ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​​រ៉​ង់​ថា​ សន្តិសុខ​ស្ដារ​ឡើង​វិញ​នៅ​ព្រំដែន​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន

9 ខែ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ មេបញ្ជាការ​យោធា​ជាន់ខ្ពស់​អ៊ី​រ៉​ង់់​មួយ​រូប ថ្លែង​នា​ថ្ងៃ​ទី​២៨​ឧសភា​ថា សន្តិសុខ​នៅ​តាម​

ប្រទេស​អ៊ី​រ៉​ង់ ៖ មេបញ្ជាការ​យោធា​ជាន់ខ្ពស់​អ៊ី​រ៉​ង់់​មួយ​រូប ថ្លែង​នា​ថ្ងៃ​ទី​២៨​ឧសភា​ថា សន្តិសុខ​នៅ​តាម​ព្រំដែន​រួម​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវ​បាន​ស្តារ​​ឡើង​វិញ​ពេញលេញ ព្រោះ​ស្ថិត​ក្រាម​ការ​ត្រួតត្រា​ទាំង​ស្រុង របស់​កងទ័ពជើងគោក​អ៊ី​រ៉​ង់​។

មេបញ្ជាការ​កងទ័ពជើងគោក​អ៊ី​រ៉​ង់រូប​នោះ​ឧត្ដមសេនីយ​គី​អ៊ូ​ម៉ាស់​ហ៊ី​ដា​រី​ ថ្លែង​បែប​នេះ ក្នុង​ពេល​លោក​ចុះ​ទៅ​បំពេញ​ទស្សនកិច្ច ក្នុង​ខេត្ត​ស៊ី​ស្តា​ន​អេ​បា​លូ​ជី​ស្ថាន ជាប់​ព្រំដែន​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុ.ធ រវាង​កង​ឆ្មាំំ​ជាតិ​អ៊ី​រ៉​ង់​ និង​​ក្រុម​​យុទ្ធ​ជនតា​លី​បង់ ដែល​បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​ស្លា.ប់​។ នេះ​ជា​ការ​អះអាង​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ី​រ៉​ង់​FARS ។ ឧត្ដមសេនីយ​គី​អ៊ូ​ម៉ាស់​ហ៊ី​ដា​រី​គូសបញ្ជាក់​ថា វត្តមាន​របស់​កងទ័ព​នៅ​តាម​ព្រំដែន មិនមែន​មាន​ន័យ​ថា ប្រទេស​លោក​រង​ការ​គំរា.ម​​កំ​ហែង​ដោយ​គ្រោះថ្នាក់​មួយ​ឡើយ តែ​វា​ជា​ការ​ថែរក្សា​ការ​គ្រប់គ្រង ខាង​ផ្នែក​ស៊ើ​​ប​ការណ៍​និង​ធានា​សន្តិសុខ​តាម​បណ្ដោយ​ព្រំដែន​។

សមាជិក​កង​ឆ្មាំ​ព្រំដែន​អ៊ី​រ៉​ង់​២​នាក់​និង​យុទ្ធ​ជនតា​លី​បង់​ម្នាក់​បាន​ស្លា.ប់ ក្នុង​ការ​ប៉ះទង្គិច​គ្នា និង​ច្រើន​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​២៧​ឧសភា ក្នុង​ការ​ប៉ះះ​ទង្គិច​គ្នា​នៅ​ជិត​ប៉ុស្តិ៍​ប៉ូលិស​មួយ នៅ​តាម​ព្រំដែន​រវាង​អ៊ី​រ៉​ង់​ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ