ម្តាយសារភាពប្រាប់ពីសកម្មភាព និងមូលហេតុ ក្រោយលើកដៃប្រល័យជីវិតកូនទើបកើត
ខេត្តកណ្ដាល ៖ ក្រោមការសហការរវាងសមត្តកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង
ខេត្តកណ្ដាល ៖ ក្រោមការសហការរវាងសមត្តកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង
ខេត្តកណ្ដាល ៖ ក្រោមការសហការរវាងសមត្តកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអង្គភាពការពារកុមារ ហៅកាត់ថា CPU បានធ្វើការស្រាវជ្រាវ និងឈានដល់ការបំបែក សំណុំរឿង.ឃា.តកម្មមួយករណី ម្តាយបង្កើតច្របា.ច់កសម្លា.ប់ទារក ខឹងប្តីមិនទទួលស្គាល់ជាកូនរបស់ខ្លួន ។
ជនសង្ស័យត្រូវបានសមត្តកិច្ចឃាត់ខ្លួន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីបានធ្វើកោសល្យវិច្ច័យរកឃើញថា ម្តាយបង្កើតរូបនោះពិតជាជាប់ពាក់ព័ន្ធករណីឃា.តកម្ម ច្របា.ច់ករសម្លា.ប់ទារកដែលជាកូនទើបនឹងកើត ។
ជនសង្ស័យឈ្មោះ ណាវ សៅរី ភេទ ស្រី អាយុ៣៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
សូមជម្រាបថា ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានអ្នកស្រុកប្រទះឃើញសាកស.ពទារកម្នាក់ស្លា.ប់ក្នុងទឹកប្រឡាយ នៅចំណុងភូមិប្រឡា យ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ក្រោយពីមានហេតុការណ៍ភ្ញាក់ផ្អើលខាងលើនោះកើតឡើង លោកឧត្តមសេនីយ៍ទោស្នងការនគ របាលខេត្តកណ្តាល ដោយបានស្នើសុំឲ្យមានការជួយជ្រោមជ្រែង ពីសំណាក់អង្គភាពការពារកុមារCPU សហការចុះទៅពិនិត្យសាកស.ព ដើម្បីស្វែងរកធាតុពិតនៃការបាត់បង់អាយុជីវិតទារកនោះ ទើបលទ្ធផលនៃការធ្វើកោសលវិច្ច័យ គឺបានបញ្ជាក់យ៉ាងច្បាស់ ជាករណីឃា.តកម្ម ។
ពាក់ព័ន្ធអំពើឃា.តកម្មលើទារកនោះភ្លាមសមត្ថកិច្ច បានចាប់ផ្តើមដុ.តដៃដុ.តជើងបន្តការស្រាវជ្រាវ ដើម្បីស្វែងរកអ្នកណាជាឃា.តករសម្លា.ប់ទារកយកទៅបោះចោលក្នុងប្រឡាយទឹក ។ សមត្តកិច្ចបានប្រើពេលវេលា១អាទិត្យ ទើបកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ណាវ សៅរី ដែលជាម្តាយបង្កើតទារក រួចយកទៅសាកសួរតាមនីតិវិធី ។
នៅចំពោះសមត្តកិច្ចស្ត្រីឈ្មោះ ណាវ សៅរី បានសារភាពយ៉ាងលម្អិតថា នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង៤ទៀបភ្លឺ ខ្លួនឈឺពោះ ពេលនោះបានទៅបន្ទប់ ទឹក ដើម្បីបត់ជើងធំ ស្រាប់តែ សំរាលកូនធ្លាក់ចូលក្នុងចានបង្គន់ ពេលនោះខ្លួនបានយកដៃស្តាំច្របាច់កទារកលើកឡើង ហើយប្រហែល១០នាទី ទើបដាក់ទារកចុះលើឥដ្ឋការ៉ូក្នុងបន្ទប់ទឹកវិញ រួចខ្លួនបានអង្គុយមើលទារកនោះប្រហែលកន្លះម៉ោង ពុំឃើញមានសកម្មភាពកម្រើកដៃជើងឬចលនាដង្ហើមទេ ហើយក៏ពុំដឹងថាទារកនោះស្លា.ប់ឬរស់ដែរ តែខ្លួនបានសម្រេចចិត្តយកថង់ប្លាស្ទិក ពណ៌ខ្មៅ មកច្រកដាក់ទារកចូលក្នុង ថង់ប្លាស្ទិកនោះ ហើយមួលមាត់ថង់ជិត រួចលើកថង់ប្លាស្ទិកនោះ ដាក់ក្នុងថ្នក់សំពត់ ដើរយកទៅបោះចោលក្នុងទឹកប្រឡាយ ។
ជនសង្ស័យបន្តថា ពេលទៅដល់មាត់ប្រឡាយខ្លួនបានឈរខាងកើតគុម្ពឬស្សីរួច បោះទារកដែលច្រកថង់ចូលទៅក្នុងប្រឡាយទឹកនោះ រួចបានដើរត្រឡប់មកផ្ទះវិញ ។ ពេលមកដល់ផ្ទះប្រហែល៥ នាទី ខ្លួនបានដើរត្រឡប់ទៅមាត់ប្រឡាយវិញ ឃើញថង់ប្លាស្ទិកដាក់ទារកមិនទាន់លេចចូលទៅក្នុងទឹកប្រឡាយទេ ខ្លួនបានទៅទាញថង់នោះបើកចាក់ទារកចូលក្នុងទឹកប្រឡាយរួចប្រញាប់ប្រញ៉ាល់ត្រឡប់មកផ្ទះ ព្រោះខ្លា.ចគេឃើញ ដោយពុំបានមើលលឲ្យច្បាស់ដឹងថាទារកនោះលេចឬអណ្តែតនោះទេ ។
ជនសង្ស័យបានបន្តទៀតថា ពេលមកដល់ផ្ទះ ខ្លួនបានងូតទឹកសំអាតកាយ ហើយចេញទៅធ្វើ ការងាររោងចក្រនៅម្តុំផ្សារសៀមរាប ដូចសព្វដង ។ ជនសង្ស័យបន្តថា មូលហេតុដែលខ្លួនសម្រេចចិត្ត សម្លា.ប់ទារក ដែលជាកូនចេញពីក្នុងផ្ទៃនោះចោល ព្រោះខឹងប្តីមិនទទួលស្គាល់ថាជាកូនរបស់ខ្លួនទាំងពីរនាក់ ដោយខ្លា.ចក្រុមគ្រួសារបងប្អូនដឹង ព្រោះពេលខ្លួនមានផ្ទៃពោះជាមួយប្តីនេះ គឺជាការលាក់លៀមមិនឲ្យសាច់ញាតិដឹងឡើយ ។
បច្ចុប្បន្ន ជនសង្ស័យជាម្តាយកំពុងត្រូវបានសមត្តកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ