- ភ្នំពេញ
ក្រៅពីបទល្មើសជាប្រពៃណីដែលតែងតែកើតមាននៅក្នុងប្រទេស ដូចជា ៖ ករណីចោរលួច ចោរប្លន់ ចោរឆក់ ចាប់ជម្រិ.តជាដើមនោះ យើងទាំងអស់គ្នាក៏ត្រូវតែប្រុងប្រយ័ត្ននឹងឧក្រិ.ដ្ឋកម្មប្រភេទថ្មី ដែលអាជ្ញាធរបានហៅថា
ក្រៅពីបទល្មើសជាប្រពៃណីដែលតែងតែកើតមាននៅក្នុងប្រទេស ដូចជា ៖ ករណីចោរលួច ចោរប្លន់ ចោរឆក់ ចាប់ជម្រិ.តជាដើមនោះ យើងទាំងអស់គ្នាក៏ត្រូវតែប្រុងប្រយ័ត្ននឹងឧក្រិ.ដ្ឋកម្មប្រភេទថ្មី ដែលអាជ្ញាធរបានហៅថា
ក្រៅពីបទល្មើសជាប្រពៃណីដែលតែងតែកើតមាននៅក្នុងប្រទេស ដូចជា ៖ ករណីចោរលួច ចោរប្លន់ ចោរឆក់ ចាប់ជម្រិ.តជាដើមនោះ យើងទាំងអស់គ្នាក៏ត្រូវតែប្រុងប្រយ័ត្ននឹងឧក្រិ.ដ្ឋកម្មប្រភេទថ្មី ដែលអាជ្ញាធរបានហៅថា «ជាឧក្រិ.ដ្ឋកម្មមិនប្រពៃណី»។ តើឧក្រិ.ដ្ឋកម្មមិនប្រពៃណីនេះ មានអ្វីខ្លះទៅ? ហើយវាមានផលប៉ះពាល់យ៉ាងណាដល់យើងទាំងអស់គ្នា?
ឧក្រិ.ដ្ឋកម្មមិនប្រពៃណី សំដៅទៅលើប្រភេទឧក្រិ.ដ្ឋកម្មទាំងឡាយណាដែលជាទូទៅឧក្រិ.ដ្ឋជន ប្រើប្រាស់បណ្តាញ ឬប្រព័ន្ធទូរគមនាគមន៍ ជាពិសេសគឺរួមទាំងបណ្តាញសង្គមផ្សេងៗធ្វើសកម្មភាពឧក្រិ.ដ្ឋកម្មរបស់ពួកគេ ។
ឧក្រិ.ដ្ឋកម្មប្រភេទនេះ ដែលធំៗកន្លងមក ហើយត្រូវបានអាជ្ញាធរបំបែកសំណុំរឿង គឺករណីបទល្មើសឆបោ.កតាមប្រព័ន្ធផ្សេងៗ ដោយរួមមានទាំងទូរស័ព្ទ ការផ្ញើសារ ការទំនាក់ទំនងតាមអ៊ីម៉ែល ហើយមានទាំងហ្វេសប៊ុក តេឡេក្រាម ជាដើម។ ដោយឡែក ករណីឧក្រិ.ដ្ឋកម្មមិនប្រពៃណីផ្សេងទៀត គឺមានដូចជាករណីចាប់ជម្រិ.តមនុស្ស ហើយគំរា.មតាមអនឡាញ ក៏ដូចជាករណីជួញដូរមនុស្សតាមអនឡាញជាដើម។ ក្រៅពីនោះ ក៏មានករណីជ្រៀតដែលភាសា អង់គ្លេសគេហៅថា «ហេកឃ័រ (Hacker)» ដើម្បីធ្វើសកម្មភាពឧក្រិ.ដ្ឋកម្មណាមួយ ព្រមទាំងវិច្ឆេទកម្មនយោបាយ ឬសេដ្ឋកិច្ចតាមអនឡាញ ។
ចំពោះករណីឆបោ.កតាមប្រព័ន្ធអនឡាញ ឬទូរគមនាគមន៍ មកដល់ពេលនេះឃើញថា មាន ប្រជាពលរដ្ឋយើងបានរាយការណ៍ជាបន្តបន្ទាប់រួចមកហើយ ហើយពលរដ្ឋមួយចំនួនក៏បានខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិជាហូរហែផងដែរ។ ដោយឡែក ចំពោះករណីចាប់ជម្រិ.តមនុស្ស និងជួញដូរមនុស្សតាមអនឡាញ ក៏មានករណីកើតឡើងច្រើនដែរ ប៉ុន្តែជាទូទៅទាំងជនរងគ្រោះ និងឧក្រិ.ដ្ឋជនមិនមែនជាពលរដ្ឋខ្មែរយើងទេ។ ចំណែកករណីលួចជ្រៀត ដែលគេហៅថា «ហេកឃ័រ» នេះ មានម្តងម្កាល ហើយសូម្បីតែថ្នាក់ដឹកនាំកំពូលរបស់យើងកន្លងមក ក៏ធ្លាប់បញ្ជាក់អំពីករណីលួចហេកគណនីបណ្តាញសង្គម ដើម្បីធ្វើវិច្ឆេទកម្មនយោបាយដែរ។
នៅពេលនេះ នៅក្នុងអំឡុងពេលជិតបោះឆ្នោតថែមទៀតនោះ យើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នថែមមួយកម្រិតទៀត ពីព្រោះពួកឧក្រិ.ដ្ឋជនដែលមានបំណងអាក្រក់ អាចនឹងហេកលើគណនីបណ្តាញសង្គមថ្នាក់ដឹកនាំ ឬក៏គណនីណាដែលមានអ្នកតាមដានច្រើន ងាយស្រួលនឹងបំពេញបំណងរបស់គេ ។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក៏ធ្លាប់បានបង្ហាញពីក្តីព្រួយបារម្ភរបស់សម្តេចចំពោះបទល្មើសមិនប្រពៃណីនេះដែរ។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង សម្តេច ស ខេង ក៏បានផ្ដល់ទស្សនាទានជូនអង្គពិធីអំពីសភាពការណ៍សាកលដែលកំពុងមានការប្រឈមនឹងបញ្ហាស្មុគស្មាញ ដូចជា ៖ ជំងឺឆ្លងកូវីដ-១៩ ដែលនៅតែមិនទាន់បញ្ចប់ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ វិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ និងបទល្មើសមិនប្រពៃណីជាអន្តរជាតិផ្សេងៗទៀត។ សម្រាប់កម្ពុជា សម្ដេចក៏បានបន្ថែមថាទន្ទឹមនឹងការប្រឈមបញ្ហាសាកលនេះ ក្រុមប្រឆាំងជ្រុលនិយម ក៏នៅតែមិនបោះបង់ផែនការបំផ្លាញសុខសន្តិភាព និងស្ថេរភាពសង្គមនោះដែរ។
កន្លងមក សម្តេចក៏ធ្លាប់បានលើកឡើងពីករណីនេះជាហូរហែថា ករណីឧក្រិ.ដ្ឋកម្មមិន ប្រពៃណីនេះ មានក្រុមមេខ្លោងជាជនជាតិបរទេសបានយកទឹកដីកម្ពុជា សម្រាប់ប្រព្រឹត្តបទល្មើស ដោយវាកើតមានជាហូរហែ ដូចជានៅខេត្តព្រះសីហនុ ហើយក៏មាននៅរាជធានីភ្នំពេញផងដែរ ដោយអ្នកប្រព្រឹត្តបទល្មើសជាមេខ្លោង ៩៩,៩៩ភាគរយមិនមែនខ្មែរ ដែលនៅកម្ពុជាយើងទេ ។
ក្រៅពីប្រសាសន៍ថ្នាក់ដឹកនាំ បើតាមព័ត៌មានដែលយើងខ្ញុំទទួលបានពីនាយកដ្ឋានប្រឆាំងបទ ល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជំនាញ និងអ្នកដែលពាក់ព័ន្ធ ក៏កំពុងតែយកចិត្តទុកដាក់លើឧក្រិ.ដ្ឋកម្មប្រភេទនេះផងដែរ។ ដោយថ្មីៗនេះ ជំនាញបានបើកកិច្ចប្រជុំ ពិភាក្សាគ្នាបង្កើនការសហការគ្នា និងពន្លឿននីតិវិធីស្រាវជ្រាវក្នុងការបង្ក្រាបបទល្មើស ដែលប្រើប្រាស់មធ្យោបាយផ្ទេរប្រាក់តាមធនាគារ និងក្រុមហ៊ុនវេរប្រាក់ ដើម្បីទទួលផល នៃបទល្មើស ជាមួយនឹងមន្ត្រីជំនាញ នៃនាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ និងនាយកដ្ឋាន គ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូ ចំណុះ ធនាគារជាតិ។ ក្រៅពីនេះ សមត្ថកិច្ចជំនាញក៏បានចាត់វិធានការច្បាប់លើក្រុមអ្នកបំពុលសង្គមតាមបណ្តាញព័ត៌មានសង្គមជាបន្តបន្ទាប់។
សរុបមក ដើម្បីបង្ការ និងការពារប្រឆាំងនឹងបទល្មើសជាប្រពៃណី និងមិនប្រពៃណី គឺមានតែការប្រុងប្រយ័ត្ន និងចូលរួមលើកកម្ពស់ការអនុវត្តច្បាប់ទេ ដែលជាដំណោះស្រាយ ពីព្រោះអ្នកដែលទទួលរងនូវបទល្មើសទាំងពីរនេះ គឺសុទ្ធតែជាជនរងគ្រោះ ហើយនឹងខាតបង់ ហើយសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាធ្វើយ៉ាងទប់ស្កាត់បទល្មើសទាំងនេះ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកមុខមាត់កម្ពុជា ជាពិសេសបន្តបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសទាំងនេះ ៕ ដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ