សោកនាដកម្ម នៅពេជ្រនិល តាមផ្លូវជាតិលេខ៤៖ ឡាន ៩គ្រឿង បុកបន្តគ្នា ស្លា.ប់ ស្ត្រីម្នាក់ របួសបុរស ២នាក់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់សារាចរណ៍ បុកបន្តគ្នា រវាងរថយន្ត ៩ គ្រឿង នៅផ្លូវជាតិលេខ៤ នៅចំណោតយាយម៉ៅ ពេជ្រនិល នៅរសៀលថ្ងៃទី៦…
ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់សារាចរណ៍ បុកបន្តគ្នា រវាងរថយន្ត ៩ គ្រឿង នៅផ្លូវជាតិលេខ៤ នៅចំណោតយាយម៉ៅ ពេជ្រនិល នៅរសៀលថ្ងៃទី៦…
ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់សារាចរណ៍ បុកបន្តគ្នា រវាងរថយន្ត ៩ គ្រឿង នៅផ្លូវជាតិលេខ៤ នៅចំណោតយាយម៉ៅ ពេជ្រនិល នៅរសៀលថ្ងៃទី៦ ខែមិថុនានេះ បានបណ្ដាលឱ្យស្លា.ប់ស្ត្រីម្នាក់ និងបុរស ២នាក់ រងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង នារសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ពុំធ្លាប់មាននេះ បានកើតឡើង ដោយរថយន្តបុកបន្តគ្នា ០៩គ្រឿង ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់ស្លា.ប់ស្ត្រីម្នាក់ នៅកន្លែងកើតហេតុ និងបុរស ២នាក់ របួសធ្ងន់។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យខូចខាតរថយន្ត ៩គ្រឿង។
កម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងកម្លាំងសង្រ្គោះ បានទៅកន្លែងកើតហេតុ និងសម្របសម្រួលករណីនេះ ព្រមទាំងជួយសង្រ្គោះមនុស្ស។ អ្នករបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ រីឯជនរងគ្រោះ ដែលបាត់បង់ជីវិត ត្រូវបានសមត្ថកិច្ច ធ្វើរបាយការណ៍ និងកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ វង្ស សន
ចែករំលែកព័តមាននេះ