ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីកម្ពុជា ៖ កំហុសខាងនយោបាយធ្វើឱ្យកម្ពុជា ជួបវិនា.សកម្ម ហើយធនធានមនុស្សត្រូវបាត់បង់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​រំលឹក​ពី​អតីតកាល​ថា កំហុស​ខាង​នយោបាយ​ធ្វើ​ឱ្យ​កម្ពុជា​ជួប​វិ​នា​.​សកម្ម ខណៈ​ធនធានមនុស្ស​ត្រូវ​បាន​បាត់បង់​ក្រោយ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហ​នុ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​រំលឹក​ពី​អតីតកាល​ថា កំហុស​ខាង​នយោបាយ​ធ្វើ​ឱ្យ​កម្ពុជា​ជួប​វិ​នា​.​សកម្ម ខណៈ​ធនធានមនុស្ស​ត្រូវ​បាន​បាត់បង់​ក្រោយ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ឆ្នាំ​១៩៧០ ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះ​សីហ​មុនី​រាជា ស្ថិត​ក្នុង​បរិវេណ​វត្ត ស្វាយ​ពពែ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៣ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​ជឿនលឿន​ទៅ​មុខ​បាន​ទាល់តែ​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​ព្រោះថា កម្ពុជា​ធ្លាប់​មានបទពិសោធន៍​ដោយសារ​សង្គ្រាម​បាន​បំផ្លាញ​ធនធានមនុស្ស​ធ្វើ​ឱ្យ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ ។

សម្ដេច​តេ​ជោ បាន​បន្ដ​ថា ប្រទេស​មួយ​ចំនួន​គ្មាន​ធនធានធម្មជាតិ​តែ​គេ​បាន​ក្លាយទៅជា​អ្នក​មានបាន​ដោយសារ​ប្រទេស​នោះ ដើរ​នយោបាយ​ត្រឹមត្រូវ និង​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី គូសបញ្ជាក់​ថា ៖«​សម្រាប់​យើង (​កម្ពុជា​) ក៏​ដូច​គ្នា​ដែរ គឺ​យើង​មាន​កំហុស​ខាង​នយោបាយ ហើយ​យើង​ខ្វះ​ធនធានមនុស្ស ។ កំហុស​ខាង​នយោបាយ គឺ​ស្អី? គឺ​នៅ​ត្រង​ថា រដ្ឋប្រហារ​១៨ មីនា ១៩៧០ ទម្លាក់​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ នោះ​ហើយ គឺ​ការ​ចាប់ផ្ដើម​វិ​នា​.​សកម្ម​» ។

សម្ដេច​តេ​ជោ បន្ថែម​ថា ប្រទេស​កម្ពុជា​ក្នុង​ទស្ស​វត្ត​ន៍​៦០ បើ​ប្រៀបធៀប​ទៅ​នឹង​កូរ៉េ​ខាងត្បូង ប្រាក់​ចំណូល​របស់​កម្ពុជា​មាន​២៦៧​ដុល្លារ ខណៈ​កូរ៉េ​ត្បូង​មាន​តែ​៧២​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មនុស្ស​ម្នាក់ ។ ប៉ុន្ដែ​ឥឡូវនេះ​ប្រាក់​ចំណូល​របស់​កម្ពុជា​មិន​ដល់​២​ពាន់​ដុល្លារ​នោះ​ទេ ក្នុង​ពេល​កូរ៉េ​ខាងត្បូង​ឡើង​ដល់​៥​ម៉ឺន​ដុល្លារ ។

សម្ដេច​បាន​បាន​លើក​ឡើង​៖ «​បញ្ហា​នេះ ដោយសារ​តែ​ដើរ​នយោបាយ​ខុស រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហ​នុ​» ។ បើ​តាម​ការ​អះអាង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា បើ​គ្មាន​រដ្ឋប្រហារ​១៨ មីនា ១៩៧០ ទុក​ឱ្យ​សម្តេច ព្រះ​នរោត្តម សីហ​នុ បន្ដ​ដឹកនាំ​ប្រទេស​តទៅ​ទៀត​កម្ពុជា​នឹង​ទទួល​ល​បានការ​អភិវឌ្ឍ​ចម្រើន​លូតលាស់ មិន​ជួប​វិ​នា​.​សកម្ម​ឡើយ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ