ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចូល​ចត​របស់​នាវា​ល្បាត​កង​ទ័ព​បារាំង « Vendémiaire » នៅ​ក្រុង​ព្រះ​សីហនុ

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ថ្ងៃ​ទី​៤ ឧសភា របស់​​ស្ថាន​ទូត​បារាំង​បាន​ឱ្យ​ដឹង​ថា នាវា​ល្បាត​នៃ​កង​ទ័ព​ជើង​ទឹក​បារាំង​ឈ្មោះ «Vendémiaire» ដែល​ទើប​មក​ពី​ប្រទេស​វៀត​ណាម ​បាន​ចូល​មក​សម្តែង​ការ​គួរ​សម​នៅ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៨ ឧសភា មុន​នឹង​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ប្រទេស​ថៃ

រាជ​ធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ថ្ងៃ​ទី​៤ ឧសភា របស់​​ស្ថាន​ទូត​បារាំង​បាន​ឱ្យ​ដឹង​ថា នាវា​ល្បាត​នៃ​កង​ទ័ព​ជើង​ទឹក​បារាំង​ឈ្មោះ «Vendémiaire» ដែល​ទើប​មក​ពី​ប្រទេស​វៀត​ណាម ​បាន​ចូល​មក​សម្តែង​ការ​គួរ​សម​នៅ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៨ ឧសភា មុន​នឹង​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ប្រទេស​ថៃ។

ការ​ចូល​សំចត​ដែល​បាន​គ្រោង​ទុក​ជា​យូរ​មក​ហើយ គឺ​ជា​ឱកាស​មួយ​ដើម្បី​រឹត​ចំណង​មិត្ត​ភាព​រវាង​កង​ទ័ព​ជើង​ទឹក​ប្រទេស​បារាំង និង​កម្ពុជា តាម​រយៈ​កម្ម​វិធី​ជួប​ពិភាក្សា​​មួយ​ចំនួន​​នៅ​មូល​ដ្ឋាន​រាម ការ​ទស្សនា​លើ​នាវា និង​ការ​ប្រកួត​កីឡា​ផ្សេងៗ។ បន្ទាប់​ពី​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​១៩៩៣ នាវា «Vendé​miaire» ត្រូវ​បាន​ដាក់​ពង្រាយ​ភ្លាម​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក។

ក្នុង​ពេល​មាន​សន្តិ​ភាព នាវា​ល្បាត​ប្រភេទ​នេះ​អាច​បំពេញ​បេសក​កម្ម​ជា​ច្រើន​ទៀត​ដូច​ជា ប្រចាំ​ការ​នៅ​សមុទ្រ​ដោយ​មាន​សមត្ថ​ភាព​ក្នុង​ការ​ល្បាត យក​ការណ៍ និង​ប្រឆាំង​បទ​ល្មើស​ផ្សេង​ៗ។ នាវា​នេះ​ក៏​អាច​ប្រើ​ជា​មធ្យោ​បាយ​ដឹក​ជញ្ជូន​ទ័ព និង​គ្រឿង​សម្ភារ​សម្រាប់​ការ​ធ្វើ​អន្តរា​គមន៍​ផ្សេង​ៗ​ផង​ដែរ ហើយ​វា​អាច​បំពេញ​កិច្ច​ការ​រដ្ឋ​លើ​ផ្ទៃ​សមុទ្រ​មាន​ជា​អាទិ៍ ការ​បំពេញ​ការ​ងារ​ជា​នគរ​បាល​ផ្នែក​នាវា​ចរណ៍ និង​ឃ្លាំ​មើល​ការ​នេសាទ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​បរិ​ស្ថាន និង​ការ​​ធ្វើ​សកម្ម​ភាព​មនុស្ស​ធម៌។ ជាង​នេះ​ទៅ​ទៀត​នាវា​ខាង​លើ​មាន​ភារ​កិច្ច​ជម្លៀស​ពល​រដ្ឋ​​បារាំង​ក្នុង​ករណី​មាន​គ្រោះ​អាសន្ន។

យោង​តាម​ប្រភព​ពី​លោក​ម៉ៃ ម៉ារិទ្ធ នាយក​នាវា​ចរ និង​កណ្ណធារ​នៃ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​បាន​ឱ្យ​ដឹង​ថា នាវា​យោធា​ (នាវា​ល្បាត) របស់​ប្រទេស​បារាំង​ដែល​ចូល​ចត​នៅ​កំពង់​ផែ​នា​ពេល​នេះ មាន​បណ្តោយ​ប្រវែង​៩៣,៣​ម៉ែត្រ ទទឹង​​១៤​ម៉ែត្រ មាន​នាយ​ទាហាន និង​ពល​ទាហាន​​៩៣​នាក់។ នាវា​នេះ​បាន​ចូល​ចត​កាល​ពី​វេលា​ម៉ោង​៩​​ព្រឹក ថ្ងៃ​ទី​៤ ឧសភា ហើយ​ចាក​ចេញ​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៨ ​ឧសភា ឆ្នាំ​២០១១។ នាវា​នេះ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​វៀត​ណាម​មក​កម្ពុជា និង​បន្ត​ឆ្ពោះ​ទៅ​ប្រទេស​ថៃ។ ចំពោះ​គោល​បំណង​នៃ​ការ​ចូល​ចត​នេះ គឺ​ដើម្បី​រឹត​​ចំណង​មិត្ត​ភាព​រវាង​កង​ទ័ព​ជើង​ទឹក​ប្រទេស​បារាំង និង​កង​ទ័ព​ជើង​ទឹក​ប្រទេស​កម្ពុជា តាម​រយៈ​​កម្ម​វិធី​ជួប​ពិភាក្សា​មួយ​ចំនួន​នៅ​មូល​ដ្ឋាន​រាម និង​ការ​ទស្សនា​លើ​នាវា​ និង​ការ​ប្រកួត​កីឡា​ផ្សេង​ៗ៕