ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​​មួយ​មេ​រន្ទះបា.ញ់​​​​៣នាក់​មិនស្លា.ប់ ​គ្រាន់តែ​​សន្លប់​នៅស្រុក​ត្បូងឃ្មុំ​

14 ឆ្នាំ មុន

​ខេត្តកំពង់ចាម​ ៖ ​ភ្លៀង​មួយ​មេ​ធំលាយ​ឡំ​​​ជាមួយ​ខ្យល់​​​ព្យុះ និង​​ផ្លេ​ក​បន្ទោរខ្វាត់ខ្វែង​​​​​​នាព្រឹក​ព្រលឹម​​ថ្ងៃទី​​​​៤ ឧសភា ​​២០១១ ហើយ​​​ជា​មួយ​នោះ​បាន​បង្ក​​​ឱ្យមាន​​រន្ទះបា.ញ់​ចំនួន​​​២​កន្លែង ​មកលើ​ប្រជាពលរដ្ឋ​​​​ កម្មករឡ​​ឥដ្ឋ ​​ស្ថិត​ក្នុង​ភូមិ​​បឹង​ត្រស់​ ​​និង​ភូមិ​​​​ទួលវិហារ ឃុំជី​​រោ​ទី​២​ស្រុក​ត្បូងឃ្មុំ ​ជាហេតុបណ្តាល​ឱ្យសន្លប់​​រហូត​ដល់​​​ទៅ​​៣នាក់ ត្រូវ​បាន​នាំ​

​ខេត្តកំពង់ចាម​ ៖ ​ភ្លៀង​មួយ​មេ​ធំលាយ​ឡំ​​​ជាមួយ​ខ្យល់​​​ព្យុះ និង​​ផ្លេ​ក​បន្ទោរខ្វាត់ខ្វែង​​​​​​នាព្រឹក​ព្រលឹម​​ថ្ងៃទី​​​​៤ ឧសភា ​​២០១១ ហើយ​​​ជា​មួយ​នោះ​បាន​បង្ក​​​ឱ្យមាន​​រន្ទះបាញ់​ចំនួន​​​២​កន្លែង ​មកលើ​ប្រជាពលរដ្ឋ​​​​ កម្មករឡ​​ឥដ្ឋ ​​ស្ថិត​ក្នុង​ភូមិ​​បឹង​ត្រស់​ ​​និង​ភូមិ​​​​ទួលវិហារ ឃុំជី​​រោ​ទី​២​ស្រុក​ត្បូងឃ្មុំ ​ជាហេតុបណ្តាល​ឱ្យសន្លប់​​រហូត​ដល់​​​ទៅ​​៣នាក់ ត្រូវ​បាន​នាំ​មកសង្គ្រោះ​នៅ​​គ្លី​និក​​ឯកជន ​«១១៥» ចំណួន​​២នាក់ ​​និង​ស្ត្រី​​​ម្នាក់​ទៀត​​​​ត្រូវ​បាននាំ​​ទៅសង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​៧ “D” ។ តាមសេចក្តី​រាយការណ៍​​​ពីលោកគង់ ​សីហុង ​នាយប៉ុស្តិ៍​​​ឃុំជីរោ​​ទី​២ បានប្រាប់កោះសន្តិ​ភាព​​ឱ្យ​ដឹង​ថា ​អ្នក​រងគ្រោះ​​ដែល​ត្រូវរន្ទះបាញ់​បណ្តាល​ឱ្យសន្លប់​នោះ​​រួមមាន ១-ឈ្មោះ​​ស៊ុំ ​ប៊ុន​ធឿន ​​ហៅឆាន ​ភេទប្រុស អាយុ​​៤១​ឆ្នាំ ​២-ឈ្មោះ​​ខុម ខន ​​ភេទប្រុស អាយុ​​​៣២​ឆ្នាំ ​រស់​នៅភូមិ​បឹង​ត្រស់​ ​ឃុំជីរោ​ទី​​២ ស្រុក​ត្បូង​ឃ្មុំ ​​៣-ឈ្មោះ​​ប៊ីន ចាន់​រ៉ា ភេទស្រី​ អាយុ​​​​១៨​ឆ្នាំ ​រស់​នៅ​​​ភូមិ​ទួល​វិហារ ​​ឃុំជីរោ​​ទី២ ដែរ ។​

លោកនាយ​ប៉ុស្តិ៍​​​ឃុំ​ជីរោ​ទី២​បាន​​ប្រាប់បន្ត​ថា ​​ករណីទី​​១​នា​ពេលព្រឹក​ព្រលឹម​​ម៉ោង​​៦​និង​​៣០នាទី​ មេឃ​បាន​បង្អុរ​​​ភ្លៀង​​ធ្លាក់មកជា​ខ្លាំង ​នារីឈ្មោះ​​ចាន់រ៉ា បានឈរ​នៅ​ខាង​ក្រោម​ផ្ទះ​ផ្អែក​នៅ​នឹង​សសរ​​ផ្ទះ ​ដែលមាន​​ចង​ភ្ជាប់​​​បង្គោល​​​អង់តែន​​ទូរទស្សន៍ រំពេច​នោះ​​ស្រាប់តែ​មាន​​ផ្លេ​ក​បន្ទោរ​​​ខ្វាត់ខ្វែង​ និង​រន្ទះបាញ់​​​ផាំង​​ត្រូវ​ចំអង់​តែន​​​ទូរទស្សន៍​ឡើងបាក់ធ្លាក់​​​មកដី ​​​ហើយ​នារី​​នេះ​ក៏បាន​​រងគ្រោះ​​​រហូត​ដល់​​សន្លប់​​​​ ត្រូវ​​​​​​សាច់ញាតិ​​​ដឹក​​បញ្ជូនទៅ​​សង្គ្រោះ​​នៅមន្ទីរ​ពេទ្យ​​​៧ “D” រួចផុតពី​​គ្រោះថ្នាក់​​​ដល់អាយុ​ជីវិត។

ចំពោះករណី​ទី​២ ត្រូវ​បាន​​​អ្នក​ស្រី​​​ឈ្មោះ​​ស៊ន ពុំ ​អាយុ​​​៤០ឆ្នាំ ​បានរៀបរាប់​​​ប្រាប់​ឱ្យ​ដឹង​​ថា ​ម៉ោង​ប្រហែល​​ជា​​៧ព្រឹក​​​ថ្ងៃទី​​​​៤ ឧសភា ​ប្តីរបស់​គាត់​ឈ្មោះ​​​ប៊ុនធឿន ​មានតួនាទី​​​ជាមេ​ការ​​ និង​កូនប្រុស​​​ឈ្មោះ​​​រ៉ា ពិសី អាយុ​១៦ឆ្នាំ ​ព្រមទាំង​​​កម្មករ​​​ម្នាក់ទៀត​​​​​ឈ្មោះ​​​ខុម ខន ​បាននាំគ្នា​​កាយ​ដីបង្ហូរទឹក​​កុំ​ឱ្យ​ដក់​នៅ​ក្នុងបរិវេណ​​​​ឡ​ឥដ្ឋ​​​ ​ស្ថិត​​ក្នុង​​​​​​ភូមិបឹង​​​ត្រស់​​ ​ឃុំជីរោ​​ទី​២ បាន​ប្រហែល​​​​​ជា​១៥នាទី​ក៏ត្រូវ​​​កូនប្រុស​​​​ដើរ​ចូល​ទៅក្នុងឡ​ឥដ្ឋ​​​បាត់ ។ ​នៅសល់​​តែ​ប្តី និង​​កម្ម​​​ករ​កំពុង​តែ​​​នាំគ្នា​កាយដី ​​ស្រាប់តែ​រន្ទះ​​​​បាញ់​​​មក​លើ​ពួកគាត់​​ទាំង​២នាក់ ​ជាហេតុ​បណ្តាល​ឱ្យសន្លប់​​​ដួលដេក​ទៅ​លើដី​​បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល​​​​ពេញ​​សិប្ប​កម្ម​​​ឡ​ឥដ្ឋ​​តែម្តង៕