ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​បន្ត​នីតិវិធី​ក្នុង​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ជាមួយ​ថ្នាំ​ជិត​១​គីឡូក្រាម

10 ខែ មុន
  • ស្ទឹងត្រែង

សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​បន្ថែម​ទៅ​លើ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ចែកចាយ​

ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​បន្ថែម​ទៅ​លើ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ចែកចាយ​គ្រឿង​ញៀ​.​ន​នៅ​ក្រុង​ស្ទឹង​ត្រែង និង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៣​នេះ​។

ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​.​ន ឃាត់ខ្លួន​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៣ ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល​២ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង ត្រែង​។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​ខាងលើ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល​២ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ដោយ​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ចំនួន​៣​លើក​ក្នុង​ថ្ងៃ​តែ​មួយ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់ ក្នុង​នោះ​រួម​មាន ៖

១- ឈ្មោះ ភិន រតនា ហៅ ឆក ភេទ ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​នគរបាល ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។
២- ឈ្មោះ គី​ម ស្រី​នាង ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។
៣- ឈ្មោះ លឹ​ម វិច្ឆិកា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។
៤- ឈ្មោះ អ៊ុ​ក សុភាព ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បា​ចុង​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។
៥- ឈ្មោះ ឈឹ​ម វិសាល ហៅ សុខ​លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។ ៦- ឈ្មោះ ផា​ន់ សា​រ៉ា​ន់ ហៅ​ក្របី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កាំ​ង​-​មេម៉ាយ សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។

ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ខាងលើ​នេះ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ដែល​មានការ​សហការ​ជាមួយ​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿង​ញៀ​.​ន​នៃ​អ​អិ​ការដ្ឋាន​នគរបាល​ក្រុង និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រុង ដកហូត​វត្ថុ​តាង​គ្រឿង​ញៀ​.​ន​សរុប​ចំនួន​១៧​កញ្ចប់ (០៤​កញ្ចប់​ធំ និង​១៣​កញ្ចប់​តូច​) ទម្ងន់​សុទ្ធ​សរុប ៧៦៥,៩​ក្រាម ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ក្រាម ពណ៌​ស​ថ្លា (ICE), ម៉ូតូ​ចំនួន​០៣​គ្រឿង​, ទូរស័ព្ទ​ដៃ​ចំនួន​០៦​គ្រឿង និង​ថង​សម្រាប់​ខ្ចប់​គ្រឿង​ញៀ​.​ន​មួយ​ចំនួន​ទៀត​ផង​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ មន្ត្រី​អនុវត្ត​ច្បាប់ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​.​ន កំពុង​ឃាត់ខ្លួន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ