ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមបា.ញ់​ប្រហារ​​ដៃគូ​​ជម្លោះ​ដល់​​ផ្ទះ ទៅត្រូវ​​យុវតី​​ជា​ប្អូន​ទៅ​វិញ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យុវតី​ម្នាក់ត្រូវ​​​ខ្មាន់កាំ​ភ្លើង​​​បា.ញ់​ប្រហារ​​ពីខាង​ក្រៅ​​​​របង​​បណ្តាល​ឱ្យ​​រង​របួស​ចំ​បញ្ឆិត​​កញ្ចឹង​.ក​ឆ្វេង​​ដេក​ដួល​ក្នុងថ្លុក​ឈាម​​​ ខណៈ​នាង​កំពុង​អង្គុយ​​ហូប​បាយ​ជាមួយ​បង​ប្រុស​​ ​ម្តាយ និង​​​សាច់ញាតិ​​​ជា​ច្រើន​​​ទៀត​​​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​​​ និងរន្ធត់​​​​​គ្រប់​ៗគ្នា​​​ កាលពី​វេលា​ម៉ោង​​៨​និង​​៤០នាទីយប់​ថ្ងៃទី​​៤ ឧសភា ​២០១១ នៅ​ផ្ទះលេខ​​៤៧០

រាជធានីភ្នំពេញ ៖ ​យុវតី​ម្នាក់ត្រូវ​​​ខ្មាន់កាំ​ភ្លើង​​​បាញ់​ប្រហារ​​ពីខាង​ក្រៅ​​​​របង​​បណ្តាល​ឱ្យ​​រង​របួស​ចំ​បញ្ឆិត​​កញ្ចឹង​.ក​ឆ្វេង​​ដេក​ដួល​ក្នុងថ្លុក​ឈាម​​​ ខណៈ​នាង​កំពុង​អង្គុយ​​ហូប​បាយ​ជាមួយ​បង​ប្រុស​​ ​ម្តាយ និង​​​សាច់ញាតិ​​​ជា​ច្រើន​​​ទៀត​​​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​​​ និងរន្ធត់​​​​​គ្រប់​ៗគ្នា​​​ កាលពី​វេលា​ម៉ោង​​៨​និង​​៤០នាទីយប់​ថ្ងៃទី​​៤ ឧសភា ​២០១១ នៅ​ផ្ទះលេខ​​៤៧០ ​​ផ្លូវ​លំ ភូមិ​ភ្នំពេញថ្មី ​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌសែនសុខ ។​

ជាការពិតណាស់ ​មុខសញ្ញាដែល​ខ្មាន់​​កាំភ្លើង​​​ត្រូវ​បាញ់​​ប្រហារ​នោះ​គឺបង​ប្រុស​​​របស់​យុវតី​​​​រង​គ្រោះទៅវិញ​ទេ ​ប៉ុន្តែ​ខ្មាន់​កាំភ្លើង​​បាញ់ប្រហារ​​​ពី​ខាងក្រៅរបង​​​ស័ង្ក​សី​​មិនត្រូវ​​ចំគោលដៅ​​​ទៅ​ត្រូវ​ចំ​​​​ប្អូនស្រី​​របស់​ដៃ​គូ​ជម្លោះ​​​ទៅវិញ… ​​យុវតី​រង​គ្រោះ​ត្រូវ​​បានបញ្ជូន​​ទៅព្យា​បាល​​​នៅ​មន្ទីរ​ពេទ្យ​​កាល់ម៉ែត​​​យ៉ាង​ប្រញិបប្រញាប់​​​។ ក្រោយ​​ពេល​បង្ហូរ​ឈាម​​ហើយ ខ្មាន់​កាំភ្លើង​​បានជិះម៉ូតូ​គេ​ច​ខ្លួន​​​បាត់ ប៉ុន្តែ​​ទោះ​ជាយ៉ាង​ណា សមត្ថកិច្ច​​​បាន​កំណត់​មុខស​ញ្ញា​​រួច​អស់ហើយ ​​និង​កំពុង​តាម​ច្បាម​គេមក​ផ្តន្ទាទោស ។ ​ភាគីរ​ងគ្រោះ​​មាន​យុវ​ជន​​​ផេន ត្រេន អាយុ​​២០​ឆ្នាំ ​​ម្តាយ​របស់​ពួកគេ ​​យុវតី​រងគ្រោះ​​ឈ្មោះ​ផេន សុខ​ឡេន អាយុ​១៥​ឆ្នាំ ​​និង​សាច់ញាតិ​​ជាច្រើន​ទៀត កំពុងទទួល​​​ទាន​អាហារ​​​សុខ​ៗ​​ស្រាប់តែ​​ខ្មាន់​កាំភ្លើង​​​មក​​​ឆ្មក់​បាញ់​ប្រហារតែម្តង ។ យុវតីរងគ្រោះ​​​​ផេន ​សុខ​ឡេន ​​រៀនថ្នាក់ទី​​១០ នៅវិទ្យាល័យ​​​សំរោង​​អណ្តែត ត្រូវគ្រាប់កាំភ្លើង​​ចំ​បញ្ឆិត​​កញ្ចឹង.ក​ឆ្វេង​​ ឥឡូវ​នេះ​​រួច​ផុពី​​គ្រោះថ្នាក់​​​ដល់ជីវិតហើយ ។ ​

យុវជន​​ឈ្មោះ​​ផេន​ ត្រេន ​​ដែលជា​បងប្រុស​​​របស់​យុវតី​​រងគ្រោះ​​បាននិយាយ​​​​ឱ្យ​ដឹង​ថា ​កាល​ពី​​​២​សប្តាហ៍​​​មុន រូបគេ​បាន​កើតជម្លោះ​​​ជាមួយ​អ្នក​ស្គាល់​​​គ្នា​ម្នាក់​ក្នុងពេលផឹកស៊ី​​ ហើយ​​​អ្នក​ស្គាល់​​គ្នា​​​​រូបនោះ​​បានគំរាម​ថា ​ចាំមើល​​​​២សប្តាហ៍​ទៀត​​​​​អញ​បាញ់​​​​អ្ហែង​​…​ឥឡូវ​ស្រាប់តែ​​​​២សប្តាហ៍​​មក​ដល់​​​មានអ្នក​​​មក​តាម​បាញ់មែន ​គឺមិន​​មែន​ប៉ង​​​​បាញ់​​ប្អូនស្រី​​របស់ខ្លួន​នោះទេ តាម​ពិត​អ្នក​​​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​​​តាមបាញ់ប្រហារនេះ​គឺរូប​គេ​​​​ផេន ត្រេន ​នេះឯង ៕​