ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ដូច​បាយ​ពុះ​! ដ្រូ​ន​អាថ៌​កំបាំង​បន្ត​វា.យប្រហារ​រោងចក្រ​ចម្រាញ់​ប្រេង​រុ​ស្ស៊ី ឆេះ​យ៉ាង​សន្ធោសន្ធៅ

10 ខែ មុន

រុ​ស្ស៊ី ៖ រោងចក្រ​ចម្រាញ់​ប្រេង​ដ៏​សំខាន់​មួយ​កន្លែង​របស់​ប្រទេស​រុ​ស្ស៊ី បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

រុ​ស្ស៊ី ៖ រោងចក្រ​ចម្រាញ់​ប្រេង​ដ៏​សំខាន់​មួយ​កន្លែង​របស់​ប្រទេស​រុ​ស្ស៊ី បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បន្ទាប់​ពី​មានការ​សង្ស័យ​ថា រង​ការ​វា.យប្រហារ​ដោយ​ដ្រូ​ន​ពិឃា.ត​របស់​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន The Sun ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៣​ ។ គួររំលឹកថា ក្តៅ​គគុក​! ដ្រូ​ន​អាថ៌​កំបាំង​ច្រើន​គ្រឿង​វា​.​យ​ប្រហារ​ក្រុង​មូ​ស្គូ ខ្ទេច​អគារ​មួយ​ចំនួន

ការ​វា.យប្រហារ​នេះ​កើតឡើង ក្រោយ​ពេល​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្លា​ដឺ​មៀរ ពូ​ទី​ន (Vladimir Putin) បាន​ចោទប្រកាន់​ភាគី​អ៊ុយ​ក្រែ​ន​ថា ប៉ុនប៉ង​បំភ័.យ និង​បង្ករឿង​ដល់​ប្រទេស​រុ​ស្ស៊ី បន្ទាប់​ពី​ការ​វា.យ​ប្រហារ​ដោយ​ដ្រូ​ន​ពិឃាត​អាថ៌​កំបាំង​មក​លើ​ទីក្រុង​មូ​ស្គូ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា កន្លង​ទៅ​។

ការ​វា.យប្រហារ​ដាច់​ដោយឡែក​ផ្សេង​ទៀត ដោយ​ដ្រូ​ន​ពិឃាត​កើតឡើង​នៅ​ម៉ោង ៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែឧសភា ដោយ​បាន​បង្ក​ឱ្យ​មានការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​ឯ​រោងចក្រ​ចម្រាញ់​ប្រេង Afipsky ស្ថិត​ក្នុង​ទីក្រុង Krasnodar​។ រោងចក្រ​ចម្រាញ់​ប្រេង ដែល​មាន​ចម្ងាយ ២២​គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ទីក្រុង Krasnodar មួយ​នេះ សម្រាប់​ផ្គត់ផ្គង់​កំពង់​ផែ​យុទ្ធសាស្ត្រ Novorossiysk នៅ​លើ​សមុទ្រ​ខ្មៅ​។

អភិបាលក្រុង Krasnodar លោក Veniamin Kondratyev បាន​អះអាង​ថា គឺជា​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ពិតប្រាកដ​មែន ហើយ​លោក​បាន​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​នេះ ពុំ​បាន​បង្ក​ឱ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ​។

ទន្ទឹម​នឹង​នោះ ក៏​មានការ​វា.យប្រហារ​ជា​ថ្មី​ម្ដងទៀត​លើ​តំបន់ Shebekino ជិត​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន ស្ថិត​ក្នុង​ទីក្រុង Belgorod របស់​រុ​ស្ស៊ី ដែល​អភិបាលក្រុង Belgorod លោក Vyacheslav Gladkov បាន​ថ្លែង​តាម​រយៈ​វី​ដេ​អូ​នៅ​ព្រឹក​ព្រលឹម​ថា «​នេះ​មិនមែន​ជា​ពេល​ព្រឹក​ព្រលឹម​ដ៏​ល្អ​នោះ​ទេ នៅ​ម៉ោង ៣:១៥​នាទី​ទៀប​ភ្លឺ​មានការ​វា.យប្រហារ​ដោយ​កាំជ្រួច​ដ៏​ធំ​មួយ​លើ​តំបន់ Shebekino បង្ក​ឱ្យ​មានការ​ខូចខាត​ជា​ច្រើន​នៅ​ក្នុង​ប្លុក​ផ្ទះល្វែង ផ្ទះ​ឯកជន និង​រថយន្ត​ជា​ច្រើន​គ្រឿង​ឆាបឆេះ ខណៈ​ដែល​មនុស្ស​៤​នាក់​បាន​រង​របួស ហើយ​ក្មេង​ៗ​នឹង​ត្រូវ​បាន​ជម្លៀស​ចេញពី​ស្រុក Shebekinsky និង Graivoronsky»​។

សូម​ជម្រាប​ថា ការ​វា.យប្រហារ​ចុង​ក្រោយ​បំផុត​បាន​កើតឡើង បន្ទាប់​ពី​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​ព្រមាន​ថា ខ្លួន​ប្រឈម​មុខ​នឹង​ការ​វា.យប្រហារ​នុយក្លេអ៊ែរ ហើយ​ក្រោយមក​ដ្រូ​ន​ពិឃាត​អាថ៌​កំបាំង​ជា​ច្រើន​គ្រឿង​បាន​វា.យប្រហារ​លើ​ទីក្រុង​ម៉ូ​ស្គូ កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា កន្លង​ទៅ ខណៈ​ដែល​គ្រាប់បែក​ហោះ Kamikaze បាន​វាយប្រហារ​តំបន់​ជាយក្រុង​ដ៏​អស្ចារ្យ​នៃ​រដ្ឋធានី​រុ​ស្ស៊ី ដែល​ជា​កន្លែង​ដែល​មេដឹកនាំ​កំពូល​ៗ ប្រទេស​នេះ​រស់នៅ​៕ (​ប្រ​ភ​ពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ