ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ជី​ធម្ម​ជាតិ​ជប៉ុន​សញ្ញា​ផែន​ដីធ្វើ​ឱ្យដើម​កៅស៊ូមានសុខភាពល្អ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ យោង​តាម​​ការ​ពិសោធរយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មកនេះ គេ​បាន​សង្កេត​ឃើញ​ថា ការប្រើ​ប្រាស់​ជីធម្ម​ជាតិ​​ជប៉ុន​សញ្ញា​​ផែនដី​ទៅ​លើ​ដំណាំ​កៅស៊ូ​ដែល​កំពុង​​ចៀរជ័រ​​បាន​ធ្វើ​ឱ្យ​ដើម​កៅស៊ូ​មានកម្លាំង​លូត​ លាស់​​បានល្អ​ប្រសើរ​ គឺ​ធ្វើ​ឱ្យ​សំបក​ទន់​ងាយ​ស្រួល​ក្នុងការ​ចៀរ​ជ័រ​ ស្លឹក​ក្រាស់ ចេញពណ៌​បៃ តង​ចាស់ ស្លឹក​មាន​មានពណ៌លឿង

រាជ​ធានី​ភ្នំពេញ ៖ យោង​តាម​​ការ​ពិសោធរយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មកនេះ គេ​បាន​សង្កេត​ឃើញ​ថា ការប្រើ​ប្រាស់​ជីធម្ម​ជាតិ​​ជប៉ុន​សញ្ញា​​ផែនដី​ទៅ​លើ​ដំណាំ​កៅស៊ូ​ដែល​កំពុង​​ចៀរជ័រ​​បាន​ធ្វើ​ឱ្យ​ដើម​កៅស៊ូ​មានកម្លាំង​លូត​ លាស់​​បានល្អ​ប្រសើរ​ គឺ​ធ្វើ​ឱ្យ​សំបក​ទន់​ងាយ​ស្រួល​ក្នុងការ​ចៀរ​ជ័រ​ ស្លឹក​ក្រាស់ ចេញពណ៌​បៃ តង​ចាស់ ស្លឹក​មាន​មានពណ៌លឿង ដើម​មិនមាន​ស្នាមប្រេះ​ ហើយស្នាម​ចៀរ​ជ័រ​ឆាប់ជាសះ​ស្បើយ​ ​ឈ្នះ​ជំងឺ បរិមាណ​ជ័រ​មាន​ការកើនឡើង​​ និង​កំហាប់​ជ័រស្ងួតស្ទើរ​មិន​អាច​ជឿ​បាន ។

មានចំការកៅស៊ូជាច្រើន​ ហើយ​ដែល​បាន​សម្រេច​យកជីធម្ម​ជាតិ​ជប៉ុនសញ្ញា​ផែនដី​យក​ទៅ​ប្រើ​ប្រាស់រយៈ​ពេលពីរឆ្នាំកន្លងមកនេះឃើញ ថា ទទួលបានលទ្ធផលគួរជាទីពេញ​ចិត្ត​ណាស់ ដូច​ជា​ចំការកៅស៊ូ​ជប់ ចំការអណ្តូង​ តាប៉ាវ មេ​មត់ ចំការលើ​ពញ្ញាក្រែកក្នុងខេត្ត​កំពង់ចាម ស្នួលក្នុង​ខេត្ត​ក្រចេះ ស្រុកបកែវ ខេត្ត​រតនគិរី ហើយបច្ចុប្បន្ន​​ចំការ​ទាំងនេះ​កំពុង​បញ្ជា​ទិញ​ជី​នេះ​ថែមទៀត ​ដើម្បីយកទៅ​ប្រើប្រាស់​ឱ្យ​បាន​មុន​រដូវ​ភ្លៀង​ធ្លាក់ ។

​តាមការពិសោធរយៈ​ពេល​កន្លងមក​បាន​បង្ហាញ​ឱ្យឃើញ​ថា ការប្រើប្រាស់​ជីធម្ម​ជាតិ​ជប៉ុនសញ្ញា​ផែន​ដីទៅលើដើមកៅស៊ូ​ដែលកំពុង​ចៀរ​ជ័រ​បានធ្វើ​ឱ្យ​​ដី​មានជីជាតិ​ ធ្វើ​ឱ្យ​​ដើម
​មាន​ប្ញស​ច្រើន ​មានកម្លាំង​បឺត​ជញ្ជក់​យកអាហារ​ទៅ​ចិញ្ចឹម​ ​ដើម​បានគ្រប់គ្រាន់ ដែលជា​ហេតុ​​​ធ្វើ​ឱ្យ​​​ដើម​នៅ​តែរក្សា​ទំហំ​បានល្អមាន​សុខភាពល្អ មានជ័រ​ច្រើនដើម្បី​ជា​សក្ខី​ភាព​ជូន​តារាង​ប្រៀប​ធៀប​​លទ្ធ​ផល​ដែល​អ្នក​បច្ចេកទេស​បានខិត​ខំ​សហការ​ធ្វើ​​ការ​ពិសោធស្រាវជ្រាវ​ និង​ដើរ​ស្រង់ទិន្នន័យ​ ដែលពួក​ម្ចាស់​ចំការ​មួយចំនួន​ធំ​បានយក​ទៅ​ប្រើ​ប្រាស់​​ផ្ទាល់​ជាក់ស្តែង​កន្លង​មក​​ជូនម្ចាស់​ចំការ​​កៅ​ស៊ូ​​នានា ដើម្បី​ធ្វើការ​ពិចារណា ៖ ​ពូជ​ប៉េបេ​ ២៦០ (PB206) ដែល​បាន​ប្រើ​ជី​ធម្ម​ជាតិ​ផែន​ដី​ជប៉ុន​លើ​ផ្ទៃ​ដី​មួយ​ហិកតា​ដែលមាន​ដើមជៀរ​ ចំនួន​៥១៣ដើម​បាន​ទទួល​ជ័រ​រាវ​បរិមាណ​សរុប ​៣២២លីត្រ រីឯ​«DRC» មាន​រហូត ២៨,៨៨​គឺទិន្នផល៩៣​គីឡូ​ក្រាមក្នុង​១ហិកតា ។

រីឯពូជប៉េបេ ២៦០(PB260) ដែល​បាន​ប្រើ​​ជីផ្សេង​ដទៃលើផ្ទៃ​ដីមួយហិកតា ដែលមាន​ដើម ចៀរ​ជ័ចំនួន​៥១៣ដើម បានទទួល​ជ័រ​រាវបរិ​មាណ​សរុប​៣២២,៥០លីត្រ ឯ «DRC» វិញ ​បានត្រឹម​តែ២៤,២០ គឺទិន្នផល​៧៨គីឡូ​ក្រាម ​ក្នុង​១ហិកតា ។ ពូជ GTI ​ដែលបានប្រើ​​ជីធម្ម​ជាតិ​ផែនដី​ជប៉ុន​​លើ​ផ្ទៃ​ដីមួយហិកតា​ដែលមានដើមចៀរជ័រ ​ចំនួន​៥១៣ដើម ​បានទទួល​ជ័រ​រាវ​បរិមាណ​សរុប ចំនួន​៣០៦លីត្រ រីឯកំហាប់ជ័រស្ងួតគឺ «DRC» គឺ ៣០,៤២ ដូច្នេះ​ទិន្ន​ផល​គឺ ៩៣គីឡូក្រាម ក្នុង​១ហិកតា ។ រីឯពូជ​ GTI ដដែល ដែលបានប្រើ​ជីផ្សេង​ដទៃលើផ្ទៃ​ដីមួយហិកតាដែល​មាន​ដើម​ចៀរ​ជ័រ​ ចំនួន៥១៣ដើម បានទទួល​ជ័រ​រាវ​បរិមាណ​សរុប ចំនួន​២៧៨លីត្រ រីឯកំហាប់ជ័រ​ស្ងួត​គឺ «DRC» ២៥,៨៨បានទិន្ន​ផលត្រឹម​តែ​៧២គីឡូក្រាម ក្នុង​១​ហិកតា  ៕