រាជធានីភ្នំពេញ ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាននិងកំពុងតែដឹកនាំបណ្ដាអង្គទូតបរទេសប្រចាំកម្ពុជា និងអង្គការអន្ដរជាតិ ចុះត្រួតពិនិត្យមួយ ដែលមានរយៈពេល០២ថ្ងៃ គឺថ្ងៃទី០១ និងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នៅតាមតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដោយមានការចូលរួមពីបណ្តាអង្គទូត និងពីតំណាងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិមួយចំនួន ដែលក្នុងនោះ តំណាងអង្គទូតប្រចាំកម្ពុជាចំនួន២២រូប ដោយមានថ្នាក់ឯកអគ្គរដ្ឋទូតចំនួន១៥រូប និងតំណាងរបស់អង្គការសហប្រជាតិ និងអង្គការអន្តរជាតិចំនួន០៤រូប ។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ។
ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា ដំណើរចុះត្រួតពិនិត្យនេះរួមមានការចុះត្រួតពិនិត្យនៅតាមតំបន់មួយចំនួនដែលបានរងផលប៉ះពាល់ដោយសារការវាយប្រហាររបស់កងយោធាថៃ ក្នុងរយៈពេលកន្លងមកថ្មីៗ នេះក៏ដូចជាចុះទៅសួរសុខទុក្ខ និងផ្តល់អំណោយជូនដល់យោធានៅក្នុងតំបន់ប្រតិបត្តិការសឹករងសំរោង ខេត្តឧត្តរមានជ័យ រួមទាំងនៅតំបន់ជនភៀសសឹកមួយចំនួនថែមទៀតផង ៕










































ចែករំលែកព័តមាននេះ