ស្រុកព្រៃនប់ ៖ រដ្ឋបាលឃុំបឹងតាព្រហ្មបានចុះផ្សព្វផ្សាយជូនដំណឹងដល់ពលរដ្ឋដែលជាម្ចាស់សត្វចិញ្ចឹម (គោ-ក្របី ) នៅក្នុងឃុំ ដែលកន្លងមក ពលរដ្ឋដែលជាម្ចាស់សត្វចិញ្ចឹម ជាពិសេស ចិញ្ចឹមសត្វគោ សត្វក្របី បានលែងយ៉ាងអនាធិបតេយ្យឱ្យដើរពាសវាលពាសកាល និងដេកលើចិញ្ចើមផ្លូវ និងសាធារណៈនៅក្នុងមូលដ្ឋានឃុំ ដែលទាំងនេះ វាអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ឬទៅបំផ្លាញផលដំណាំផ្សេងរបស់បងប្អូនប្រជាពលរដ្ឋទៀតផង ។

តាមប្រភពបន្តថា ដើម្បីលុបបំបាត់ភាពអសកម្ម និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងប៉ះពាល់ផលដំណាំពលរដ្ឋ រដ្ឋបាលឃុំបានចេញសេចក្តីជូនដំណឹងស្តីពីការចាត់វិធានការចំពោះម្ចាស់សត្វចិញ្ចឹម(គោ-ក្របី) ត្រូវតែអនុវត្តដាច់ខាត ដោយមិនយោគយល់ និងមិនអនុគ្រោះទៀតទេ ព្រោះកន្លងមក សត្វគោក្របីដែលលែងអនាធិបតេយ្យទាំងនោះ បានដើរស៊ីដំណាំពេញភូមិដូចសត្វព្រៃដែលគ្នាម្ចាស់ចិញ្ចឹម យប់ដើរដេកតាមផ្លូវ រហូតបង្ករឲមានគ្រោះថ្នាក់រាចណ៍ បណ្តាលអោយមនុស្សរងបួស និងខូចខាតរម៉ូតូផងដែរ ។

តាមការជូនដំណឹងតាមមេក្រូរបស់រដ្ឋបាលឃុំបន្ថែមថា ក្រៅពីបំផ្លាញដំណាំថ្លែឈើ និងបង្កគ្រោះថ្នាក់ចរាចណ៍នេះជារដូវវស្សាធ្វើស្រែចម្ការសាបព្រោះដំណាំស្រូវ ដែលត្រូវការចៀសវាងចាំបាច់ មិនត្រូវលែងសត្វទាំងនោះជាដាច់ខាត បើនៅបន្តលែង វានឹងស៊ីជាន់ដំណាំស្រូវមិនអាចទទួលផលបានឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះ នៅតាមបណ្ដាមូលដ្ឋានឃុំផ្សេងៗទៀត គួរតែបន្តចុះផ្សព្វផ្សាយ និងមានវិធានការបន្ថែមឲ្យបានញឹកញាប់ ជាពិសេសមូលដ្ឋានឃុំដែលនៅជាប់នឹងបណ្ដោយផ្លូវជាតិដែលលែងសត្វចោលអនាធិបតេយ្យ ដើម្បីចៀសវាងប៉ះពាល់ដល់ដំណាំ និងហេតុការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ជាពិសេសប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
ចែករំលែកព័តមាននេះ