ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀ.ន​នៅ​ក្រុងព្រះ​សីហនុ​ ឈាន​ដល់​តាកែវ

2 ឆ្នាំ មុន
  • តាកែវ

កាលពី​វេលា​ម៉ោង​ប្រមាណ១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៣ កន្លង​ទៅ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ សហការ​ជាមួយ

ខេត្តតាកែវ ៖ កាលពី​វេលា​ម៉ោង​ប្រមាណ១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៣ កន្លង​ទៅ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហនុ ដោយ​មានការ​​សម្របសម្រួល​នីតិវិធី​ពី​សំណា​ក់​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​នៃខេត្ត​ទាំង​២ កម្លាំង​ប្រឆាំង​គ្រឿងញៀ.ន​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ពន្លាត​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​​សហការ​ជាមួយ​កម្លាំង​ប្រឆាំង គ្រឿងញៀ.ន​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ និង​កម្លាំង​មូល​ដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកព្រៃកប្បាស ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​បង្ក្រាប​ករណី​ជួញដូរ និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន នៅ​ភូមិ​ស្វាយ​ពារ ឃុំ​អង្កាញ់ ស្រុក​ព្រៃកប្បាស ។

លោក​មេបញ្ជាការ​រង ង៉ែត ចាន់​ធី បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឈាន​ទៅ​បង្ក្រាប​នេះ​គឺ​ខាង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​បាន​បង្ក្រាប​គ្រឿងញៀ.ន និង​ចាប់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ និង​បាន​សារភាព​​ពី​ទីតាំង​ប្តី​លាក់ខ្លួន​ជួញដូរ​ដែរ ។ ហេតុនេះហើយ ទើប​ខាង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ នាំ​ជនសង្ស័យ​មក​ចង្អុលបង្ហាញ​ដល់​ស្រុកព្រៃកប្បាស តែ​បុរស​ជា​ប្តី​មិន​បានឃើញ​នៅផ្ទះ​ទេ ទើប​សមត្ថកិច្ច​យើង​រង់ចាំ​រហូត​ដល់​ម៉ោងជាង​១១​យប់​ក៏​នៅ​តែ​មិនឃើញ​ទៀត ក៏​ចូល​ឆែកឆេរ​តែ​ម្ដង ។

ជា​លទ្ធផល​ក្នុង​កិច្ចសហការ​បង្ក្រាប​នេះ គឺ​បាន​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ ទួន គី​វ អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ស្វាយ​ពារ ឃុំ​អង្កាញ់ ស្រុក​ព្រៃកប្បាស រួម​ជាមួយ​វត្ថុ​តាង​ដែល​បាន​ដកហូត​មាន ម្សៅ​ស​ថ្លា​ចំនួន​៣៣​កញ្ចប់ (​ធំ​៨​កញ្ចប់​និង​តូច​២៥​កញ្ចប់​) ទម្ងន់​៨១៥,៩៦​ក្រាម ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀ.ន​១​គ្រឿង ទូរស័ព្ទ​២​គ្រឿង ដាវ​១​ដើម និង​ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀ.ន​មួយ​ចំនួន ។

ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​ខេត្តតាកែវ ប្រគល់​ជូន​ទៅ​កងរាជអាវុធហត្ថ
ខេត្ត​​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ