- ភ្នំពេញ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងធ្វើការបិទផ្សាយបញ្ជីឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ នៅក្នុងរាជធានី-ខេត្តនានាទូទាំងប្រទេស ដើម្បីឱ្យ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងធ្វើការបិទផ្សាយបញ្ជីឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ នៅក្នុងរាជធានី-ខេត្តនានាទូទាំងប្រទេស ដើម្បីឱ្យ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងធ្វើការបិទផ្សាយបញ្ជីឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ នៅក្នុងរាជធានី-ខេត្តនានាទូទាំងប្រទេស ដើម្បីឱ្យពលរដ្ឋបានដឹង ងាយស្រួលធ្វើការសម្រេចចិត្តបោះឆ្នោត។
មានគណបក្សនយោបាយចំនួន១៨ ត្រូវបានទទួលស្គាល់ដោយ គជប នៅក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខ។ គណបក្សទាំង១៨នោះ រួមមាន ៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សខ្មែរអភិរក្ស, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សបំណងពលរដ្ឋ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សខ្មែរឈប់ក្រ, គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច, គណបក្សចលនាជាតិប្រជាធិបតេយ្យកម្ពុជា, គណបក្សកសិករ និងគណបក្សប្រជាធិបតេយ្យ មូលដ្ឋាន។
ប្រធានគណបក្សទាំង១៨នេះ មានមួយចំនួនបានឈរជាតំណាងរាស្ត្រនៅមណ្ឌលភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជា។ ភ្នំពេញ ជាមណ្ឌលបោះឆ្នោតមួយ មានពលរដ្ឋយល់ដឹងច្រើនពីការបោះឆ្នោត។ នៅភ្នំពេញ គេគិតថា ជាមណ្ឌលដែលមានការប្រកួតប្រជែងស្វិតស្វាញ។ ប្រជាពលរដ្ឋនៅភ្នំពេញ ជាអ្នកសកម្មនៅក្នុងរឿងនយោបាយ ហើយពួកគាត់ទទួលបានព័ត៌មានជាច្រើនពីគោលនយោបាយរបស់គណបក្សនីមួយៗ។ ពលរដ្ឋនៅភ្នំពេញ ប្រមូលផ្តុំដោយសិស្ស និស្សិត បញ្ញាវន្ត ដែលចំណេះដឹងជ្រៅជ្រះទូលំទូលាយ ដែលការសម្រេចចិត្តរបស់ពួកគាត់ មិនសូវធ្វើឡើងតាមការអូសទាញនោះទេ។ ពលរដ្ឋនៅភ្នំពេញ សម្រេចចិត្តបោះឆ្នោតតាមការមើលឃើញជាក់ស្តែង។
សម្រាប់គណបក្សប្រជាជនកម្ពុជា ទោះបីសម្តេច ហ៊ុន សែន បានឈរឈ្មោះនៅមណ្ឌល ខេត្តកណ្តាល នៅភ្នំពេញ ត្រូវបានប្រគល់ទៅឲ្យលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជន នាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្ស។ លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានឈរនៅលេខរៀងទី១ មណ្ឌលភ្នំពេញ។
ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានឈរឈ្មោះលេខរៀងទី១ នៅក្នុងមណ្ឌលភ្នំពេញ។ ចំណែកលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានឈរឈ្មោះនៅមណ្ឌលភ្នំពេញដែរ។ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ទៅឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ចាម ដែលជាស្រុកកំណើត។ ចំណែកលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យមិនឈរឈ្មោះនៅភ្នំពេញទេ លោកទៅឈរឈ្មោះនៅខេត្តកំបង់ចាម។ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ឈរឈ្មោះនៅខេត្តបន្ទាយមានជ័យ ទីដែលលោកតស៊ូជាច្រើនឆ្នាំជាមួយចលនាគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីទស្សនវត្សឆ្នាំ៨០។
នៅភ្នំពេញមាន១២អាសនៈនៅក្នុងរដ្ឋសភាមានន័យថា មានតំណាងរាស្ត្រ១២រូប។ លទ្ធផល បោះឆ្នោតកាលពីឆ្នាំ២០១៣ អតីតគណបក្សសង្គ្រោះជាតិទទួលបាន៧អាសនៈ គណបក្សប្រជាជនកម្ពុជាទទួលបាន៥អាសនៈ។ ចំណែកកាលបោះឆ្នោតកាលពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាទទួលបានទាំង១២អាសនៈ។
គណបក្សផ្សេងទៀតក៏អាចយល់ថា ខ្លួនពិបាកនឹងប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ដែលធំជាង សម្បូរធនធានជាង និងមានបណ្តាញខ្លាំង។ ដូច្នេះគណបក្សប្រជាជនទំនងជានឹងទទួលបានអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតខាងមុខ ដែលអ្នកវិភាគជាច្រើនជឿថាគណបក្សប្រជាជនកម្ពុជានឹងបន្តទទួលជ័យជំនះបន្តទៀតក្នុងការបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ដែលនឹងត្រូវជ្រើសរើសតំណាងរាស្ត្រចំនួន១២៥នាក់នៅ ទូទាំងប្រទេស។
ការសម្រេចដាក់បេក្ខភាពឈរឈ្មោះតាមមណ្ឌលនីមួយៗ គ្រប់គណបក្សនយោបាយ ក៏ធ្វើ ការសម្រេចផ្អែកលើហេតុផលមួយចំនួនដូចជា ប្រជាប្រិយភាពរបស់បេក្ខជននៅក្នុងមណ្ឌលនោះ ។ នៅក្នុងនោះក៏មានហេតុផលជាស្រុកកំណើត ឬបានកសាងសមិទ្ធផល និងធ្វើសកម្មភាពនយោបាយច្រើននៅទីនោះមានពលរដ្ឋច្រើនបានស្គាល់ និងគាំទ្រច្រើន។
ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយការឃោសនាការបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា។
គណបក្សប្រជាជនបានត្រៀមជាស្រេច ដើម្បីធ្វើការបើកការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំនៅភ្នំពេញ និងតាមបណ្តាខេត្តនានា។
សម្តេចតេជោ ហ៊ុនសែន ក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការអំពាវនាវអោយប្រជាជន ទាំងអស់ទៅចូលរួមបោះឆ្នោត ដើម្បីអនាគតផ្ទាល់ខ្លួន និងប្រជាជាតិទាំងមូល៕ ដោយ ៖ សារ៉ាន់
ចែករំលែកព័តមាននេះ