ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ដក​តំណែង​លេខាធិការ​ពី​កូនប្រុស ព្រោះ​តែ​រូប​ថត១សន្លឹក​

1 ឆ្នាំ មុន

ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) បាន​ប្រកាស​ថា លោក​នឹង​ដក​

ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) បាន​ប្រកាស​ថា លោក​នឹង​ដក​កូនប្រុស​របស់​លោក​ចេញពី​តំណែង​លេខាធិការ​ប្រតិបត្តិ​ផ្ទាល់​របស់​លោក ចំ​ពេល​មានការ​ផ្ទុះ​កំហឹង​ជា​សាធារណៈ ជុំវិញ​ពិធីជប់លៀង​ឯកជន​មួយ ដែល​ធ្វើ​ឡើង​នៅ​ឯ​និវាសដ្ឋាន​ផ្លូវការ​របស់​លោក កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Aljazeera ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា កន្លង​ទៅ​។

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូ​មី​អូ គី​ស៊ី​ដា និង​កូន​ប្រុស​

លោក ហ្វូ​មី​អូ គី​ស៊ី​ដា បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា កូនប្រុស​របស់​លោក គឺ​លោក សូ​តា​រ៉ូ គី​ស៊ី​ដា (Shotaro Kishida) នឹង​ត្រូវ​ចុះ​ចេញពី​តំណែង​ជា​លេខាធិការ​ប្រតិបត្តិ​ផ្ទាល់​របស់​លោក សម្រាប់​កិច្ចការ​នយោបាយ ដោយសារ​តែ​អាកប្បកិរិយា​មិន​សមរម្យ​។

ការ​ផ្លាស់​ប្តូរ​នេះ បាន​កើតឡើង​បន្ទាប់​ពី​ទស្សនាវដ្តី Shukan Bunshun បាន​បោះពុម្ពផ្សាយ​រូបថត ដែល​បង្ហាញ​ពី​កូនប្រុស​នាយក​រដ្ឋមន្ត្រី​ជប៉ុន និង​សាច់ញាតិ​ស្ថិត​នៅ​និវាសដ្ឋាន​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី ដើម្បី​ចូលរួម​ពិធីជប់លៀង​ចុងឆ្នាំ កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ កន្លង​ទៅ​។ រូបថត​ទាំងនេះ​បង្ហាញ​អំពី​ពួក​គេ​ឈរ​លើ​ជណ្តើរ​កម្រាលព្រំ​ក្រហម ដោយ​ធ្វើ​ត្រាប់​រូបថត​ក្រុម​គណៈរដ្ឋមន្ត្រី ដែល​ត្រូវ​បាន​តែងតាំង​ថ្មី ដោយ​មាន​លោក សូ​តា​រ៉ូ គី​ស៊ី​ដា ក្មេង​ជាងគេ​ឈរ​នៅ​កណ្តាល តំណែង​ដែល​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​នាយក​រដ្ឋមន្ត្រី ខណៈ​ដែល​រូបថត​ផ្សេង​ទៀត​បាន​បង្ហាញ​សកម្មភាព​ឈរ​នៅ​លើ​វេទិកា​មួយ​ដូច​ជា​កំពុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​។ អាកប្បកិរិយា​នេះ គឺ​មិន​សមរម្យ​ទាល់តែ​សោះ​ក្នុង​នាម​លោក សូ​តា​រ៉ូ គី​ស៊ី​ដា ជា​អ្នកមាន​តួនាទី​ផ្លូវការ​ជា​ជំនួយការ​ផ្នែក​នយោបាយ​។

លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​បញ្ជាក់​ថា កូនប្រុស​របស់​លោក នឹង​ត្រូវ​ជំនួស​ដោយ​លេខា​ម្នាក់​ទៀត គឺ​លោក Takayoshi Yamamoto នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ខាង​មុខ​នេះ​។ បន្ថែម​លើស​ពី​នេះ​ទៀត លោក​បាន​បន្ថែម​ថា លោក​បាន​ស្តីបន្ទោស​កូនប្រុស​យ៉ាង​ខ្លាំង ចំពោះ​អាកប្បកិរិយា​មិន​សមរម្យ​របស់​គេ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ការ​អត្ថាធិប្បាយ​របស់​លោកនាយក​មន្ត្រី​ជប៉ុន មិន​អាច​បំបាត់​មតិ​រិះគន់ ដែល​កំពុង​បន្ត​ពី​បណ្តា​សមាជិក​សភា​បក្ស​ប្រឆាំង និង​ការ​ខឹងសម្បារ​ជា​សាធារណៈ ដែល​បាន​ទម្លាក់​ចំណាត់ថ្នាក់​នៃ​ការ​គាំទ្រ​របស់​គាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ