ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោបញ្ជាក់ កម្មករខ្មែរធ្វើការនៅថៃមិនត្រូវបណ្តេញចេញទេ ផ្ទុយទៅវិញថែមទាំងសម្រួលយកចិត្តទុកដាក់ទៀត

11 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ករណី​កម្មករ​ខ្មែរ​កំពុងធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​មិន​ត្រូវ​បាន​បណ្តេញចេញ​ដូច​អ្វី​ដែល​លើក​ឡើង​មុន​នោះ​ទេ ផ្ទុយ​ទៅ​ថែម​ទាំង​ជួយ​សម្រួល​យកចិត្តទុកដាក់ ។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ…

ខេត្តកំពង់ឆ្នាំង ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ករណី​កម្មករ​ខ្មែរ​កំពុងធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​មិន​ត្រូវ​បាន​បណ្តេញចេញ​ដូច​អ្វី​ដែល​លើក​ឡើង​មុន​នោះ​ទេ ផ្ទុយ​ទៅ​ថែម​ទាំង​ជួយ​សម្រួល​យកចិត្តទុកដាក់ ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​មក​ពី​រោងចក្រ​សហគ្រាស​ចំនួន​៥ ក្នុងស្រុក​សាមគ្គី​មាន​ជ័យ និង​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​សូម​អបអរសាទ​ជាមួយ​ព័ត៌មាន​ដែល​ទទួល​បាន​ពី​រឿង​កម្មករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​ដែល​ពី​មុន​ខ្ញុំ​បាន​កង្វល់​ស្តី​ពី​បក្ស​ឆ្ពោះទៅ​មុខ ដែល​លឺ​ពាក្យ​ថា មាន​បំណង​បណ្តេញ​កម្មករ​ខ្មែរ និង​ឡាវ​ចេញពី​ថៃ ។ តែ​ពី​ម្សិលមិញ​(​ថ្ងៃ​៧ មិថុនា​) បាន​បញ្ជាក់​មិន​មានការ​ដេញ​ចេញ​ទេ ថែម​ទាំង​សម្រួល​ថែម​ទៀត​ផង​» ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា នៅ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ហើយ​សម្តេច​តេ​ជោ លើក​ឡើង​ថា កម្ពុជា​លែង​ព្រួយបារម្ភ​ទៀត​ហើយ​ចំពោះ​ការ​បណ្តេញចេញ​កម្មករ​កម្មការិនី​កំពុងធ្វើការ​ចេញពី​ប្រទេស​ថៃ ។ សម្តេច​បញ្ជាក់​ថា ៖«​ខ្ញុំ​ត្រូវ​តែ​ឈឺឆ្អាល​ចំពោះ​រឿង​នេះ ប្រសិនបើ​រឿង​ទាក់ទង និង​ការ​បណ្តេញចេញ ឬ​បញ្ឈប់​ការងារ ឬ​ទាក់ទង និង​អត្ថប្រយោជន៍​ចំពោះ​កម្មករ​កម្មការិនី​នៅ​ក្រៅប្រទេស​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​អរគុណ​ចំពោះ​បញ្ហា​របស់​គណបក្ស​នយោបាយ​ក្រោយ​ៗ​ដែល​ឈ្នះ​ឆ្នោត ។ ខ្ញុំ​មានការ​ពេញចិត្ត​ជាមួយនឹង​ការ​បកស្រាយ​ថា នឹង​មិន​មានការ​បណ្តេញ​ពលករ​ខ្មែរ​ចេញពី​ប្រទេស​ថៃ​នោះ​ទេ ។ សម្តេច​តេ​ជោ ក៏​បាន​សម្តែង​ក្តី​សង្ឃឹម​ជឿជាក់​ថា កិច្ច​សហប្រតិបត្តិការ​ទាក់ទិន និង​កម្មករ​អន្តោប្រវេសន៍​ដែល​ជា​កិច្ចព្រមព្រៀង​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​សម្រុះសម្រួល​អាស៊ាន​ត្រូវ​បានការ​ពារ​ចំពោះ​កម្មករ ។

នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​មាន​កម្មករ​បរទេស​កំពុងធ្វើការ​ផង​ដែរ ដូច្នេះ​យើង​ក៏​បាន​យកចិត្តទុកដាក់​ការពារ​ពួក​គេ​ផង​ដែរ ។ សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​ចំណុច​ទាំងនេះ គឺជា​ចំណុច​ដែល​ខ្ញុំ​សូម​បញ្ជាក់​ជូន​ឲ្យ​ដឹង​ហើយ​ឆ្លើយ​តប និង​លើកទឹកចិត្ត​ឲ្យ​ដល់​បក្ស​ដែល​មាន​សំឡេង​ឆ្នោត ខណៈ​ខ្ញុំ​មិន​ទាន់​បាន​បក្ស​មួយ​ណា​មាន​សំឡេង​ឆ្នោត​ច្រើន​នោះ​ទេ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​យើង​បានការ​បញ្ជាក់​ពី​គណបក្ស​នយោបាយ​មួយ​ថា គ្មាន​បញ្ហា​ចំពោះ​រឿង​កម្មករ​នេះ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ