ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​ចាត់​ទុក​ជា​ទង្វើ​ញុះញង់ ករណី​វា.យ​ប្រហា.រ​ដោយ​ដ្រូន​ទៅ​លើ​ទី​ក្រុង​ម៉ូស្គូ

10 ខែ មុន

ប្រទេស​រុស្ស៊ី​អះអា​ងថា​យន្ត​ហោះ​ដ្រូន​១​​ហ្វូង​បាន​វាយ​ប្រហារ​​ទី​ក្រុ​ងម៉ូស្គូ​កាល​ពី​ថ្ងៃ​អង្គារ។​ ប៉ុន្តែ​យន្ត​ហោះ​ទាំង​នោះ​​ត្រូវ​យើង​កម្ទេច​ចោល​​​​។ អ្នក​នយោបាយ​​រុស្ស៊ី​ម្នាក់​ចាត់​ទុកថា​នេះ​​​ជា​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​បំផុត​ចាប់​តាំង​ពី​​សង្គ្រាម​លោក​លើក​ទី​២​។ លោក​ពូទីន​ថ្លែង​ថា​​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​ដ្រូន​ទៅ​លើ​ទី​ក្រុង​ម៉ូស្គូ​កាល​ពី​ថ្ងៃ​អង្គារ​គឺ​ជា​ចេតនា​បំបាក់​ទឹក​ចិត្ត​របស់​ជន​ជាតិ​រុស្ស៊ី​​។ លោកថ្លែង​ថា​នេះ​ជា​ទង្វើ​​បង្ក​ហេតុ​។ ទី​ក្រុង​ម៉ូស្គូ​ត្រូវ​តែ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​បន្ថែម​ទៀត​​។​ ប្រទេស​រុស្ស៊ី​អះអា​ងថា​យន្ត​ហោះ​ដ្រូន​១​​ហ្វូង​បាន​វាយ​ប្រហារ​​ទី​ក្រុ​ងម៉ូស្គូ​កាល​ពី​ថ្ងៃ​អង្គារ។​ ប៉ុន្តែ​យន្ត​ហោះ​ទាំង​នោះ​​ត្រូវ​យើង​កម្ទេច​ចោល​​​​។ អ្នក​នយោបាយ​​រុស្ស៊ី​ម្នាក់​ចាត់​ទុកថា​នេះ​​​ជា​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​បំផុត​ចាប់​តាំង​ពី​​សង្គ្រាម​លោក​លើក​ទី​២​។ លោក​ពូទីន​ថ្លែង​ថា​​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​ដ្រូន​ទៅ​លើ​ទី​ក្រុង​ម៉ូស្គូ​កាល​ពី​ថ្ងៃ​អង្គារ​គឺ​ជា​ចេតនា​បំបាក់​ទឹក​ចិត្ត​របស់​ជន​ជាតិ​រុស្ស៊ី​​។…

ប្រទេស​រុស្ស៊ី​អះអា​ងថា​យន្ត​ហោះ​ដ្រូន​១​​ហ្វូង​បាន​វាយ​ប្រហារ​​ទី​ក្រុ​ងម៉ូស្គូ​កាល​ពី​ថ្ងៃ​អង្គារ។​ ប៉ុន្តែ​យន្ត​ហោះ​ទាំង​នោះ​​ត្រូវ​យើង​កម្ទេច​ចោល​​​​។ អ្នក​នយោបាយ​​រុស្ស៊ី​ម្នាក់​ចាត់​ទុកថា​នេះ​​​ជា​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​បំផុត​ចាប់​តាំង​ពី​​សង្គ្រាម​លោក​លើក​ទី​២​។ លោក​ពូទីន​ថ្លែង​ថា​​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​ដ្រូន​ទៅ​លើ​ទី​ក្រុង​ម៉ូស្គូ​កាល​ពី​ថ្ងៃ​អង្គារ​គឺ​ជា​ចេតនា​បំបាក់​ទឹក​ចិត្ត​របស់​ជន​ជាតិ​រុស្ស៊ី​​។ លោកថ្លែង​ថា​នេះ​ជា​ទង្វើ​​បង្ក​ហេតុ​។ ទី​ក្រុង​ម៉ូស្គូ​ត្រូវ​តែ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​បន្ថែម​ទៀត​​។​

ប្រទេស​រុស្ស៊ី​អះអា​ងថា​យន្ត​ហោះ​ដ្រូន​១​​ហ្វូង​បាន​វាយ​ប្រហារ​​ទី​ក្រុ​ងម៉ូស្គូ​កាល​ពី​ថ្ងៃ​អង្គារ។​ ប៉ុន្តែ​យន្ត​ហោះ​ទាំង​នោះ​​ត្រូវ​យើង​កម្ទេច​ចោល​​​​។ អ្នក​នយោបាយ​​រុស្ស៊ី​ម្នាក់​ចាត់​ទុកថា​នេះ​​​ជា​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​បំផុត​ចាប់​តាំង​ពី​​សង្គ្រាម​លោក​លើក​ទី​២​។ លោក​ពូទីន​ថ្លែង​ថា​​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​ដ្រូន​ទៅ​លើ​ទី​ក្រុង​ម៉ូស្គូ​កាល​ពី​ថ្ងៃ​អង្គារ​គឺ​ជា​ចេតនា​បំបាក់​ទឹក​ចិត្ត​របស់​ជន​ជាតិ​រុស្ស៊ី​​។ លោកថ្លែង​ថា​នេះ​ជា​ទង្វើ​​បង្ក​ហេតុ​។ ទី​ក្រុង​ម៉ូស្គូ​ត្រូវ​តែ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​បន្ថែម​ទៀត​។​

ទី​ក្រុង​កៀវរបស់​​​អ៊ុយក្រែន​ក៏​​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​​ផង​ដែរ​​។ ​ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង​, ​ទី​ក្រុង​កៀវ​រង​ការ​វាយ​ប្រហារ​ផ្គួប​គ្នា​រវាង​​​គ្រាប់​មីស៊ីល​ និង​​​​យន្ត​ហោះ​ដ្រូន​​ចំនួន​បី​លើក​។​ ​​​កាល​ពេល​កន្លង​មក​, ​ច្រើន​តែ​​រុស្ស៊ី​វាយ​ប្រហារ​ទៅ​លើ​គេ​។ ​ករណី​​​រុស្ស៊ី​​​​រង​ការ​វាយ​ប្រហារ​ក៏​ធ្លាប់​មាន​ដែរ​។ ប៉ុន្តែ​យូរ​ៗ​ទើប​កើត​ឡើង​ម្ដង​​។ ​រុស្ស៊ី​​ចាត់​ទុក​ថា​នេះ​ជា​ស្នាដៃ​របស់​​អ៊ុយក្រែន​។

អភិបាល​​ក្រុ​ងម៉ូស្គូ​ថ្លែង​ថា​ការ​​វាយ​ប្រហារ​នេះ​ធ្វើ​​ឱ្យ​មនុស្ស​២​នាក់​រង​របួស​​។ ចំណែក​អ្នក​​រស់​នៅ​ក្នុង​​​​ផ្ទះ​២​ល្វែង​ដែល​រង​ការ​ខូច​ខាត​បន្តិច​បន្តួច​ត្រូវ​គេ​ជម្លៀស​ទៅ​កាន់​ទី​កន្លែង​សុវត្ថិ​ភាព​។​

ក្រសួង​កា​រពារ​ជាតិ​រុស្ស៊ី​ថ្លែ​ងថា​យន្ត​ហោះ​ដ្រូន​៨​គ្រឿង​​ដែល​​​បញ្ជូន​ដោយ​រដ្ឋាភិបាល​ទី​ក្រុ​ងកៀវ​​ត្រូវ​យើង​បាញ់​កម្ទេច​ ឬ​​បង្វែរ​ទិស​ដៅ​​ទៅ​កន្លែង​ផ្សេង​​​។​ ​បណ្ដាញ​តេឡាក្រាម​​ដែល​ដក​ស្រង់​ប្រភព​ពី​​​ទី​ភ្នាក់​ងារ​សន្តិសុខ​ជាតិ​រុស្ស៊ី​ ថ្លែង​ថា​យន្ត​ហោះ​ដ្រូន​មាន​រហូត​ដល់​២៥​គ្រឿង​ដែល​គេ​បញ្ជូន​មក​ទី​ក្រុង​ម៉ូ​ស្គូ​​។​

អ្នក​រស់​នៅ​ទី​ក្រុង​ម៉ូស្គូ​ភាគ​​និរតី​​​​ប្រាប់​ថា​ពួក​គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​។ បន្ទាប់​មក, ​ធុំ​ក្លិន​ប្រេង​សាំង​នៅ​​ចន្លោះ​​ម៉ោង​៥​ទៅ​ម៉ោង​៦​ជិត​ភ្លឺ​។ អ្នក​ខ្លះ​ថត​សកម្ម​ភាព​បាញ់​កម្ទេច​យន្ត​ហោះ​ដ្រូន​១​គ្រឿង​ និង​រូប​ភាព​ដ្រូន​​ហោះ​ទាំង​​ហុយ​​ផ្សែង​​ពេញ​ផ្ទៃ​​អាកាស​។​

​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​​រុស្ស៊ី​, ជំនួយ​ការ​របស់​លោក​ហ្សឺលែន​ស្គី​​បញ្ជាក់​ថា​រដ្ឋាភិបាល​របស់​លោក​មិន​​ជាប់​ពាក់​ព័ន្ធ​នឹង​​ការ​​វាយ​ប្រហារ​​នេះ​ទេ​​​​។ ប៉ុន្តែ​លោក​​​ក៏​​មិន​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​នេះ​​ដែរ​​។ លោក​ថា​យើង​មាន​ចិត្ត​ត្រេក​អរ​ទៅ​វិញ​ទេ​ចំពោះ​ការ​វាយ​ប្រហារ​​​នេះ​។ ​ទៅ​ថ្ងៃ​មុខ​, ​លោក​គិត​ថា​អាច​នឹង​មាន​​ការ​វាយ​ប្រហារ​បែប​​នេះ​ទៀត​​។​

នៅ​ក្នុង​ព្រឹត្តិការណ៍​១​ទៀត​, រុស្ស៊ី​ដាក់​ឈ្មោះ​មេ​បញ្ជា​ការ​កំពូល​របស់​កងទ័ព​អ៊ុយក្រែន​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ដែល​ត្រូវ​កម្ទេច​ចោល​។​ ​ក្រសួង​មហា​ផ្ទៃ​រុស្ស៊ី​ដាក់​ឈ្មោះ​លោក​វ៉ាល់ឡឺរី ហ្សា​លូស្ន៊ីយី (Valeriy Zaluzhnyi) ​​នៅក្នុង​បញ្ជី​ខ្មៅ​​​។ នេះ​បើ​យោង​តាម​​​ទី​ភ្នាក់​ងារ​ព័ត៌មាន​រុស្ស៊ី​។​ ​​ចំណែក​មេ​បញ្ជាក​ការ​កងទ័ព​ជើង​គោក​អ៊ុយក្រែន លោក​អូឡិចសាន់ដឺ ស៊ីស្គី (Oleksandr Syrskyi) ក៏​​ស្ថិត​នៅ​ក្នុង​បញ្ជី​​នោះ​ផង​ដែរ​​។​

មេទ័ព​អ៊ុយក្រែន​ទាំង​២​នាក់​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​រុស្ស៊ី​ ដែល​រុស្ស៊ី​ត្រូវ​កម្ទេច​ចោល​

ទី​ភ្នាក់​ងារ​ព័ត៌មាន​រុស្ស៊ី​មិន​បាន​និយាយ​លម្អិត​ថា​មូល​ហេតុ​អ្វី​ដែល​អ្នក​ទាំង​២​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ខ្មៅ​របស់​រុស្ស៊ី​ទេ​។ ប៉ុន្តែ​គេ​កត់​សម្គាល់​ថា​ចំណាត់​ការ​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​​​មន្ត្រី​ចារកម្ម​អ៊ុយក្រែន​បាន​ទម្លាយ​អាថ៌​កំបាំង​តាម​រយៈ​បទ​សម្ភាស​​ជា​មួយ​កាសែត​អាល្លឺម៉ង់​ថា «​​ឈ្មោះ​លោក​ពូទីន​ស្ថិត​នៅ​លើ​កំពូល​តារាង​នៃ​ក្រុម​មនុស្ស​ដែល​​​ត្រូវ​កម្ទេច​ចោល​​​»​​៕​

ប្រភព៖ Al Jazeera
https://www.aljazeera.com/news/2023/5/30/drone-attack-on-moscow-causes-minor-damage-no-casualties-mayor

អ្នក​នាំ​ពាក្យ​ក្រសួង​កា​រ​ពារ​ជាតិ​រុស្ស៊ី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ