ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បានប្រហិត​និងសាច់​សត្វ​លួចនាំមក​ពីថៃ​និង​​​​វៀត​​ណាម​​​

10 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ធុនធំ២​គ្រឿង ក្នុងនោះមាន​ដឹក​​ប្រហិត​ប្រភេទ​ចម្រុះ, ស៊ុតមាន់, សាច់​​មាន់, សាច់ជ្រូក​បង្កក​ជា​ច្រើន​ដុំ ត្រូវ​​កម្លាំងបង្ក្រាបបាន​​ក្រោយ​ពី​ដឹង​ថា ​លួច​​នាំ​ចូល​មក​ពី​ប្រទេស​ថៃ-វៀត​ណាម​ ដោយ​គ្មាន​លិខិតអនុញ្ញាត…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ធុនធំ២​គ្រឿង ក្នុងនោះមាន​ដឹក​​ប្រហិត​ប្រភេទ​ចម្រុះ, ស៊ុតមាន់, សាច់​​មាន់, សាច់ជ្រូក​បង្កក​ជា​ច្រើន​ដុំ ត្រូវ​​កម្លាំងបង្ក្រាបបាន​​ក្រោយ​ពី​ដឹង​ថា ​លួច​​នាំ​ចូល​មក​ពី​ប្រទេស​ថៃ-វៀត​ណាម​ ដោយ​គ្មាន​លិខិតអនុញ្ញាត និងសង្ស័យខូចគុណភាព ។

ជាក់ស្តែង កាលពី​វេ​ល​ម៉ោង​០២ និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ឧសភា ឆ្នាំ​២០២៣ ដោយ​មានការ​សម្រប​​សម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់ថយន្ត​ចំនួន​២​គ្រឿង ។

ប្រភពបន្តថា ចំពោះ​​​រថយន្ត​ទី​១-​ម៉ាក ​SSANGYONG ISTANA ពាក់​ស្លាក​លេខ​កំពង់ចាម​២A-​០១៨០ មាន​ដឹក​ប្រហិត​ចម្រុះ និង​សាច់សត្វ​មាន់​ចំនួន​៦៩២៦​គីឡូក្រាម មក​ពី​ប្រទេស​ថៃ ដោយ​គ្មាន​​លិខិតអនុញ្ញាត​នាំ​ចូល ឃាត់​បាន​នៅ​ចំណុចភូមិ​ថ្នល់​បត់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​​មានជ័យ ។

ចំណែក​រថយន្ត​ទី​២-ម៉ាក​HYUNDAI ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A-៩៨៨៩ ជា​ប្រភេទ​រថយន្ត​ដឹក​អ្នក ដំណើរ​៤២​កៅអី បាន​ដឹក​ស៊ុតមាន់​ចំនួន៣៦០០០​គ្រាប់ និង​សាច់សត្វ​ជ្រូក​បង្កក​ចំនួន៥៣០​គីឡូ ក្រាម មក​ពី​ប្រទេស​វៀតណាម ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់​ ឃាត់​នៅ​ភូមិ​បត់​ត្រង់ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​ ។

ចំពោះ​បទល្មើស​ខាងលើ​នេះ ក្រុមការងារ​បាន​នាំ​យក​វត្ថុ​តាង​ទាំង​២​ករណី​ទៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ និងយកទៅ​កម្ទេចចោល​។

ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ