ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ខណ:ពេលដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចយកស្បែកជើងចេញពីរោងចក្រ រួចត្រូវមន្ទីជំនាញបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។

ករណីនេះដែរបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២ មិថុនា ២០២៣ ក្នុងរោងចក្រប៉ុនតឹស ភូមិខ្លាក្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
លោកវរសេនីយ៍ឯកង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានអោយដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហាមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ក៏បានចុះធ្វើឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់នៅក្នុងភូមិ ឃុំខាងលើ ។

ចំពោះជនសង្ស័យទាំង ០៥ នាក់មាន ៖ ១.ឈ្មោះ អង សៅលី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអង្គរគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ២.ឈ្មោះ ឡី ទី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ៣.ឈ្មោះ គង់ សំរិត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិខា្លគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ៤.ឈ្មោះ តិ ជ័យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិម្រុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ៥.ឈ្មោះ រិន ធឿន ភេទប្រុស អាយុ២៧ ឆ្នាំមុខរបរកម្មកររោង ចក្រ រស់នៅភូមិពងទឹក ឃុំគុស ស្រុកត្រាំកក ខេត្តតាកែវ ។

ដោយឡែក ករណីខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួម មាន: ១.ស្បែកជើងបាត់តា ចំនួន០៤គូ ២.ទូរស័ព្ទដៃចំនួន០៥ គ្រឿង ។ នៅចំពោះមុខកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រុមជនសង្ស័យបាននិយាយសារភាពថា ពួកគេពិតជាបានសហការណ៍ធ្វើសកម្មភាពលួចយកស្បែកជើងក្នុងរោងចក្រខាងលើពិតប្រាកដមែននឹងជាច្រើនលើកមកហើយដែរ។
លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវហើយ នៅព្រឹកថ្ងៃទី៣ មិថុនា ២០២៣ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ