ក្រសួងការងារ ប្រកាសឲ្យកម្មករនិយោជិតឈប់សម្រាកចំនួន៣ថ្ងៃទៅចូលរួមបោះឆ្នោត
- ភ្នំពេញ
ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំថ្មីមួយ ស្តីពីការអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី
ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំថ្មីមួយ ស្តីពីការអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី
រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំថ្មីមួយ ស្តីពីការអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីងាយស្រួលចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧។
ក្រសួងការងារ បានបញ្ជាក់ថា យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករនិយោជិត ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត បានឈប់សម្រាកពីការងារចំនួន៣ថ្ងៃ គឺនៅថ្ងៃទី២២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។
ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុវត្តដូចខាងក្រោម ៖
១- រាល់ការឈប់សម្រាកដូចមានកំណត់ខាងលើ បងប្អូនកម្មករនិយោជិតពុំតម្រូវឱ្យបង្ហាញឯកសារពាក់ព័ន្ធផ្សេងៗ នៅពេលត្រឡប់មកវិញឡើយ។
២- និយោជកត្រូវខិតខំបើកប្រាក់ឈ្នួលជូនបងប្អូនកម្មករនិយោជិតឱ្យបានមុនថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតខ្ចីប្រាក់ឈ្នួលមួយភាគ (បុរេប្រទាន) ជាមុនសិន។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិតទាំងអស់ នឹងអនុវត្តតាមសេចក្ដីណែនាំនេះ ប្រកបដោយប្រសិទ្ធភាព៕
ចែករំលែកព័តមាននេះ