​កោះហៅ​ឲ្យ​ចូលខ្លួន ក្នុង​តុលាការ​សហព័ន្ធ​ក្រុង​មៃ​អា​មី​។

មេធាវី​លោក​ម្នាក់​និយាយ​ថា លោក​នឹង​ចូលខ្លួន​តាម​ការ​កោះហៅ ហើយ​លោក​ត្រូវ​ប្រឈម​មុខ​នឹង​បទចោទប្រកាន់​៧ ពិសេស​យោង​តាម​ច្បាប់​ស្ដី​ពី​ចារកម្ម​ដែល​ហាមឃាត់ ការ​រក្សា​ទុក​បណ្ដា​ឯកសារ​ចាត់​ទុក​ថា​នៅ​កន្លែង​ដែល​មិន​អនុញ្ញាត​និង​គ្មាន​សន្តិសុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ