ប៉ារ៉ាហ្គេមកម្ពុជា ៖ ឥណ្ឌូណេស៊ីវ៉ាដាច់លើតារាងមេដាយ តាមពីក្រោយដោយថៃ និងវៀតណាម
រាជធានីភ្នំពេញ ៖ ប្រទេសឥណ្ឌូណេស៊ី កំពុងតែវ៉ាដាច់នៅកំពូលតារាងមេដាយសរុបនៃព្រឹត្តិការណ៍
រាជធានីភ្នំពេញ ៖ ប្រទេសឥណ្ឌូណេស៊ី កំពុងតែវ៉ាដាច់នៅកំពូលតារាងមេដាយសរុបនៃព្រឹត្តិការណ៍
រាជធានីភ្នំពេញ ៖ ប្រទេសឥណ្ឌូណេស៊ី កំពុងតែវ៉ាដាច់នៅកំពូលតារាងមេដាយសរុបនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ តាមពីក្រោយដោយថៃ និងវៀតណាម។
គិតត្រឹមវេលាម៉ោង ១០:០០នាទី ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ប្រទេសឥណ្ឌូណេស៊ី ដណ្តើមបានមេដាយសរុបចំនួន ១៥៣គ្រឿង មាស ៦៤គ្រឿង ប្រាក់ ៥២គ្រឿង និងសំរឹទ្ធ ៣៧គ្រឿង ដើម្បីបន្តកាន់កាប់តំណែងនៅកំពូលតារាងជាបណ្តោះអាសន្ន។
ប្រទេសថៃ ស្ថិតនៅចំណាត់ថ្នាក់លេខ២ ដណ្តើមបានមេដាយសរុប ១០៦គ្រឿង មាស ៣៨គ្រឿង ប្រាក់ ៤២គ្រឿង និងសំរឹទ្ធ ២៦គ្រឿង។ វៀតណាម ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ដណ្តើមបានមេដាយសរុប ៩៦គ្រឿង មាស ២៩គ្រឿង ប្រាក់ ២៨គ្រឿង និងសំរឹទ្ធ ៣៩គ្រឿង។ ចំណែកឯ ម្ចាស់ផ្ទះកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៨ ដោយដណ្តើមបានមេដាយសរុប ២៦គ្រឿង មាស ៤គ្រឿង ប្រាក់ ១០គ្រឿង និងសំរឹទ្ធ ១២គ្រឿង។
សូមជម្រាបជូនថា ដោយគិតត្រឹមព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ១១ប្រទេសដែលចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មាន១០ប្រទេសហើយ ដណ្តើមបានមេដាយមាស ដោយក្នុងនោះរួមមាន ឥណ្ឌូណេស៊ី ថៃ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី កម្ពុជា ទីម័រខាងកើត និង ព្រុយណេ លើកលែងតែប្រទេសឡាវមួយប៉ុណ្ណោះ ដែលមិនទាន់ដណ្តើមបាននៅឡើយ៕ (ប្រភពពី Cambodia 2023)
ចែករំលែកព័តមាននេះ