ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មេ​តុងទីន​ដ៏​ស្រស់​ផូរផង់​ម្នាក់​បញ្ជូន​ទៅ​តុលាការ រឿង​លុយ​ប្រមាណ​២០​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

មេ​តុងទីន​ដ៏​ស្រស់​ផូរផង់​ម្នាក់​ទៀត​ហើយ ត្រូវ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ករណី​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ពោល​គឺ​ប្រើប្រាស់​

រាជធានី​ភ្នំពេញ ៖ មេ​តុងទីន​ដ៏​ស្រស់​ផូរផង់​ម្នាក់​ទៀត​ហើយ ត្រូវ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ករណី​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ពោល​គឺ​ប្រើប្រាស់​សែក​ស្អុយ​ចំនួន​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ​ខាងលើ​នេះ មានឈ្មោះ លី គ​ន្ធា ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​២៨៩ ផ្លូវ​ទន្លេសាប ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ហើយ​ការ​ឃាត់ខ្លួន​ស្ត្រី​មេ​តុងទីន​ខាងលើ​នេះ គឺជា​ការ​ធ្វើ​ឡើង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញា​នៃ​អយ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​កូន​តុងទីន​ម្នាក់ ក្នុង​ចំណោម​កូន​តុងទីន​រាប់រយ​នាក់ ដែល​នៅ​ចាំ​កើប​លុយ​ក្រោយ​គេ​ដូច «​កើប​ខ្យល់​»​។

តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២២ ជនសង្ស័យ​ឈ្មោះ លី គ​ន្ធា បាន​ដើរ​ប្រមែប្រមូល​កៀរគរ​អាជីវករ​លក់ដូរ និង​មនុស្ស​រាប់អាន​គ្នា​រាប់រយ​នាក់ ដើម្បី​ចូល​លេង​តុងទីន​ជាមួយ ដោយ​ខ្លួន​ជា​អ្នក​ធ្វើ​មេ​។ ហើយ​តុងទីន​នោះ គឺ​មាន​ចំនួន​៣​ខ្សែ ដោយ​ខ្សែ​ទី​១ ចាប់​លេង​ក្បាល​៣០​ដុល្លារ មាន​សមាជិក​ចំនួន​១៣២​នាក់ «​មេ​ខ្លួនឯង​២០​ឈ្មោះ​» ដេញ​រាល់ថ្ងៃ​។ ចំណែក​ខ្សែ​ទី​២ គឺ​ចាប់​លេង​ក្បាល​៣០​ដុល្លារ មាន​សមាជិក​ចំនួន​៨៨​នាក់ «​មេ​ខ្លួនឯង​៤០​ឈ្មោះ​» ដេញ​រាល់ថ្ងៃ​។ រីឯ​ខ្សែ​ទី​៣​វិញ គឺ​ចាប់​លេង​ក្បាល​៥០​ដុល្លារ មាន​សមាជិក​ចំនួន​៨១​នាក់ «​មេ​ខ្លួនឯង​៩​ឈ្មោះ​» ដេញ​រាល់ថ្ងៃ​។

តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​បន្ត​ថា ចំណែក​ជនសង្ស័យ​ជា​មេ​តុងទីន​ក៏​បាន​ទទួល​ដែរ​ថា ដើមបណ្តឹង​ចុង​ក្រោយ​ដែល​ចាំ​កើប​លុយ​នោះ បាន​លេង​ជាមួយ​ខ្លួន «​ធ្វើ​មេ​» មាន​ក្បាល​៣០ ក្បាល​៥០ ក្បាល​១០០ ក្បាល​២០០ ក្បាល​៣០០ និង​ក្បាល​៥០០​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​បាន​ដេញ​យក​លុយ​ខ្លះ​ហើយ ហើយ​នៅ​សល់​ប៉ុន្មាន​ក្បាល​ទៀត សរុប​ជា​ទឹកប្រាក់​ប្រហែល ២៦០ ០០០ ដុល្លារ​អា​មេ​រិ​ក (​ម្ភៃ​ប្រាំមួយ​ម៉ឺន​) ទុក​កើប​ចុង​ក្រោយ ប៉ុន្តែ​នៅ​ទីបំផុត​បាន​ត្រឹម​កាន់​សែក​ស្អុយ​ដើរ​ជូន​ទឹកភ្នែក​។

ពេល​នេះ ជនសង្ស័យ​កំពុង​ស្ថិត​នៅ​តំណាក់កាល​ស្ថាប័ន​អយ្យកា​របើក​ការ​ស៊ើបសួរ តែបើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មេ​តុងទីន​ដ៏​ស្រស់​ផូរផង់​ខាងលើ​នេះ ទំនង​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ​ឡើយ ព្រោះ​ពេល​នេះ សូ​ម្បី​រក​ប្រាក់​ដើម្បី​ដាក់​តម្កល់​ធានា​ខ្លួន​ក៏​គ្មាន​ដែរ កូន​តុងទីន​បោ​.​កត​ៗ​គ្នា​អស់​រីងរៃ​ពី​ខ្លួន​ទៅ​ហើយ ដូច្នោះ​មាន​តែ​ដេក​ផ្សងព្រេង​តាម​វាសនា​រៀង​ៗ​ខ្លួន​ទៅ រួម​ទាំង​អ្នកមាន​លុយ​ចង់បាន​ការ​ប្រាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ