ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម៉ាឡេស៊ី​ម្នាក់ ​ចាក់សម្លា.ប់សង្សារ​ដែលកំពុងមាន​ផ្ទៃ​ពោះ​ ហើយដុតសាកសពបំបាត់ភ័ស្តុតាង

2 ឆ្នាំ មុន

(ម៉ាឡេស៊ី)៖ បុរសអាយុ២០ឆ្នាំម្នាក់ នៅទីក្រុង Selangor ប្រទេសម៉ាឡេស៊ី ត្រូវបានចោទប្រកាន់ពីបទឃាតកម្មទៅលើមិត្តស្រីរបស់ខ្លួន ដោយការចាក់សម្លាប់ និងដុតបំផ្លាញសាកសពបំបិទភស្តុតាង ស្របពេលដែលនាងកំពុងមានផ្ទៃពោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន…

(ម៉ាឡេស៊ី)៖ បុរសអាយុ២០ឆ្នាំម្នាក់ នៅទីក្រុង Selangor ប្រទេសម៉ាឡេស៊ី ត្រូវបានចោទប្រកាន់ពីបទឃាតកម្មទៅលើមិត្តស្រីរបស់ខ្លួន ដោយការចាក់សម្លាប់ និងដុតបំផ្លាញសាកសពបំបិទភស្តុតាង ស្របពេលដែលនាងកំពុងមានផ្ទៃពោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជនជាប់ចោទ និងជនរងគ្រោះដែលមានអាយុ ២១ឆ្នាំ បានឈ្លោះគ្នាជុំវិញការលាក់បាំងការមានផ្ទៃពោះក្រៅអាពាហ៍ពិពាហ៍។ ជនជាប់ចោទត្រូវបានចោទប្រកាន់នៅក្នុងតុលាការ Sungai Besar Magistrate តាមមាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ ដែលទោសនឹងឈានដល់ការប្រហារជីវិត។

យោងតាមអធិការនគរបាលស្រុក Sabak Bernam លោក Agus Salim Mohd Alias ​​បាននិយាយថា ជនជាប់ចោទបាននាំជនរងគ្រោះចូលទៅក្នុងរថយន្តមួយ ហើយក៏បានឈ្លោះប្រកែកគ្នា ដោយមានការប្រតាយប្រតប់ បន្ទាប់មក​ជន​ជាប់​ចោទ ​បាន​ចាក់​ដោយ​កាំបិតចុងស្រួច និងវះពោះ​ជន​រង​គ្រោះយកគភ៌ចេញ ហើយក៏បានចាប់ផ្ដើមដុតសាកសព។

ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា មាន​ផ្ទៃពោះ​ប្រហែល​ ៤​ខែ។ សាកសពដែលត្រូវបានដុតរួច និងរបស់របស់ជនរងគ្រោះ ត្រូវបានជនជាប់ចោទ ប្រមូលយកទៅបោះចោលនៅចំការដូងប្រេងមួយកន្លែងនៅក្រុង Kuala Selangor។

យោងតាមការស៊ើបអង្កេតបឋម សាកសពជនរងគ្រោះទំនងត្រូវបានដុតបំផ្លាញចំនួន ២លើក ដើម្បីបំបាត់ភស្តុតាង គឺនៅវេលាម៉ោងប្រហែល ១០យប់ ថ្ងៃទី២២ ខែឧសភា និងម៉ោង ៧ព្រឹក ថ្ងៃទី២៤ ខែឧសភា មុនពេលមានគេប្រទះឃើញ។ ជន​ជាប់​ចោទ​បន្ទាប់​មក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះមួយកន្លែង ​នៅ​ជុំវិញ​សង្កាត់ Sungai Besar ៕