ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ស៊ី​ផ្លេ​មិន​ឈប់​ក្លាយជា​ហិ​.​ង្សា រហូត​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ និង​ផាកពិន័យ​២​លាន​រៀល

10 ខែ មុន
  • ភ្នំពេញ

បុរស​២​នាក់​ព្រោះ​រឿង​ស៊ី​ផ្លេ​មិន​ឈប់ បង្ក​ឱ្យ​ក្លាយ​ហិ​.​ង្សា​វា​.​យ​តប់​គ្នា និង​បើករថយន្ត​បុក​គូថ​រថយន្ត​គ្នា​បង្ក​ឱ្យ​ក្លាយជា​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ត្រូវ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​នាំ​មក​ប៉ុស្តិ៍ ដើម្បី​សាកសួរ​នាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ព្រោះ​រឿង​ស៊ី​ផ្លេ​មិន​ឈប់ បង្ក​ឱ្យ​ក្លាយ​ហិ​.​ង្សា​វា​.​យ​តប់​គ្នា និង​បើករថយន្ត​បុក​គូថ​រថយន្ត​គ្នា​បង្ក​ឱ្យ​ក្លាយជា​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ត្រូវ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​នាំ​មក​ប៉ុស្តិ៍ ដើម្បី​សាកសួរ​នាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​កណ្ដាលអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​២៩ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ភាគី​ខាង​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX៣០០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ​២AT៥៨២៩ រួម​ដំណើរ​បុរស​២​នាក់​បើក​តាម​ផ្លូវ​២៩ ក្នុង​ទិស​ពី​ត្បូង​ទៅ​ជើង ពេល​នោះ​ក៏​មាន​រថយន្ត​១​គ្រឿង​នៅ​ពីមុខ ធ្វើ​បុរស​បើក​ឡិច​ស៊ី​ស​មិន​អាច​បើក​លឿន​បាន​។ ក្នុង​គ្រានោះ​ដែរ ក៏​មាន​បុរស​ម្នាក់​ទៀត​បើករថយន្ត​ម៉ាក Ford range ពណ៌​លឿងទុំ ពាក់​ស្លាក​លេខ ភ្នំពេញ​២BL-៧៧៣៧ ឆ្នាំ​ផលិត​២០២០ បើក​មក​ពីក្រោយ​រថយន្ត​ឡិច​ស៊ី​ស ហើយ​គិតតែ​ពី​ស៊ី​ផ្លេ​មិន​ឈប់​នោះ​ទេ​។

អាជ្ញាធរ​បន្ត​ថា បន្ទាប់​មក​បុរស​បើករថយន្ត​ឡិច​ស៊ី​ស​ក៏​បាន​ជាន់​ហ្វ្រាំងរថយន្ត រួច​បើកទ្វារ​ដើរ​សំដៅ​ទៅ​រថយន្ត​ម៉ាក Ford range ដើម្បី​សួរនាំ ហើយ​ក៏​បាន​ច​ង្អុ​យ​ដោយ​ប្រើ​កាយវិកា​យ​ឱ្យ​បុរស​បើករថយន្ត​ម៉ាក Ford range ចុច​កញ្ចក់​រថយន្ត​។ ពេល​នោះ​បុរស​បើករថយន្ត​ម៉ាក Ford range ក៏​បាន​ចុច​កញ្ចក់​ចុះ ហើយ​ក៏​សួរនាំ រហូត​ដល់​ប្រកែក​គ្នា បន្ទាប់​មក​បុរស​បើករថយន្ត​ឡិច​ស៊ី​ស​ខឹង​ក៏​បាន​វ៉ៃ​១​ដៃ​លើ​ផ្ទៃមុខ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយមក​បុរស​បើករថយន្ត​ម៉ាក Ford range ក៏​បើករថយន្ត​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស RX៣០០ ពីក្រោយ​រង​ការ​ខូចខាត បណ្ដាល​រថយន្ត​ឡិច​ស៊ី​សបែក​កាង​ក្រោយ ចំណែក​រថយន្ត​ម៉ាក Ford range​វិញ ក៏​ខូចខាត​កាង​ខាង​មុខ​ផង​ដែរ ។ បន្ទាប់​មក​ទៀត បុរស​បើករថយន្ត​ម៉ាក Ford range ចុះ​ពីលើ​រថយន្ត រួច​វា​.​យ​បុរស​បើកបរ​រថយន្ត​ឡិច​ស៊ី​ស​វិញ បណ្ដាល​រង​របួសស្រាល​ទាំង​សងខាង ទើប​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ រួច​នាំ​មក​ប៉ុស្តិ៍​ទាំង​២​នាក់ ដើម្បី​សាកសួរ​នាំ​តែ​ម្ដង​ទៅ​។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ករណី​ហិ​.​ង្សា​ខាងលើ​នេះ គឺ​កើតឡើង​ដោយ​ការ​បើកបរ​មិន​យោគយល់​គ្នា​រឿង​ចុច​ស៊ី​ផ្លេ​រថយន្ត ហើយ​ភាគី​ទាំង​សង​ក៏​បាន​ស្នើ​សុំ​មិន​ប្ដឹង​ទៅ​លើ​បុគ្គល​ណា​ម្នាក់​ទេ ប៉ុន្តែ​សុំ​ដោះស្រាយ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​។

សមត្ថកិច្ច​បន្ត​ថា ដោយ​បុរស​ឈ្មោះ អ៊ុ​ន គឹ​ម​ឈុ​ន អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​លេខ​២២៦A ផ្លូវ​៣៧​បេ​តេ ស្ថិត​ក្នុងភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពន់​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​បើករថយន្ត​ឡិច​ស៊ី​ស​យក​រថយន្ត​ម៉ាក Ford range បើក​ដោយ​បុរស​ឈ្មោះ តាន់ តិច​លី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​អាជីវករ ស្នាក់​នៅផ្ទះ​លេខ​១៨៤ ផ្លូវជាតិ​លេខ​៣ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ យក​ទៅ​ក្រុមហ៊ុន​ជួសជុល​ឱ្យ​ស្អាត​ឡើង​វិញ ហើយ​ក៏​ត្រូវ​បាន​បញ្ចប់​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ប៉ុន្តែ​កំហុស​ម្ចាស់​រថយន្ត​ទាំង​២​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បុរស​បើករថយន្ត​ឡិច​ស៊ី​ស RX៣០០ មាន​ជាតិ​អាកុល​០.៥៨​មី​លី​ក្រាម​ក្នុង​១​លី​ត្រ​ខ្យល់ ចំណែក​បុរស​បើករថយន្ត​ម៉ាក Ford range ផ្លុំ​ទៅ​ឃើញ​០.៥០​មី​លី​ក្រាម​ក្នុង​១​លី​ត្រ​ខ្យល់ ដោយ​ការ​បើកបរ​រថយន្ត​មាន​គ្រឿង​ស្រវឹង ដូច្នេះ​ក្នុង​មួយម្នាក់​ៗ ត្រូវ​ធ្វើការ​ផាកពិន័យ​ចំនួន​២​លាន​រៀល​ស្មើ​ៗ​គ្នា​។ ហើយ​ចំពោះ​រថយន្ត​វិញ គឺ​រង់ចាំ​ស្អែក ទើប​ប្រគល់​អោយ​យក​ប្រើប្រាស់​វិញ ដោយសារ​អ្នកបើកបរ​ខាងលើ​មាន​គ្រឿង​ស្រវឹង​ក្នុង​ខ្លួន​មិន​អាច​បើកបរ​បាន​ឡើយ ដោយ​អោយ​ក្រុម​គ្រួសារ​មក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ