ខេត្តបន្ទាយមានជ័យ ៖ បន្លែកញ្ឆាយឆ្នាំនេះតំលៃល្អបើប្រៀបធៀបពីឆ្នាំមុនតំលៃខុសគ្នាតិចតួចអាចទទួលយកបាន ។
ប្រជាកសិករដាំកញ្ឆាយនៅខាងកើតជើងភ្នំប្រាសាទ ក្នុងភូមិភ្នំប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានរៀបរាប់ឱ្យដឹងថា ដំណាំបន្លែកញ្ឆាយឆ្នាំនេះក្នុង១គីឡូក្រាមលក់បានតំលៃ២.៥០០រៀលទៅ៣.០០០រៀល បើប្រៀបធៀបឆ្នាំមុន១គីឡូក្រាមលក់បានតំលៃ៤.០០០រៀល ដែលមានឈ្មួញមកទិញដល់ចំការនិងកាត់ទៅលក់នៅទីផ្សារដោយខ្លួនឯង។
ប្រជាកសិករបានបញ្ជាក់ថា៖ចំការបន្លែកញ្ឆាយនៅខាងកើតជើងភ្នំប្រាសាទប្រជាកសិករដាំមាន២ម្ចាស់ដែលមានផ្ទៃប្រហែលជាង១រ៉ៃស្មើប្រមាណជាង៤០ម៉ែត្របួនជ្រុងដែលដាំរយៈពេលតែជិត១ខែអាចទទួលផលហើយឈ្មួញមកទិញដល់ចំការនិងកាត់ទៅលក់ដោយខ្លួនឯង១ថ្ងៃបាន១០០គីឡូក្រាមទៅ២០០គីឡូក្រាម។
ប្រជាកសិករបញ្ជាក់ថា ដំណាំបន្លែកញ្ឆាយនេះអាចយកទៅចំហុយត្រីរ៉ស់ ឬស្ងោរត្រី និងស្ងោរផ្សេងៗទៀតមានក្លិនក្រអូបឱជារសឆ្នាំកន្លងទៅលក់បាន១រដូវក្រោយទូរទាត់ថ្លៃថ្នាំនិងជីអាចសល់លុយ៤ទៅ៥លានរៀលសម្រាប់គ្រួសារតែឆ្នាំនេះកំពុងប្រមូលផលជាបណ្តើរៗអាចសល់លុយខ្លះ ទោះបីជាតំលៃចុះបន្តិចក៏ដោយ ៕







ចែករំលែកព័តមាននេះ