ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រោង​បោះ​ពុ​ម្ពស​ន្លឹក​ឆ្នោត​ជាង​១៣​លាន​​សន្លឹក

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​កាន់តែ​ជិត​មក​ដល់​ហើយ​ ពោល​គឺ​នៅ​សល់​តែ​មួយ​ខែ​២៣​ថ្ងៃ​ទៀត ​ដល់​ថ្ងៃទី​២៣​ កក្កដា ​​ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត អ្វី​ដែល​សំ​ខាន់​នោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រោង​នឹង​បោះ​ពុ​ម្ព​សន្លឹក​ឆ្នោត​ជាង​១៣​លាន​សន្លឹក​។ ការ​បោះ​ឆ្នោត​ជ្រើស​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៧​នៃ​មាន​គណបក្ស​នយោបាយ​ចំនួន​១៨​ បាន​ចូល​រួម​ប្រកួតប្រជែង​ដំណើ​រ​សន្លឹក​ពី​ម្ចាស់​ឆ្នោត​…

រាជធានី​ភ្នំពេញ ​៖​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​កាន់តែ​ជិត​មក​ដល់​ហើយ​ ពោល​គឺ​នៅ​សល់​តែ​មួយ​ខែ​២៣​ថ្ងៃ​ទៀត ​ដល់​ថ្ងៃទី​២៣​ កក្កដា ​​ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត អ្វី​ដែល​សំ​ខាន់​នោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រោង​នឹង​បោះ​ពុ​ម្ព​សន្លឹក​ឆ្នោត​ជាង​១៣​លាន​សន្លឹក​។

ការ​បោះ​ឆ្នោត​ជ្រើស​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៧​នៃ​មាន​គណបក្ស​នយោបាយ​ចំនួន​១៨​ បាន​ចូល​រួម​ប្រកួតប្រជែង​ដំណើ​រ​សន្លឹក​ពី​ម្ចាស់​ឆ្នោត​ ។ គណបក្ស​ទាំង​១៨ ​ត្រូវ​បាន​បញ្ចេញ​សារ​នយោ​បាយ​របស់​ខ្លួន ​ដើម្បី​ទាក់ទាញ​សន្លឹក​ឆ្នោត អ្វី​ដែល​សំខាន់​នោះ​ គេ​សង្កេត​ឃើញ​ថា ​គណបក្ស​ប្រជា​​ជន​កម្ពុជា​ ដែល​បក្ស​កាន់​អំណាច​ ហើយ​ស្ថិត​ក្នុង​លេខ​រៀង​ទី​១៨​ កូនពៅ​កំពុង​តែ​មាន​ប្រជា​ប្រិយភាព​ជាងគេ ខណៈ​​គណបក្ស​ភ្លើងទៀន​ដែលជាគូ​ប្រកួត​ប្រជែង​មិន​បាន​គោរព​តា​ម​ច្បាប់​ធ្វើ​ឲ្យគ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​បដិសេធ​ក្នុង​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៧​ ។

​ឯកឧត្តម ហង្ស ពុទ្ធា​សមាជិក និង​ជា​អ្នកនាំពាក្យ​គ​.​ជ​.​ប​បាន​ឲ្យ​ដឹង​កោះសន្តិភាព​ដឹង នៅ​ថ្ងៃ​ទី​១​មិថុនា ឆ្នាំ​២០២៣​ ថា ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោ​ត ​(​គជ​ប​) ផលិត​បោះពុ​ម្ព​សន្លឹក​ឆ្នោត​ជាង​១៣​លាន​សន្លឹក ហើយនឹង​បញ្ជូន​ទៅ​ប្រើប្រាស់​នៅ​តាម​ការិយា​ល័យ​បោះ​ឆ្នោត​នៅ​ទូ​​ទាំង​ប្រ​ទេស​ជាង​១១​លាន​សន្លឹក​ឆ្នោត និង​បម្រុង​ទុក​ជាង​១​លាន ២​សែន​សន្លឹក ​។ ​សម្ដេច​តេ​ជោ ហ៊ុន​សែន​នាយក​រដ្ឋមន្ដ្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន បញ្ជាក់​កាលពី​ថ្ងៃ​ទី​៣១​ឧសភា​ ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ដំ​ណើ​រការ​បោះពុម្ព​សន្លឹក
​ឆ្នោត​ហើយ គឺ​មិន​ដើរ​ថយក្រោយ ព្រោះតែ​គណបក្ស​មួយ ឬ​ពីរ​គណ​បក្ស​នោះ​ទេ ទោះបី​តវ៉ា​យ៉ាងណា​ក៏​ដោយ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​គេ (​គ​.​ជ​.​ប​) បាន​បោះ​ពុម្ព​សន្លឹក​ឆ្នោត​ហើយ គេ​អត់​ថយក្រោយ​ដោយសារ​ម្នាក់ ឬ​ពីរ​នាក់ ម៉ា​បក្ស ឬ​ពីរ​បក្ស​ទេ គេ​អត់​ថយក្រោយ​ទេ ទោះបី​តវ៉ា​ដល់​ងាប់​ខ្លួន​ទៅ​ទៀត ក៏​គ្មាន​អ្នក​គេ​ធ្វើ​ដែរ​» ​។ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិ​កាល​ទី​៧ ឆ្នាំ​២០២៣ មាន​គ​ណ​បក្សនយោបាយ​ចំនួន​១៨ ត្រូវ​បាន​គ​.​ជ​.​ប សម្រេច​ទទួលស្គាល់ ជា​ផ្លូវការ​លើ ការ​ចុះបញ្ជី របស់​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​។ ដោយឡែក គណបក្ស​ភ្លើង​ទៀត និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ត្រូវ​បាន គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធ​ក្នុង​ការ​ចុះបញ្ជី ​។ ចំពោះ​ការ​ចាប់លេខ​រៀង គណបក្ស​ន​យោ​បាយ​ទាំង​១៨​នោះ គណ​បក្ស​ប្រ​ជន​កម្ពុជា បាន​លេខ​រៀង​ទី​១៨ ដែល​ជា​លេខ​ងាយស្រួលចំណាំ​ផង
​ដែរ​។

សូម​ជម្រាប​ថា ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​បាន​បញ្ជាក់ថា ​ចំនួនប្រជា​ពល​រដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង​ដែល​នឹង​ត្រូវ​បិទ​ផ្សាយ​មាន​ចំនួន​ជាង​៩,៧​លាន​នាក់​និង​ប្រជាពលរដ្ឋ​ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត​ដោយ​មូលហេតុ​ផ្លាស់​ចេញ ស្លាប់ ស្ទួន និង​ការ​ដកសិទ្ធិ​បោះ​ឆ្នោត​មាន​ចំនួន​ជាង២៧០.០០០​នាក់​។

លោក​សោម សូ​រី​ដា​ អគ្គលេខាធិការ​រង​គ​.​ជ​.​ប​ធ្លាប់​បញ្ជាក់​ថា​ក្នុង​ទិន្នន័យ នៃ​លទ្ធផល​នៃ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០២២ ចំនួន​ឈ្មោះ​ដែល​មាននៅ​ក្នុង បញ្ជី​បោះ​ឆ្នោត​ដំបូង​ដែល​ត្រូវ​បិទ​ផ្សាយ​មាន​ចំនួន ៩.៧១០.៦៤៥​នាក់ ក្នុង​នោះ​ស្រី​ចំនួន ៥.១៦១.៩០៦​នាក់ និង​ការិយា​ល័យ បោះ​ឆ្នោត​ទូ​ទាំង​ប្រទេស គឺ​មាន​ចំនួន ២៣.៧៨៩ ការិយាល័យ​។ ដោយឡែក​សម្រាប់ អ្នក​ផ្លាស់​​ចេញ អ្នក​ស្លាប់ និង​ឈ្មោះ​ស្ទួន និង​អ្នក​ដែល ត្រូវ​ដកហូត​សិទ្ធិ ចេញពី​បញ្ជី​បោះ​ឆ្នោត គឺ​មាន​ចំនួន ២៧១.១៤២​នាក់​ ។

អត្ថបទសរសេរ ដោយ