ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រវឹង​​ប្រះ​​​ដេក​លើផ្លូវ​រ-ថ-​​​ភ្លើ-ង-កិ-ន-​ដា-ច់-​យ៉ាង​អាណោច សង្ស័យគាត់គិតថា​​​នៅក្នុង​ផ្ទះ ​​

11 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​បុរស​​ម្នាក់​ស្រវឹងស្រា​បានទៅប្រះដេកនៅលើ​ផ្លូវ​រថភ្លើង​ ដោយ​សង្ស័យ​​គាត់​​គិតថា បាន​​​មក​ដល់ក្នុង​ផ្ទះរបស់គាត់​ហើយនោះ ក៏ត្រូវ​​កិន​ដាច់​ដៃនិងជើង​ស្លាប់​យ៉ាងអាណោចបំផុត ​ដែល​ហេតុ​ការណ៍​រន្ធត់នេះ ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៣…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​បុរស​​ម្នាក់​ស្រវឹងស្រា​បានទៅប្រះដេកនៅលើ​ផ្លូវ​រថភ្លើង​ ដោយ​សង្ស័យ​​គាត់​​គិតថា បាន​​​មក​ដល់ក្នុង​ផ្ទះរបស់គាត់​ហើយនោះ ក៏ត្រូវ​​កិន​ដាច់​ដៃនិងជើង​ស្លាប់​យ៉ាងអាណោចបំផុត ​ដែល​ហេតុ​ការណ៍​រន្ធត់នេះ ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៣ ​ស្ថិត​ភូមិ​.​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​ ។

បើតាម​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​​ បុរស​រង​គ្រោះ​​ខាងលើ មាន​អាយុប្រមាណ​​​៤០​ឆ្នាំ ​មានទីលំនៅ​​​ក្នុង​​ភូមិ​កើតហេតុ ។ នៅ​ពេល​គ្រោះថ្នាក់​កើតឡើង​ ជន​រង​គ្រោះ​បាន​ស្រវឹងស្រា​ ហើយ​​សង្ស័យ​ទៅ​ដេក​លើ​ផ្លូវ​រថភ្លើង​​ក្បែរ​ផ្ទះនោះ ​លុះពេល​រថភ្លើងបើកមកពីទិសដៅ​ក្រុង​ប៉ោយ​ប៉ែ​ត ទៅ​រាជធានី​ភ្នំពេញ​ ក៏បាន​កិនតែម្តង ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀតថា​ ​តាម​ពិត​ ជន​រង​គ្រោះ​គាត់​ជា​មនុស្ស​ស្រវឹង​ខួប​ ផឹក​ស្រវឹង​រាល់​ថ្ងៃ ។ មុន​ពេល​គ្រោះថ្នាក់​កើតឡើង គឺគាត់នៅតែ​ស្រវឹង ​​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ ក្រោយ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​លើ​ផ្លូវ​រថភ្លើង​បែបនេះ ក៏នាំគ្នារត់ទៅ​រាយការណ៍​ជូន​ដល់​អាជ្ញាធរ ​និង​សមត្ថ​កិច្ច​ចុះ​មក​ពិនិត្យ​មើល​ ​និង​ប្រគល់​​សព​ជូន​សាច់ញាតិ​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

អត្ថបទសរសេរ ដោយ