ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ៖ កម្ពុជា​សង្ឃឹម​កីឡា​០៤​ប្រភេទ មាន​សក្ដានុពល ​ដណ្ដើម​បាន​មេដាយមាស​ច្រើន​ជាងគេ

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៣ ស្អែក​នេះ​ហើយ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​លើក​ឡើង​ថ្ងៃ​ទី​០២…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៣ ស្អែក​នេះ​ហើយ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​លើក​ឡើង​ថ្ងៃ​ទី​០២ មិថុនា​នេះ​ថា កម្ពុជា​សង្ឃឹមលើ​កីឡា ៤​ប្រភេទ ដែល​មាន​សក្ដានុពល ដណ្ដើម​បាន​មេដាយមាស​ច្រើន​ជាងគេ ។

លោក យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា ៖ «​ប្រភេទ​កីឡា​ដែល​កម្ពុជា គិត​ឃើញ​ថា មាន​សក្ដានុពល​នោះ គឺ​មាន ៖ កីឡាអត្តពលកម្ម កីឡាហែលទឹក កីឡាបាល់ទះ​អង្គុយ និង​កីឡាបាល់បោះ​រទេះ ។ ០៤​ប្រភេទ​កីឡា​នេះ កម្ពុជា​រំពឹង​ទុក​ថា នឹង​មាន​មេដាយមាស​ច្រើន​ជាង​ប្រភេទ​កីឡា​ដទៃ​ទៀត ។ ប៉ុន្តែ​ក្នុង​ចំណោម ១០​ប្រភេទ​កីឡា​ទៀត មិនមែន​ថា អត់​នោះ​ទេ ខ្ញុំ​នៅ​តែ​សង្ឃឹមថា មាន​០៨-០៩​ប្រភេទ​កីឡា នឹង​នៅ​តែ​មាន​មេដាយមាស​ដដែល​» ។

ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២​នេះ មាន​កីឡា​ចំនួន ១៤​ប្រភេទ គឺ ៖
កីឡាអត្តពលកម្ម​ជន​ពិការ Para Athletic
កីឡាហែលទឹក​ជន​ពិការ Para Swimming
កីឡាបាល់បោះ​រទេះ Wheelchair Basketball
កីឡាបាល់ទះ​អង្គុយ Sitting Volleyball
កីឡាវាយកូនឃ្លីលើតុ​ជន​ពិការ Para Table Tennis
កីឡា​វាយ​សី​ជន​ពិការ Para Badminton
កីឡាបាល់ទាត់​ជន​ពិការ Football 5 Aside
កីឡាបាល់ទាត់​ច​លករ​ខួ​ក្បាល CP Football /Football 7 Aside
កីឡាបាល់បោះ​ជន​ពិការ Para Goalball
កីឡា​លើក​ទម្ងន់​ជន​ពិការ Para Powerlifting
កីឡា​យូ​ដូ​ជន​ពិការ Para Judo
កីឡា​បូ​ស្យា Boccia
កីឡា​អុក Chess
និង​កីឡា E-Sport ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ