ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​​ជាង​​៤០​នាក់​ ​ក្នុងគ្រោះមហន្តរាយ​​ទឹកជំនន់វា.យប្រហារ​ប្រទេស​ហៃទី​

10 ខែ មុន

ប្រទេស​ហៃ​ទី ៖ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​កាលពី​ចុង​ស​ប្ដា​ហ៍​នៅ​ប្រទេស​ហៃ​ទី បើ​តាម​តុល្យការ​ចេញផ្សាយ​

ប្រទេស​ហៃ​ទី ៖ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​កាលពី​ចុង​ស​ប្ដា​ហ៍​នៅ​ប្រទេស​ហៃ​ទី បើ​តាម​តុល្យការ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៥ ​មិថុនា ​ដោយ​ផ្នែក​ការពារ​ស៊ី​វិល​ថា មនុស្ស​ដល់​ទៅ​យ៉ាង​៤២​នាក់​ បាន​ត្រូវ​ស្លា.ប់​ និង​១១​នាក់​ទៀត​បាត់​ខ្លួន​។

បើ​តាម​អ​.​ស​.​ប​វិញ​​បាន​ឱ្យ​ដឹង​ថា ​មនុស្ស​ស្លា.ប់​១៥​នាក់​ និង​បា.ត់​ខ្លួន​៨​នាក់​ ហើយ​ភ្លៀង​បាន​ប៉ះពាល់​ដល់​មនុស្ស​៣៧.០០០​នាក់​ហើយ​មនុស្ស​១៣.៤០០​នាក់​ជម្លៀស​ចេញ​។ ទីក្រុង​ឡេ​អូ​ហ្គា​ន​ស្ថិត​នៅ​ចម្ងាយ​៤០​គីឡូម៉ែត្រ ភាគ​និរតី​រដ្ឋធានី​ព័រ​អូ​ប្រាំង រង​ការ​ប៉ះពាល់​ជា​ពិសេស និង​រង​ការ​ខូចខាត​ខ្លាំង​មក​ពី​ការ​ជោរជន់​នៃ​ទឹកស្ទឹង​៣​។ នៅ​ទីនោះ​មនុស្ស​យ៉ាងតិច​២០​នាក់​ស្លា.ប់​។

ទឹកជំនន់​នោះ​ក៏​បណ្ដាល​ឲ្យ​មានការ​ខូចខាត​សម្ភារ​ធ្ងន់ធ្ងរ នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ ​ដោយ​ផ្ទះ​ច្រើន​រយ​ខ្នង​រង​ការ​បំផ្លាញ​ហើយ​ផ្លូវថ្នល់​ជា​ច្រើន​ក៏​រង​ការ​ខូចខាត​។ មុន​គ្រោះ​មហន្តរាយ​ទឹកជំនន់ ដ៏​អាក្រក់​នេះ ហៃ​ទី​កំពុង​ប្រឈម​មុខ​ស្រាប់​នឹង​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​ជាមួយ​ប្រជាជន​ជិត​ពាក់​កណ្ដាល ត្រូវការ​ជំនួយ​មនុស្សធម៌​បន្ទាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ