រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបថា វាគ្មិនសម្ភាន៍ជាច្រើនរបស់លោក ជុន ច័ន្ទបុត្រ ប្រធានវិទ្យុអាស៊ីសេរី បានមករស់នៅជាមួយសម្តេចហើយ នៅសល់តែប៉ុន្មានទៀតតែប៉ុណ្ណោះ។
ថ្លៃក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅរោងចក្រ Wing Star Shoe ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្រុមល្ងង់នៅក្រៅប្រទេសមួយចំនួន ជាពិសេសក្រុមប្រព័ន្ធផ្សព្វផ្សាយគាំទ្របរទេសថា «កុំល្ងង់ពេក គណបក្សប្រជាជនមិនមែនគិតត្រឹមតែរឿងបោះឆ្នោតមួយប៉ុណ្ណោះទេ ប៉ុន្ដែគឺគេបានគិតអំពីការរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល»។
សម្ដេចតេជោ គូសបញ្ជាក់ថា «បានក្បាលមេក្រូ ហៅគេសម្ភាន៍ បើគេនិយាយទៅលិច ទាញគេទៅម៉ង យូរៗមើលវាម្ដង (ជុន ច័ន្ទបុត្រ) អាហ្នឹងវាយ៉ាងម៉េច?។ ប៉ុន្ដែអ្នកឯងត្រូវយល់ វាគ្មិនរបស់ឯង គឺនៅជាមួយខ្ញុំច្រើនហើយ នៅសល់វាគ្មិនប៉ុន្មាន»។

ជាមួយគ្នានោះផងដែរ សម្តេច នាយករដ្ឋមន្ដ្រី ក៏នៅតែបន្តរំលឹកអំពីគុណតម្លៃនៃសុខសន្តិភាព ខណៈការវិនិយោគពីបរទេសនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺកើតចេញពីប្រទេសដែលកំពុងមានសុខសន្តិភាពនេះឯង។ សម្តេចតេជោ បញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។ គណបក្សប្រជាជនកម្ពុជា មិនត្រឹមអាចរកសន្តិភាពប៉ុណ្ណោះនោះទេ ថែមទាំងធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀត។
ជាថ្មីម្តងទៀត សម្តេចតេជោបានបន្តអំពាវនាវដល់កម្មករនិយោជិត បន្តចូលរួម រួមគ្នារក្សាសន្តិភាព ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ៕
ចែករំលែកព័តមាននេះ