ពិតជាសោកស្តាយណាស់! លោកគ្រូ ហុងដា ប្រកាសបិទក្លិបបាល់ទាត់មួយកន្លែងនៅខេត្តសៀមរាប
- ភ្នំពេញ
ខេត្តសៀមរាប៖ ចាត់ទុកជាដំណឹងគួរឱ្យសោកស្តាយពន់ពេក បន្ទាប់អតីតអ្នកចាត់ការទូទៅក្លិប
ខេត្តសៀមរាប៖ ចាត់ទុកជាដំណឹងគួរឱ្យសោកស្តាយពន់ពេក បន្ទាប់អតីតអ្នកចាត់ការទូទៅក្លិប
ខេត្តសៀមរាប៖ ចាត់ទុកជាដំណឹងគួរឱ្យសោកស្តាយពន់ពេក បន្ទាប់អតីតអ្នកចាត់ការទូទៅក្លិបជម្រើសជាតិកម្ពុជា លោក ហុងដា (Keisuke Honda) នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នេះ ប្រកាសថា លោកសម្រេចចិត្តបញ្ចប់ប្រតិបត្តិការក្លិបបាល់ទាត់សូលទីឡូអង្គរ (Soltilo Angkor FC) ដែលមានមូលដ្ឋាននៅសៀមរាប ក្រោយដំណើរការចាប់តាំងពីឆ្នាំ២០១៧ មក ក្រោមហេតុផលថា គ្មានដៃគូសហការឧបត្ថម្ភ។
លោកគ្រូ ហុងដា ដែលបានរួមចំណែកយ៉ាងខ្លាំងក្លាដល់ការរីកលូតលាស់នៃវិស័យកីឡាបាល់ទាត់នៅកម្ពុជាបាន ជូនដំណឹងអំពីការបិទក្លិបនេះថា «ពួកយើងបានដំណើរការក្លឹបនេះអស់រយៈពេលប្រាំមួយឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។ ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត»។
ជាមួយគ្នានោះ លោកគ្រូ ហុងដា កីឡាករបាល់ឆ្នើមជនជាតិជប៉ុនរូបនេះ បានសររសេរបន្តថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ាន់និត ដែលបានគាំទ្រខ្ញុំក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំរហូតមកដល់ពេលនេះ។
លោកបន្តថា លោកនៅបន្តគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថាថ្ងៃណាមួយកម្ពុជានឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup។
គួរបញ្ជាក់ផងដែរថា លោកគ្រូបង្វឹក ហុងដា ដែលបានប្រឡូកខ្លួនក្នុងបាល់ទាត់កម្ពុជាពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ក្នុងនាមជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ និងជាម្ចាស់ក្លិបសូលទីឡូ។ សូលទីឡូអង្គរ បានបង្ហាញខ្លួនដំបូងនៅក្របខណ្ឌ Cambodian Second League នាឆ្នាំ២០១៧ ដោយបានកៅអីឡើងមកក្របខណ្ឌកំពូល ក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ៤។ រដូវកាលឆ្នាំ២០១៨ នៅក្របខណ្ឌកំពូល Cambodian League សូលទីឡូ ដែលដឹកនាំដោយគ្រូបង្វឹកជប៉ុន Yuki Matsuda បានចំណាត់ថ្នាក់លេខ១០ក្នុងចំណោម១២ក្រុម។
ជាមួយគ្នានោះផងដែរក្លិបបាល់ទាត់សូលទីឡូអង្គរ តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនបានជូនដំណឹង ដល់អ្នកពាក់ព័ន្ធជាមួយ ក្លិបបាល់ទាត់សូលទីឡូអង្គរទាំងអស់អំពីការសម្រេចបិទក្លិបបាល់ទាត់មួយនេះ និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគាំទ្រ ម្ចាស់ឧបត្ថម្ភ រួមទាំងអ្នកគាំទ្រក្លឹបរបស់យើងដែលចាប់តាំងពីឆ្នាំ 2017 មក។ ការគាំទ្រ និងការលើកទឹកចិត្តរបស់អ្នកពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពួកយើង។
ក្លិបបាល់ទាត់សូលទីឡូអង្គរ បានសរសេរបន្តថា «ប៉ុន្តែជាអកុសល ដោយពេលនេះយើងស្ថិតក្នុងស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុ ដែលជាហេតុនាំឱ្យយើងបានធ្វើការសម្រេចចិត្តដ៏លំបាកក្នុងការដកខ្លួនចេញពីវិស័យបាល់ទាត់នៅកម្ពុជានេះ។ យើងបានពិចារណាយ៉ាងយកចិត្តទុកដាក់នូវជម្រើសនិងការសម្រេចចិត្តរបស់យើងរហូតដល់ទីបញ្ចប់ ប៉ុន្តែបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុបានបង្ហាញឱ្យយើងឃើញថាមិនអាចបន្តទៅមុខបានទៀតនោះទេ ហើយដែលជាហេតុធ្វើឱ្យយើងគ្មានជម្រើសក្រៅពីការសម្រេចចិត្តប្រកាសរំសាយក្រុមបែបនេះ»។
ការសម្រេចចិត្តនេះពិតជាពិបាកណាស់មកលើពួកយើង ហើយពួកយើងនឹងមិនភ្លេចការដឹងគុណដែល កីឡាករ បុគ្គលិក និងអ្នកគាំទ្រមានមកលើពួកយើង។ វាគឺតាមរយៈចំណង់ចំណូលចិត្ត ការស្រលាញ់ និងការគាំទ្ររបស់អ្នកទាំងអស់គ្នា ដែលយើងអាចបង្កើតទំព័រដ៏អស្ចារ្យមួយសម្រាប់បាល់ទាត់។
ទោះបីជាក្លឹបរបស់យើងនឹងឈប់ដំណើរការ ហើយមិនចាប់ផ្តើមដំណើរថ្មីក៏ដោយ ប៉ុន្តែការចងចាំរបស់យើងនឹងស្ថិតស្ថេរជារៀងរហូតទៅ។ យើងសង្ឃឹមថា កីឡាករនឹងបន្តការខិតខំប្រឹងប្រែងនៅក្នុងក្រុមថ្មីរបស់ពួកគេ ហើយអ្នកគាំទ្រនឹងបន្តការគាំទ្រនៃចំណង់ចំណូលចិត្តរបស់ពួកគេក្នុងវិស័យបាល់ទាត់ទៅកាន់ក្លឹបមួយផ្សេងទៀត។
ជាថ្មីម្តងទៀត យើងសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះអ្នករាល់គ្នាដែលពាក់ព័ន្ធនឹងយើង។ យើងសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់អ្នក ហើយនិងទន្ទឹងរួបរួមគ្នាដើម្បីជាអនាគតសម្រាប់បាល់ទាត់កម្ពុជាទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ