ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី សន្យា​មិន​ឲ្យ​ជន​ក្បត់ជាតិ សម រ​ង្ស៊ី ចូល​ទឹកដី​ម៉ា​ឡេ​ស៊ី​ឡើយ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី ម៉ា​ឡេ​ស៉ី ធ្លាប់​បាន​សន្យា​ច្បាស់​ជាមួយ​សម្តេច​ចំនួន ៤​ដង មិន​អនុញ្ញាត​ឲ្យ​ពូជ​ក្បត់ជាតិ ៣​ជំនាន់ សម រ​ង្ស៊ី ចូល​ទឹកដី ម៉ា​ឡេ​ស៊ី ឡើយ ។

ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ខាងលើ​នេះ បន្ទាប់​ពី​ទណ្ឌិត សម រ​ង្ស៊ី បាន​ថ្លែង​នៅ​ព្រ​លាន​យន្តហោះ​អូស្ត្រាលី ថា លោក បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល​១០​ថ្ងៃ នៅ​ប្រទេស​អូស្ត្រាលី ហើយ​កំពុង​បន្តដំណើរ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ជា​ប្រ​ទេ ស ក្នុង​តំបន់​អាស៊ាន ។

ជាមួយ​គ្នា​នោះ​ដែរ ទណ្ឌិត សម រ​ង្ស៊ី ថា​ខ្លួន​នឹង​ធ្វើ​ដំណើរ​វិល​ជុំវិញ​ប្រទេស​កម្ពុជា និង​ត្រៀមលក្ខណៈ​ចូល​កម្ពុជា នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

យ៉ាងណា​ក្តី​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពាន​ឆ្លងទន្លេ និង​ស្ពាន​អាកាស​ឫស្សី​កែវ នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ​បញ្ជាក់​ថា ការ​ចូល​មក​ដល់​ម៉ា​ឡេ​ស៊ី ពី​សំណាក់​ទណ្ឌិត សម រ​ង្ស៊ី មិន​ត្រូវ​បាន​លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី មិនដឹង​ឡើយ ព្រោះ​គេ​ចូល​តាម​រយៈ​វិស័យ​ឯកជន ហើយ​កាន់​លិខិតឆ្លងដែន​បារាំង ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា នៅ​ពេល​មក​ដល់​ម៉ា​ឡេ​ស៊ី សម រ​ង្ស៊ី និង​ក្រុម​របស់​គេ ប្រុង​រៀបចំ​កិច្ចប្រជុំ​នៅ​ទីនោះ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី មិន​អនុញ្ញាត​ឱ្យ​រៀបចំ​កិច្ចប្រជុំ​ឡើយ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ទៀត​ថា គ្រាន់តែ​ពួក​ក្បត់ជាតិ ៣​ជំនាន់ មក​ដល់​ដី​ម៉ា​ឡេ​ស៊ី គេ​អួត​ថា នឹង​បន្ត​ចូល​ប្រទេស​ថៃ ដោយ​យក​ហេតុផល​ថា ប្រទេស​ថៃ ទើប​បោះ​ឆ្នោត​មាន​មេដឹកនាំ​ថ្មី ខណៈ​មាន​អ្នកវិភាគ​មួយ ផ្តល់​យោបល់​ថា អាច​ចូល​ដី​ខ្មែរ តាម​រយៈ​ប្រទេស​ថៃ​។ ឆ្លើយ​តប​ការ​លើក​ឡើង​នេះ សម្តេច​ត្រៀម​ស្វាគមន៍ ការ​ចូល​មក​កម្ពុជា របស់​ក្រុម​ក្បត់ជាតិ ៣​ជំនាន់ ដោយ​កាំភ្លើង BM21 ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖«​អរគុណ​ឯកឧត្តម លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ដែល​បាន​សន្យា​ជាមួយ​ខ្ញុំ ៤​ដង ថា​មិន​ឱ្យ​អានេះ​[​សម រ​ង្ស៊ី​] មក​ទេ​។ គាត់​អត់​ដឹង​ទេ គេ​មក​តាម​វិស័យ​ឯកជន ហើយ​ប្រើ​ប៉ា​ស្ព័​របា​រាំង​។ ម្សិលមិញ​ប្រុងប្រៀប​ប្រជុំ គេ​អត់ឱ្យ​ប្រជុំ ឥឡូវ​ទៅ​ដល់​ព្រ​លាន​យន្តហោះ អាជ្ញាធរ​រំសាយ​ការ​ប្រជុំ ហើយ​គ្រាន់តែ​ឃើញ​ថៃ គេ​បោះ​ឆ្នោត មាន​បក្ស​មួយ​នោះ​ឈ្នះ គេ​ថា គេ​ជិត​បាន​ចូល​ស្រុក​ខ្មែរ​ហើយ ចាំ​ទៅ​អា​ពៅ កុំ​ភូត​គេ​ពេក​» ។

សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម បាន​និយាយ​ជាមួយ​ខ្ញុំ​ច្បាស់​ថា មិន​ឱ្យមក​ទេ ហើយ​ខ្ញុំ​ក៏​បាន​និយាយ ខ្ញុំ​ថា បើសិនជា​ឱ្យមក យើង​រដ្ឋាភិបាល និង​រដ្ឋាភិបាល មើល​មុខ​គ្នា​អត់​ត្រង់​ទេ​។ គេ​បាន​មក​ជាន់​ទឹកដី​ម៉ា​ឡេ​ស៊ី អួត​នោះ​អួត គេ​អួត​ថា បាន​មក​ជាន់​ទឹកដី​ថៃ​ទៀត ចាំ​មើល​អួត​ដល់​ណា​ទៀត ហើយ​បណ្ឌិត សេង សារី គេ​ផ្តល់​យោបល់​ទៀត​ថា សល់​តែ​មួយ​ទេ ដល់​ទឹកដី​ថៃ​ហើយ ឆ្លង​ចូល​កម្ពុជា​តែ​ម្តង អ្នក​ផ្តល់​យោបល់​នេះ ល្អ​តែ​ត្រូវ BM 21 មក​បណ្ឌិត សេង សារី ជូន​ដំណើរ​អា​ក្បត់ជាតិ ៣​ជំនាន់​មក​តែ​ម្តង​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ប្រកាស​ជា​ថ្មី​ថា អ្នក​ដែល​ចង់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) នឹង​ត្រូវ «​ស្វាគមន៍​ដោយ​គុក​» ដោយ​រាជរដ្ឋាភិបាល មិន​អនុញ្ញាត​ឱ្យ​ពួក​គេ​បំផ្លាញ​សន្តិសុខ និង​ស្ថេ​រ​ភាព​ជាតិ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ