ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បញ្ជាក់​ថា​ EBA​ គង់តែ​បាត់បង់ នៅ​ពេល​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ជា​ថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា

រាជធានី​ភ្នំពេញ​ ៖ ​ជា​ថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុ.ធ (EBA) ចំនួន ២០​ភាគរយ របស់​សហ គមន៍​អឺរ៉ុប មិន​ប៉ះពាល់​​សង្វាក់​ផលិត​នៅ​កម្ពុជា​នោះ​ទេ ហើយ EBA គឺ​គង់តែ​បាត់បង់ នៅ​ពេល​កម្ពុជា​​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។

ការ​ថ្លែង​របស់​សម្តេច​តេ​ជោ​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ជាង​១​ម៉ឺន ៦​ពាន់​នាក់ នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ នា​ព្រឹក​ថ្ងៃ​ទី​៤​ ឧសភា​ ឆ្នាំ​២០២៣​ នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូ​សប​ញ្ញាក់​យ៉ាង​ដូច្នេះ​ថា​ ៖ «EBA វា​គង់តែ​បាត់ ១០០​ភាគរយ ក្នុង​ពេល​ខាង​មុខ អាច​នឹង​ប៉ាន់​ប្រមាណ​នៅ​ឆ្នាំ​២០២៦ ឬ​២០២៧ ព្រោះ​ប្រទេស​របស់​យើង គឺជា​ប្រទេស​មិនមែន​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទៀត​ឯណា បន្តិចទៀត​កម្ពុជា​នឹង​ចេញ​ផុត​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច អីចឹង​រក​ស៊ី​ត្រូវ​តែ​បង់ពន្ធ​ឲ្យ​គេ​ទៅ​វិញ​ទៅ​មក អា​២០​ភាគរយ​ដែល​បាត់​នេះ វា​គ្មាន​ប៉ះពាល់​អី យើង​នៅ​តែ​នាំ​ចេញ អង្ករ​ក៏​ដូច​ជា​គ្នា អង្ករ​អ៉ី​តា​លី អេ​ស្ប៉ា​ញ លក់​មិន​ដាក់ ក៏​នាំ​គ្នា​ដាក់​ឲ្យ​អង្ករ​កម្ពុជា និង​អង្ករ​មី​យ៉ា​ន់​ម៉ា ត្រូវ​តែ​បង់ពន្ធ អីចឹង​យើង​ក៏​បង់ពន្ធ ពេល​មិន​ទាន់​បង់ពន្ធ​ក៏​យើង​នាំ​ចេញ​បាន ដល់​ពេល​គេ​ឲ្យ​បង់ពន្ធ​យើង​ក៏​នាំ​ចូល​បាន គ្រាន់តែ​ចំណេញ​តិច​ជាង​មុន​ប៉ុណ្ណោះ អីចឹង​ទេ​យើង​ត្រូវ​តែ​ពង្រឹង​ភាព​ធន់​ខ្លួនឯង​ចាប់ពី​ឥឡូវនេះ​ទៅ​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ថា កាលពី​ពេល​ដែល​សម្តេច​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​សហគមន៍​អឺរ៉ុប សម្តេច​បាន​ហាម​ដល់​រដ្ឋមន្ត្រី​ទាំងអស់ កុំ​ហារ​មាត់​សុំ​ត្រឡប់​មក​វិញ នូវ​ការ​អនុគ្រោះ​ពន្ធ​ដែល​បាត់​ចំនួន​២០​ភាគរយ​នោះ​។ ការ​ធ្វើ​បែប​នេះ សម្តេច​ចង់​ដឹង​ពី​ភាព​ធន់​របស់​កម្ពុជា ក្នុង​កម្រិត​ណា ដើម្បី​ពង្រឹងសមត្ថភាព​ខ្លួនឯង កុំ​ឲ្យ​ចាំតែ​អុក​ស៊ី​សែន​ពី​គេ​ដកដង្ហើម​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​យក​អធិបតេយ្យ​ជាតិ ទៅ​ដោះ​ដូរ​ជាមួយ​ជំនួយ ឬ​ការ​អនុគ្រោះ​ណា​ទាំងអស់​។

សូម​ជម្រាប​ថា សហភាព​អឺរ៉ុប បាន​សម្រេច​ជា​ស្ថាពរ កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​ទំនិញ​កម្ពុជា​ក្រោម​កម្មវិធី «​អ្វី​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ (EBA)» ដោយ​យកពន្ធ​លើ​ទំនិញ​កម្ពុជា ប្រមាណ ២០​ភាគរយ​។ តាម​ការ​វាយតម្លៃ ការ​កាត់​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មាន​ទឹកប្រាក់​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក លើក​ផលិតផល​៤០​មុខ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ