ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​គគុក​! ដ្រូ​ន​អាថ៌​កំបាំង​ច្រើន​គ្រឿង​វា.យ​ប្រហារ​​ក្រុង​មូ​ស្គូ ខ្ទេច​​អគារ​មួយ​ចំនួន

9 ខែ មុន

រុ​ស្ស៊ី ៖ ក្រុម​មន្ត្រី​របស់​ប្រទេស​រុ​ស្ស៊ី​បាន​និយាយ​ថា ការ​វា.យប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ

រុ​ស្ស៊ី ៖ ក្រុម​មន្ត្រី​របស់​ប្រទេស​រុ​ស្ស៊ី​បាន​និយាយ​ថា ការ​វា.យប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន នៅ​ក្នុង​ទីក្រុង​មូ​ស្គូ បាន​បង្ក​ការ​ខូចខាត​តិចតួច​ដល់​បណ្តា​អគារ​មួយ​ចំនួន​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC និង The Guardian ចេញផ្សាយ​នៅ​មុន​នេះ​បន្តិច​។

លោក Sergei Sobyanin អភិបាលក្រុង​មូ​ស្គូ បាន​និយាយ​ថា គ្មាន​នរណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ ជុំវិញ​ការ​វា.យប្រហារ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៣ ។ លោក​បន្ត​ថា ក្រុម​សេវា​សង្គ្រោះ​​បន្ទាន់ គឺ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្តង​។

ក្រុម​មន្ត្រី​បាន​និយាយ​ថា ការ​ការពារ​ដែនអាកាស​បាន​បា.ញ់​ទម្លាក់​ដ្រូ​ន​ជា​ច្រើន​គ្រឿង នៅ​ពេល​ហោះ​ចូល​ទៅ​ជិត​រដ្ឋធានី​បេះដូង​នៃ​ប្រទេស​រុ​ស្ស៊ី​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​ដ្រូ​ន​អស់ទាំង​នោះ​មកពីណា​នោះ​ទេ?

លោក Sergei Sobyanin

របាយការណ៍​ដែល​មិន​បាន​បញ្ជាក់ បាន​លើក​ឡើង​ថា ដ្រូ​ន​ប្រហែល ២០​គ្រឿង​បាន​ជាប់​ពាក់ព័ន្ធ​លើ​ការ​វា.យប្រហារ​នេះ​។ មិន​មានការ​អត្ថាធិប្បាយ​ណាមួយ​ពី​សំណាក់​ទីក្រុង​គៀវ​នៅឡើយ​ទេ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា កន្លង​ទៅ ប្រមុខ​ចារកម្ម​យោធា​អ៊ុយ​ក្រែ​ន លោក​ឧត្តមសេនីយ៍ Kyrylo Budanov បាន​ព្រមាន​អំពី​ការ​ឆ្លើយ​តប​យ៉ាង​ឆាប់រហ័ស ចំពោះ​ការ​វា.យប្រហារ​មី​ស៊ី​ល​របស់​រុ​ស្ស៊ី​ជា​បន្តបន្ទាប់​លើ​ទីក្រុង​គៀវ​។

លោក Sobyanin បាន​និយាយ​ថា អ្នកស្រុក​មួយ​ចំនួន កំពុង​ត្រូវ​បាន​ជម្លៀស​ចេញ ហើយ​លោក​ក៏​បាន​រាយការណ៍​បញ្ជាក់​ថា មនុស្ស​២​នាក់ បាន​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នោះ​ទេ​។

លោក Steve Rosenberg និពន្ធ​នាយក​របស់​សារព័ត៌មាន BBC ប្រចាំ​ប្រទេស​រុ​ស្សី ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​មូ​ស្គូ បានឮ​សំឡេង​ផ្ទុះ​មួយ​ពី​ចំងាយ នៅ​ម៉ោង ០៦:២៤​នាទី​ព្រឹក ភាគ​ពាយព្យ​ទីក្រុង​មូ​ស្គូ ធ្វើ​ឱ្យ​បង្អួច​ផ្ទះ​របស់​គាត់​ញ័រ​ពី​ការ​ផ្ទុះ​នោះ​។ ហើយ​គាត់​បន្ត​ថា ការ​ផ្ទុះ​មួយទៀត ត្រូវ​បានឮ​នៅ​ម៉ោង ០៦:៥៨​នាទី​។ លោក​បន្ថែម​ថា តាម​រយៈ​ការ​សន្ទនា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​មូ​ស្គូ ក៏​បានឮ​ការ​ផ្ទុះ​ផង​ដែរ​។

ការ​វា.យប្រហារ​លើ​ទីក្រុង​មូ​ស្គូ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​វា.យប្រហារ​ដោយ​ដ្រូ​ន ពេញ​មួយ​យប់​ទៅ​លើ​រដ្ឋធានី​គៀវ របស់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ក្នុង​នោះ​យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លា.ប់​។ មន្ត្រី​អ៊ុយ​ក្រែ​ន​អះអាង​ថា បណ្តា​អគារ​មួយ​ចំនួន​ត្រូវ​បាន​បំផ្លិច​បំ​ផ្លា​គ ខណៈ​ដែល​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​អ៊ុយ​ក្រែ​ន​ស្ទាក់​ចាប់​ដ្រូ​ន​បាន​ជាង ២០​គ្រឿង​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ