ក្លឹបអ្នកមានបុណ្យ Barcelona បំបាក់ Real M 3-1 មានកៅអីមួយបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ
14 ឆ្នាំ មុន
នេះចាត់ទុកថាជាជោគជ័យមួយដ៏អស្ចារ្យសម្រាប់ក្លឹបអ្នកមានបុណ្យ Barcelona ដែលបានបំបាក់ភាពអំនួតរបស់លោកចូសេមូរីញ៉ូ ដែលធ្លាប់បានអះអាងថា នឹងរកពានរង្វាន់យូហ្វាឆេមពានលីកទី៣ ក្នុងអាជីពគ្រូបង្វឹកឱ្យក្រុម Real M រដូវកាលនេះ ត្រូវរលាយអស់កាលពីរាត្រីថ្ងៃអង្គារ។ គ្រាប់បាល់ ៣-១ សរុបទាំង២ជើងបានធ្វើឱ្យក្លឹប Barcelona
នេះចាត់ទុកថាជាជោគជ័យមួយដ៏អស្ចារ្យសម្រាប់ក្លឹបអ្នកមានបុណ្យ Barcelona ដែលបានបំបាក់ភាពអំនួតរបស់លោកចូសេមូរីញ៉ូ ដែលធ្លាប់បានអះអាងថា នឹងរកពានរង្វាន់យូហ្វាឆេមពានលីកទី៣ ក្នុងអាជីពគ្រូបង្វឹកឱ្យក្រុម Real M រដូវកាលនេះ ត្រូវរលាយអស់កាលពីរាត្រីថ្ងៃអង្គារ។ គ្រាប់បាល់ ៣-១ សរុបទាំង២ជើងបានធ្វើឱ្យក្លឹប Barcelona កក់បានកៅអីមួយរួចស្រេចនៅវគ្គផ្តាច់ព្រ័ត្រដែលអាចជួបជាមួយក្រុម Man Utd ឬ Schalke តែអាច Man Utd ច្រើនជាង។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ឧសភា ទឹកដីអង់គ្លេស ក្នុងពហុកីឡដ្ឋាន Wembley។
នៅក្នុងដំណើរការប្រកួតទាំង២តង់ ក្លឹប Barcelona មានការគ្រប់គ្រងបាល់បានល្អជាង គឺ៦៥ភាគរយ ខណៈពេលដែលក្រុម Real M មានការគ្រប់គ្រងបាល់ត្រឹមតែ៣៥ភាគរយប៉ុណ្ណោះ។ ចំណែកឯឱកាសស៊ុតបាល់បញ្ចូលទីវិញ ក្រុម Barcelona ក៏មានចំនួនច្រើនដែរ គឺ១១ដង ចំណែក Real M មានឱកាសត្រឹមតែ៣ដង។ ទោះបីជានៅក្នុងការប្រកួតតង់ទី១ ក្លឹបអ្នកមានបុណ្យ Barcelona មានការគ្រប់គ្រងបាល់ និងឱកាសស៊ុតបាល់បានច្រើនក៏ដោយ ក៏មិនអាចរកភាពចន្លោះប្រហោងស៊ុតបាល់បញ្ចូលទីបានដែរ គឺដោយសារកីឡាករអ្នកចាំទីក្លឹប Real M អីឃើ កាស់ស៊ីឡាស់ សង្គ្រោះបាល់បានរាល់ពេល ធ្វើឱ្យចប់ការប្រកួតតង់ទី១ ក្រុមទាំង២រក្សាបានលទ្ធផលស្មើ ០-០។
ចូលមកដល់តង់ទី២ ក្លឹប Barcelona នៅតែបង្កើនសម្ពាធវាយលុកទៅលើក្រុម Real M ដដែល ហើយជាលទ្ធផលនៅក្នុងនាទីទី៥៤ កីឡា Iniesta បញ្ចូនបាល់ដ៏ល្អឱ្យកីឡាករ Pedro ស៊ុតបាល់បញ្ចូលទីបាន១គ្រាប់នាំមុខក្រុម Real M ១-០។ ទោះបីជាយ៉ាងណាក្តី ១០នាទីក្រោយមក គឺក្នុងនាទីទី៦៤ កីឡាករស្បែកខ្មៅ Marcelo របស់ Real M បានស៊ុតបាល់បញ្ចូលទីបាន១គ្រាប់តាមយកស្មើ ១-១។ ៣០នាទីក្រោយមកឱកាសស៊ុតបាល់បញ្ចូលទីរបស់ Barcelona នៅតែមានជាបន្តបន្ទាប់ តែមិនអាចស៊ុតបាល់បញ្ចូលទីបាន ធ្វើឱ្យចប់ការប្រកួត៩០នាទី ក្រុមទាំង២នៅតែរក្សាលទ្ធផលដដែល គឺស្មើ ១-១។ សរុបទាំង២ជើង គឺ Barcelona បានយកឈ្នះ Real M ៣-១ បានឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៨ ឧសភា ខាងមុខ៕
ចែករំលែកព័តមាននេះ