ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូ​វី​ដ​១៩ មិន​ទៅ​ណា​ពី​យើង​ទេ ។ វា​អាច​នៅ​វិល​ជុំវិញ​យើង ។ ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន គ្រាន់តែ​ពេល​នេះ មេរោគ​មួយ​នេះ​អាច​មិន​ទាន់​យាយី​ជីវិត​យើង​ទាំងអស់​គ្នា​ជា​ថ្មី​មែន…

រាជធានី​ភ្នំពេញ ៖ កូ​វី​ដ​១៩ មិន​ទៅ​ណា​ពី​យើង​ទេ ។ វា​អាច​នៅ​វិល​ជុំវិញ​យើង ។ ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន គ្រាន់តែ​ពេល​នេះ មេរោគ​មួយ​នេះ​អាច​មិន​ទាន់​យាយី​ជីវិត​យើង​ទាំងអស់​គ្នា​ជា​ថ្មី​មែន ប៉ុន្តែ​យ៉ាង​ហោច​ណាស់ វា​រំខាន និង​ធ្វើ​ឲ្យ​សុខភាព​យើង​ចុះ​ខ្សោយ​ដែរ ។

តួរ​លេខ​ផ្លូវការ​ដែល​ប្រកាស​ដោយ​ក្រសួងសុខាភិបាល​ឃើញ​ថា វា​នៅ​តិចតួច​នៅឡើយ​ទេ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​យើង​បានឃើញ​ស្ថានភាព​នៃ​ការ​កម្រើក​ឡើង​វិញ​នៃ​មេរោគ​នេះ ។ តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ប្រចាំ​ថ្ងៃ​ដែល​យើង​បាន​តាមដាន​ឃើញ​ថា ករណី​ឆ្លង​បាន​កម្រើក​ឡើង​វិញ ក្រោយ​ពេល​ដែល​អាកាសធាតុ​នៅ​កម្ពុជា​បាន​ចាប់ផ្តើម​ប្រែប្រួល​ពី​ក្តៅ​មក​ភ្លៀង និង ខ្យល់ ពោល គឺ​ក្រោយ​ពេល​រដូវវស្សា​បាន​ចូល​មក​ដល់​ដោយ​ករណី​ឆ្លង​ដែល​បាន​កត់ត្រា និង​ប្រកាស​ជា​សាធារណៈ​ឃើញ​ថា បាន​ឡើង​ដល់​១០​នាក់​ហើយ​នៅ​ក្នុង​មួយ​ថ្ងៃ ។

ក្រោយ​ការ​អាក់ខាន ក្រសួងសុខាភិបាល​បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​បី​នាក់​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ហើយ​ក៏​បាន​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃជា​បន្តបន្ទាប់ ។ រីឯ​ចំនួន​ឆ្លង​ដែល​រក​ឃើញ គឺ​មាន​ឡើង​មាន​ចុះ ហើយ​ចំនួន​ករណី​ឆ្លង​នៅ​មិន​ទាន់​ឡើង​លើស​ពី​១០​នាក់​នៅឡើយ​ទេ ។ នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ករណី​ឆ្លង​បាន​រក​ឃើញ​១០ ករណី​បន្ថែម​ទៀត ដោយ​នាំ​ឲ្យ​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩ សរុប​នៅ​កម្ពុជា​ឡើង​ដល់​១៣៨.៧៩១ នាក់ តែ​ករណី​ស្លា​.​ប់ គឺ​នៅ​ត្រឹមតែ​៣.០៥៦ នាក់​ដែល​ទេ ។

កូ​វី​ដ​១៩ នៅ​ពេល​នេះ​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ជា​សាធារណៈ​ថា លែង​ជា​មេរោគ និង​ជា​ជំងឺ​ដែល​ត្រូវ​ប្រកាស​អាសន្ន​កម្រិត​អន្តរជាតិ​ទៀត​ហើយ ចាប់ពី​តាំងពី​ថ្ងៃ​ទី​០៥ ខែឧសភា​មក ប៉ុន្តែ​ក៏​ត្រូវ​តែ​បន្ត​តាមដាន​ដែរ ពីព្រោះ​វា​នៅ​តែ​ជា​ជំងឺ​ដែល​នៅ​តែ​ឆ្លង ទោះបីជា​មាន​វ៉ាក់សាំង​ក៏​ដោយ​ចុះ ។

ក្រៅពី​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​កម្ពុជា​យើង​វិញ រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​ដក​កាតព្វកិច្ច​ជា​ច្រើន​ដោយ​រួម​ទាំង​ការ​ពាក់​ម៉ាស់ និង​ការ​តម្រូវ​ឲ្យ​ធ្វើតេស្ត​រហ័ស​នៅ​ពេល​មាន​ពិធី​ជួបជុំ​ធំ​ៗ​តាំងពី​យូរ​មក​ហើយ ។ ការ​ពាក់​ម៉ាស់​ឬ​មិន​ពាក់ គឺជា​សិទ្ធិ​របស់​បុគ្គល ហើយ​ការ​ធ្វើតេស្ត​រហ័ស​ក៏​ជា​សិទ្ធិ និង​ការ​សម្រេចចិត្ត​របស់​បុគ្គល​ផង​ដែរ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយនៅ​ក្នុងអំឡុងពេល​នេះ​អ្នក​ដែល​មាន​អាកា​រៈ​ស្រ​ដៀង​នឹង​អាកា​រៈ​ឆ្លង​កូ​វី​ដ​១៩ គឺ​មាន​ច្រើន​ណាស់ ដូច​ជា រោគ​សញ្ញា​គ្រុនក្តៅ ឈឺ​ក ក្អក ហៀ​សំបោរ ឈឺខ្លួន​ប្រាណ ឈឺ​សាច់ដុំ អស់កម្លាំង​ល្ហិតល្ហៃ … ។ មួយ​រយៈ​នេះ​ករណី​បែប​នេះ គឺ​សង្កេត​ឃើញ​ថា ឆ្លង​ត​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​នៅ​ក្នុង​គ្រួសារ​នីមួយ​ៗ ឃើញ​ថា មាន​ករណី​នេះ​ច្រើន​គួរសម​ដែរ ។ នៅ​ក្នុង​ស្ថានភាព​បែប​នេះ សូម​ប្រុង​ប្រយ័ត្ន​ល្អ ជា​ពិសេស គឺ​ការ​ពាក់​ម៉ាស់ និង អនាម័យ​ខ្លួនប្រាណ​ដោយ​រួម​ទាំង​ការ​ឧស្សាហ៍​លាង​សំអាត​ដៃ និង​ស​ម្លា​.​ប់​មេរោគ​នឹង​ទឹកសាប៊ូ ឬ​អាកុល ។

នៅ​ក្នុង​ចំណោម​អ្នក​ដែល​មាន​អាកា​រៈទាំង​នេះ​មាន​អ្នកខ្លះ​ក៏​បាន​ធ្វើតេស្ត​រហ័ស ហើយ​ឃើញ​ថា ឆ្លង​មេរោគ​កូ​វី​ដ​១៩ រួច​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ហើយ​ខ្លះ​ក៏​បាន​រាយ​ការ​នៅ​កន្លែង​បម្រើ​ការងារ ដើម្បី​បាន​ច្បាប់​ឈប់​សម្រាក ហើយ​ភាគច្រើន​មិន​បាន​រាយការណ៍​ទៅ​ក្រសួងសុខាភិបាល​ឡើយ ។

សរុប​មក​វិញ ទោះបីជា​មេរោគ​នេះ វា​អាច​មិន​ទាន់​មាន​សមត្ថភាព​ស​ម្លា​.​ប់​ជីវិត​យើង​ទាំងអស់​គ្នា​បាន​ឡើង​វិញ​ក៏​ពិតមែន ដោយសារ​តែ​យើង​ទាំងអស់​គ្នា​សឹងតែ​មាន​វ៉ាក់សាំង​គ្រប់​ដូ​ស​ទាំងអស់​គ្នា​ក៏​ដោយ ។ ប៉ុន្តែ​យើង​ក៏​មិន​អាច​មើល​ស្រាល​វា​ពេក​ដែរ​ពីព្រោះ​មេរោគ​វា​វិវត្តន៍​ទៅ​មុខជា​និច្ច ហើយ​ថ្មី​ៗ​នេះ​ក្រសួងសុខាភិបាល​ក៏​ទើបតែ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រំលឹក​ឲ្យ​ប្រុង​ប្រយ័ត្ន​ករណី​មេរោគ​កូ​វី​ដ​១៩​ថ្មី គឺ​ពពួក​មេរោគ​អូ​មី​ក្រុង XBB1.5 ។

ក្រសួងសុខាភិបាល បាន​រំលឹក​ពី​ករណី​ឆ្លង​រហូត​ដល់​មន្ទីរពេទ្យ​មួយ​នៅ​ថៃ​ដែល​ជា​ប្រទេស​ជិតខាង​ប្រកាស​ថា ខ្លួន​បាន​ទទួល​អ្នកជំងឺ​កូ​វី​ដ​១៩ រហូត​ពេញ ហើយ​រំលឹក​ប្រជាពលរដ្ឋ​ថា មេរោគ និង​ជំងឺ​នេះ​មិន​ទៅ​ណា​ទេវា​នៅ​វិលវល់​ហើយ​ប្រកាស​ឲ្យ​ពលរដ្ឋ​បន្ត​រស់នៅ​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ផ្ទាល់ខ្លួន ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ