ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្តៅ​ខ្លាំង​គ្របដណ្តប់​ភាគ​ខាងត្បូង​ប្រទេស​ចិន កំពុង​ជះ​ឥទ្ធិពល​លើ​ថាមពល​អគ្គិសនី

10 ខែ មុន

ប្រទេស​ចិន ៖ រលក​កម្តៅ​មិន​ឈប់​ឈរ​ពេញ​មួយ​ខែឧសភា បាន​សាយភាយ​នៅ​ភាគ​ខាងត្បូង និង​

ប្រទេស​ចិន ៖ រលក​កម្តៅ​មិន​ឈប់​ឈរ​ពេញ​មួយ​ខែឧសភា បាន​សាយភាយ​នៅ​ភាគ​ខាងត្បូង និង​ភាគ​ខាងកើត​ប្រទេស​ចិន​ជា​ច្រើន​ស​ប្តា​ហ៍ ដោយ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​បណ្តាញ​ថាមពល​អគ្គិសនី ខណៈ​ដែល​តម្រូវការ​ម៉ាស៊ីនត្រជាក់​បាន​កើនឡើង នៅ​ក្នុង​ទីក្រុង​ធំ​ៗ​ដូច​ជាទី​ក្រុង​ស៊ា​ង​ហៃ​ជាដើម​។ នេះ​បើ​យោង​ប្រភព​ពី​សារព័ត៌មាន Reuters ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០២ ខែមិថុនា កន្លង​ទៅ​។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ភាគច្រើន​នៃ​ភាគ​ខាងត្បូង​ប្រទេស​ចិន ត្រូវ​បាន​រំពឹង​ថា នឹង​ទទួល​រង​ឥទ្ធិពល​កម្តៅ​ដោយ​សីតុណ្ហភាព​លើស​ពី ៣៥​អង្សា​សេ ជាមួយនឹង​សីតុណ្ហភាព​នៅ​ក្នុង​តំបន់​មួយ​ចំនួន​លើស​ពី ៤០​អង្សា​សេ​។ នេះ​បើ​យោង​ទិន្នន័យ​ពី​អ្នកជំនាញ​ព្យាករណ៍​ជាតិ កាលពី​ថ្ងៃ​ទី​០២ ខែមិថុនា កន្លង​ទៅ​។

ដូច​ផ្នែក​ជា​ច្រើន​នៃ​តំបន់​អាស៊ី​ដែរ ប្រទេស​ចិន​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​អាកាសធាតុ​ក្តៅ​ខ្លាំង​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា កន្លង​ទៅ ទីក្រុង​សៀង​ហៃ​បាន​ស៊ូទ្រាំ​នឹង​កម្តៅ​ក្តៅ​បំផុត​ក្នុង​ខែឧសភា ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជាង ១០០​ឆ្នាំ ខណៈ​ដែល​បណ្តា​ខេត្ត​នានា​នៅ​ភាគ​ខាងត្បូង​មាន​កម្តៅ​ខ្លាំង ដោយ​អ្នកជំនាញ​អគ្គិសនី​បាន​ធ្វើការ​តេស្ត​លើ​បណ្តាញ​ថាមពល​អគ្គិសនី ខណៈ​ដែល​តម្រូវការ​ម៉ាស៊ីនត្រជាក់​បាន​កើនឡើង​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ក្នុងផ្ទះ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​។

តម្រូវការ​អគ្គិសនី​នៅ​ក្នុង​មជ្ឈមណ្ឌល​ផលិតកម្ម​ភាគ​ខាងត្បូង រួម​ទាំង​ខេត្ត​ក្វា​ង​ទុង (Guangdong) បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ដោយ​ក្រុមហ៊ុន China Southern Power Grid ដែល​ជា​ប្រតិបត្តិ​ករ​បណ្តាញ​អគ្គិសនី​មួយ​ក្នុង​ចំណោម​ប្រតិបត្តិ​ករ​បណ្តាញ​ទាំង​ពីរ​របស់​ប្រទេស​ចិន បានឃើញ​ថា មាន​បន្ទុក​ថាមពល​ខ្ពស់​បំផុត​លើស​ពី ២០០​លាន​គីឡូវ៉ាត់ ដែល​នឹង​ជិត​ដល់​កម្រិត​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ បន្ទុក​ថាមពល​នៅ​ខេត្ត​ហៃ​ណា​ន (Hainan) បាន​កើនឡើង​លើស​ពី ៧​លាន​គីឡូវ៉ាត់​ជា​លើក​ដំបូង ហើយ​ក៏​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​ខេត្ត​ក្វា​ង​ស៊ី (Guangxi) ផង​ដែរ ជាមួយនឹង​ការ​កើនឡើង​បន្ថែម​ទៀត ដែល​រំពឹង​ទុក​នៅ​ក្នុង​ខេត្ត​ភាគ​ខាងត្បូង​ផ្សេង​ទៀត​រួម​មាន ខេត្ត​យូ​ណា​ន (Yunnan) និង​ហ្គី​ចូ​វ (Guizhou) នា​ពេល​ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​ចេញផ្សាយ​។

អាកាសធាតុ​ដ៏​មាន​ឥទ្ធិពល​ក៏​បាន​បង្ក​គ្រោះ​មហន្តរាយ​នៅ​ភាគ​កណ្តាល​ប្រទេស​ចិន ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ ដោយ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់ និង​ថែម​ទាំង​មាន​ភ្លៀង​ធ្លាក់​បំផ្លាញ​ដល់​ការ​ប្រមូល​ផល​ស្រូវ​សាលី ដែល​កំពុង​បន្ត​របស់​ប្រទេស​មួយ​នេះ​។ នៅ​ខេត្ត​ហឺ​ណា​ន (Henan) ដែល​គេ​ស្គាល់​ថា​ជា​ឃ្លាំង​ដ៏​សំខាន់​នៃ​ប្រទេស​ចិន ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​រហូត​ដល់​យ៉ាង​ហោច​ណាស់​ថ្ងៃ​ទី​០៤ ខែមិថុនា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ