ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ដែល​បាន និង​កំពុង​ប្រព្រឹត្ត​ទៅ​នា​រសៀល​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៣ នៅ​វិមាន​កីឡដ្ឋាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រោម​អធិបតីភាព​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ដែល​បាន និង​កំពុង​ប្រព្រឹត្ត​ទៅ​នា​រសៀល​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៣ នៅ​វិមាន​កីឡដ្ឋាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រោម​អធិបតីភាព​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រួម​ជាមួយ​ប្រជាជន​កម្ពុជា​ប្រមាណ​៦០០០០ នាក់ ដែល​ប្រកប​ទៅ​ដោយ​ស្នាមញញឹម ភាព​សប្បាយ​រីករាយ និង​ទឹកចិត្ត​គាំទ្រ​យ៉ាង​មុតមាំ​ក្នុង​ល្ងាច​នេះ ។

សូម​ជម្រាប​ដែរ​ថា ពិ​ធិ​បើក​នា​រសៀល​នេះ​នឹង​មានការ​ថ្លែង​សុន្ទ​កថា​ពី​សំណាក់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក​. និង​ជា​ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​សុន្ទ​កថា​ប្រកាស​បើក​ជា​ផ្លូវការ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​ការ​បង្ហាញ​ផ្ទាំងទស្សនីយភាព​ពិសេស​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ​។

គួរ​បញ្ជាក់​ដែរ​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជន​មាន​ពិការ​ភាព​អាស៊ាន គឺជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​កម្ពុជា ហើយ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ ក៏​ជា​ការ​បើកឱកាស​ឱ្យ​អត្ត​ព​លិ​ក​មាន​ពិការ​ភាព​ទទួល​បាន​ឱកាស ក្នុង​ការ​បង្ហាញ​ពី​សមត្ថភាព និង​ឆន្ទៈ​ក្នុង​ការ​ប្រកួត​តំណាង​ឱ្យ​កម្ពុជា​ទាំងមូល​។​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ កម្ពុជា​ទទួល​បានការ​ចូលរួម​ពី​សំណាក់​ប្រតិភូ​កីឡា​ចំនួន​១១​ប្រទេស និង​ចូលរួម​ប្រកួតប្រជែង​លើ​១៣ ប្រភេទ​កីឡា សរុប​ចំនួន ៤៣១​វិញ្ញាសា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ