ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលករខ្មែរ​​ទើបត្រឡប់មកស្រុកវិញ ទទួលបាន​ឱកាសការងារជិត១ពាន់កន្លែង​ នៅខេត្តតាកែវ

14 ម៉ោង មុន

​ ​ខេត្តតាកែវ​៖ ​ពលករខ្មែរ​​ដែលទើបត្រឡប់មកស្រុកវិញ ទទួលបាន​ឱកាសការងារជិត១ពាន់កន្លែង​ នៅក្នុងភូមិសាស្ដ្រខេត្តកែវ ជាមួយនឹងក្រុមហ៊ុន សហ​គ្រាស និងរោងចក្រ​ ជាដើម។ យោងតាមក្រសួងព័ត៌មាន…


​ខេត្តតាកែវ​៖ ​ពលករខ្មែរ​​ដែលទើបត្រឡប់មកស្រុកវិញ ទទួលបាន​ឱកាសការងារជិត១ពាន់កន្លែង​ នៅក្នុងភូមិសាស្ដ្រខេត្តកែវ ជាមួយនឹងក្រុមហ៊ុន សហ​គ្រាស និងរោងចក្រ​ ជាដើម។

យោងតាមក្រសួងព័ត៌មាន បានឱ្យដឹងថាទីភ្នាក់​ងារ​ជាតិមុខរបរ និងការងារ(NEA) នៃក្រ​សួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បាន​សហ​ការជា​មួយ​រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលស្រុក​ត្រាំកក់ បានបើក «វេទិកា​ការ​ងារ» ដើម្បី​ផ្សព្វ​ផ្សាយ និង​នាំយកឱកា​សការងារ​ដល់អតីត​ពលករ​ខ្មែរ​មក​ពី​ប្រទេ​សថៃ និងអ្នកស្វែង​រកការងារ​នៅក្នុង​មូល​ដ្ឋាន​សរុប​ចំនួន ២៥៩នាក់ នៅសាលាស្រុក​ត្រាំ​កក់ នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ២០២៥។

ក្រសួង បានបញ្ជាក់ថា វេទិកា​ការងារ​នេះផ្ដល់ឱកាស​សម្រាប់​​​ប្រ​ជា​ព​​លរដ្ឋ​នៅ​មូលដ្ឋាន ជាពិសេស ​ពល​ករ​ខ្មែរ​ដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បី​សម្ភាស​ការងារភ្លាមៗជាមួយក្រុមហ៊ុន សហ​គ្រាស និងរោងចក្រចំនួន ៣ដែល​បាន​ចុះ​មក​ផ្ទាល់ និង​មានឱ​កាសកា​រ​ងារ​ចំនួន ៧៥០​កន្លែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ