នារីម្នាក់ជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិ ត្រូវជន១ក្រុមធ្វើសកម្មភាពតាមផ្លូវ ផ្អើលក្បែរសាលាភ្នំពេញថ្មី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូបំណង់ទៅលេងផ្ទះមិត្តភក្តិ តែបែរជាត្រូវបានជនសង្ស័យមួយក្រុម
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូបំណង់ទៅលេងផ្ទះមិត្តភក្តិ តែបែរជាត្រូវបានជនសង្ស័យមួយក្រុម
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូបំណង់ទៅលេងផ្ទះមិត្តភក្តិ តែបែរជាត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆ.ក់ទូរស័ព្ទដៃ iPhone 13pro បានសម្រេចជិះគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចក្បែរសាលាបឋមសិក្សាភ្នំពេញថ្មី តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពពីនារីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្គូភី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1JW-1089 ទើបតែជិះចេញពីកន្លែងធ្វើការបំណង់ជិះទៅលេងមិត្តភក្តិ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ នាងក៏បានដកទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone13 pro មកលើផែនទីដែលមិត្តភក្តិផ្ញើមកឲ្យមើល ខណៈពេលនោះក៏ស្រាប់តែមានជនសង្ស័យមួយក្រុម ជិះម៉ូតូ5ទៅ6គ្រឿងមិនចាំម៉ាក បានជិះមកពីក្រោយគាត់ ហើយក៏មានជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីមមិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនរងគ្រោះបានសម្រេច រួចក៏បាននាំគ្នាជិះគេចខ្លួន ពេលនោះគាត់ក៏ព្យាយាមជិះម៉ូតូដេញតាមពីក្រោយ តែតាមមិនទាន់ ហើយជនសង្ស័យក៏បានជិះគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បាននាំជនរងគ្រោះទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលភ្នំពេញថ្មីធ្វើការដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ